មិនធម្មតារូបថតបែបនេះក៏ទទួលបានការអនុញ្ញាត
មនុស្សជាច្រើនគិតថារូបថតដែលប្រើសម្រាប់វិញ្ញាបនបត្រដូចជាលិខិតឆ្លងដែន ឬប័ណ្ណបើកបរត្រូវតែចេញដោយរដ្ឋាភិបាល ស្របតាមច្បាប់កំណត់។ ចំពោះការផាត់មុខក៏ត្រូវហាមឃាត់ព្រោះអាចធ្វើអោយទម្រង់មុខផ្លាស់ប្តូរ។
ទោះជាយ៉ាងណា មានរូបថតបញ្ជាក់មួយប្រភេទបែបនេះ។
https://maidonanews.jp/article/14649232
មើលទៅរូបថតដូចជាចម្លែកបន្តិចដែរ។
យ៉ាងណារូបថតខាងលើនៅតែអាចសម្គាល់ថាជាមនុស្ស ប៉ុន្តែរូបថតខាងក្រោម តើជាមនុស្សក្រៅភពមែនទេ?
រូបថតទាំងពីរថតចេញពីមនុស្សម្នាក់ ប៉ុន្តែរូបភាពខាងក្រោមក្រោយរយៈពេល ៥ បន្ទាប់ពីរូបភាពខាងលើ មើលទៅមិនផ្លាស់ប្តូរប៉ុន្មានឡើយ។
ខុសគ្នាត្រង់ថាគាត់សាក់ ហើយដូចដែលអ្នកដឹងហើយថាស្នាមសាក់មិនអាចលុបចេញបានទេ។
ជាការពិតណាស់ រដ្ឋាភិបាលក៏ពិបាកបដិសេធរូបថតរបស់បុគ្គលនេះ ព្រោះមិនអាចមកពីពួកគេសាក់បែរជាមិនអនុញ្ញាតអោយថតរូបបញ្ជាក់នោះទេ។
ក្រៅពីនេះ បទប្បញ្ញត្តិរបស់ប៉ូលីសគឺ “អាចកំណត់អត្តសញ្ញាណបុគ្គលបានយ៉ាងងាយស្រួលដោយផ្អែកលើអនុសញ្ញាសង្គម” ។
ដូច្នេះក្នុងករណីពាក់គ្រឿងអលង្ការ ផាត់មុខ ។ល។ ជាទូទៅជាប្រភេទដែលអាចយកចេញ ស្រាយ ឬលុបលាង។
ប៉ុន្តែរូបសាក់មិនអាចលុបបានទេ មិនត្រឹមតែប៉ុណ្ណឹងប្រភេទសាក់ពិសេសបែបនេះរឹតតែងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ។ ដូច្នេះរូបថតខាងលើត្រូវបានអនុម័ត។
សរុបទៅ យុវជនខាងលើប្រើមុខមាត់នេះក្នុងជីវិតប្រចាំថ្ងៃធម្មតា មិនមែនគូរគំនូរ ឬ Cosplay នោះទេ។
យ៉ាងណាខ្ញុំឆ្ងល់ថា តើការងាររបស់គាត់ជាអ្វី?
Kengo Abe