វិចិត្រការនី​​ជនជាតិ​ជប៉ុនអួតក្រចក “ប្រុសសង្ហាចង្កា​វែង” ល្បីលើបណ្តាញសង្គម

ពេលក្រឡេកមើលក្រចកទាំងនេះ អ្នកគាំទ្រជាច្រើននឹងទទួលស្គាល់ភ្លាមៗថានេះជា Gakuen Handsome, Boys’ Love doujin ដែលត្រូវបានកែសម្រួលទៅជាស៊េរីហ្គេមស្មាតហ្វូន ប្រលោមលោក OVA និង TV Anime Series ចន្លោះ​ឆ្នាំ ២០១០ និង ២០១៦ ។ រំលឹក​ដល់​ឈុតឆាកនេះ អ្នករាល់គ្នាប្រាកដជានឹកឃើញទិដ្ឋភាពចង្កាវែង។

ក្រឡេកមកមើលការឌីហ្សាញតួអង្គ អ្នកប្រាកដជាដឹងភ្លាមថា “troll” ខ្លាំងដល់កម្រិតណា ជាពិសេសចង្ការបស់តួអង្គ​តែ​ម្តង។ ដល់​ថ្នាក់​តួអង្គ Mitsurugi Sakuya អាចចាក់មិត្តរួមថ្នាក់ដោយចង្កាស្រួចនេះបាន។

បន្ទាប់ពីកែសម្រួល Anime រយៈពេល ៦ ឆ្នាំ វិចិត្រការនីក្រចក​ស្ម័គ្រចិត្ត​ម្នាក់​ឈ្មោះ にんげん Ningen (@sndm_ii) បានបង្ហាញមុខមាត់យុវជន​វិទ្យាល័យ Baramon ដែល​មាន​ចង្កា​វែង។ ក្រចកនេះត្រូវបានដាក់ឈ្មោះថា “អាវុធប្រល័យ​លោក” ។ ជា​​ការ​​ពិត​​ដែល​​គ្មាន​អ្វីល្អឥត​ខ្ចោះ​ទេ ចង្កា​វែង និង​​ក្រចក​​វែង… ជាមួយ​នឹង “អាវុធ​ប្រល័យ​លោក”។

ដោយឡែកមានចំណុចមួយ ក្រចកនេះវែងជាងច្បាប់ដើម។

បន្ទាប់ពីបង្ហោះរូបភាពស្នាដៃរបស់ខ្លួន ម្ចាស់គណនីទទួលបានមតិឆ្លើយតបយ៉ាងច្រើនពីអ្នកប្រើអុីនធឺណេត ដោយ​មាន​អ្នក​ចុច Like ប្រហែល ១៤០,០០០ និង retweet ចំនួន ៣០,០០០ ខណៈពេលបង្ហោះថ្មី រួមជាមួយនឹងមតិមួយ​ចំនួន​ដូច​ជា៖

  • ជាអ្នកមានទេពកោសល្យ
  • អាវុធប្រល័យលោក (凶器 kyōki) ឬឆ្កួត (狂気 kyōki) ។
  • គួរឱ្យអស់សំណើចណាស់ សូមអរគុណ។
  • ជាក្រចកឡូយជាងគេដែលខ្ញុំធ្លាប់ឃើញកន្លងមក។
  • ម្ចាស់ថ្លៃអើយ។

ប្រសិនបើអ្នកចាប់អារម្មណ៍លើវិចិត្រការនីនេះ អ្នកអាចពិនិត្យមើលការរចនាក្រចកផ្សេងទៀតរបស់នាង។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: