ផ្លូវស្អាតទាំង ៦ នៅជប៉ុនសាកសមនឹងដំណើរកំសាន្តផ្លូវឆ្ងាយ
ប្រទេសកោះដូចជាជប៉ុនមានទេសភាពសមុទ្រ ភ្នំ និងធម្មជាតិដ៏សម្បូរបែប សាកសមនឹងដំណើរកំសាន្តផ្លូវឆ្ងាយ។
ផ្លូវស្អាតនៅរដូវក្តៅទាំង ៦ ដែលត្រូវបានជ្រើសរើសដោយ Bridgestone ។
ស្ពាន Tsunoshima, Yamaguchi
នៅពេលរំលឹកដល់ដំណើរកំសាន្តផ្លូវឆ្ងាយមើលទេសភាពស្អាត មិនអាចរំលងស្ពាន Tsunoshima (角島大橋 Tsunoshima-Ōhashi) បានទេ។ នៅភាគពាយ័ព្យខេត្ត Yamaguchi ជាស្ពានវែងជាងគេទីពីរនៅប្រទេសជប៉ុន (១,៧៨០ ម៉ែត្រ) នាំមកនូវដំណើរកំសាន្តដ៏គួរឱ្យចាប់អារម្មណ៍ឆ្លងកាត់ឆ្នេរខ្សាច់ពណ៌ស និងសមុទ្រពណ៌ផ្ទៃមេឃ។ ធ្វើដំណើរឆ្លងកាត់ស្ពាននាំមកនូវអារម្មណ៍ពិសេសដូចជាបើកបរនៅលើសមុទ្រ។
ផ្លូវជាតិ ១៣៤ Kanagawa
ប្រសិនបើអ្វីដែលអ្នកកំពុងស្វែងរកជាកន្លែងបើកបរបែបរ៉ូមែនទិកនៅរដូវក្តៅ ប៉ុន្តែមិនឆ្ងាយប៉ុន្មានពីទីក្រុងតូក្យូ សូមទៅកាន់ផ្លូវជាតិ ១៣៤ (国道134号) ។ ផ្លូវមានចម្ងាយ ៦០ គីឡូម៉ែត្រធ្វើដំណើរពី Yokosuka ទៅដល់ Ōiso នាំអ្នកទៅកាន់ Hayama, Zushi, Inamuragasaki, Shichirigahama, Enoshima និងទីតាំងល្បីៗផ្សេងទៀតក្នុងតំបន់ Shōnan ដែលមានក្នុងខ្សែភាពយន្ត រឿងភាគទូរទស្សន៍ និងបទចម្រៀង J-pop ដ៏ល្បី។ តាមបណ្តោយផ្លូវនេះ អ្នកនឹងមើលឃើញភោជនីយដ្ឋានល្បីៗរាប់មិនអស់ ហាងកាហ្វេទាន់សម័យ និងបទពិសោធន៍ល្អៗជាច្រើនទៀត។
ផ្លូវជាតិ ១៦១ Shiga
មធ្យោបាយដែលល្អបំផុតដើម្បីរីករាយនឹងទិដ្ឋភាពស្រស់ស្អាតរបស់បឹង Biwa ដោយរថយន្ត យើងបើកបរតាមបណ្តោយផ្លូវ “ល្បឿនលឿនបឹង Biwa West Traversal” (琵琶湖西縦貫道路 biwako nishi jūkan dōro) ។ ផ្លូវមានប្រវែងប្រហែល ៨០ គីឡូម៉ែត្រនេះភ្ជាប់ផ្លូវជាតិ ១៦១ និង ៣០៣ ពីផ្លូវ Kinomoto (木之本IC) នៅលើផ្លូវល្បឿនលឿន Hokuriku ទៅ Kyoto Higashi (京都東IC) លើផ្លូវល្បឿនលឿន Meishin ។ ផ្នែកកណ្តាលទីក្រុង Kitakomatsu និងទីក្រុង Takashima ត្រូវគេចាត់ទុកជាកន្លែងមានទេសភាពស្អាតបំផុតតាមច្រាំងបឹង Biwa ។ នៅទីនេះ អ្នកអាចគយគន់ទេសភាពទីសក្ការបូជា Shirahige (白髭神社) ដែលជាប្រាសាទចំណាស់ជាងគេក្នុងតំបន់ Ōmi ល្បីឈ្មោះដោយសារច្រកទ្វារ Torii គួរអោយចាប់អារម្មណ៍អណ្តែតលើបឹង។
Kawazu-Nanadaru, Shizuoka
Kawazu Nanadaru Loop Bridge (河津七滝ループ橋 kawazu nanadaru rūpu bashi) ជាស្ពានដ៏ល្បីឈ្មោះបំផុតនៅឧបទ្វីប Izu ហើយត្រូវគេចាត់ទុកជាស្ពានស្អាតជាងគេលើពិភពលោក។ នៅលើភ្នំ Amagi 天城山 ស្អាតដូចជាគំនូរលើផ្លូវជាតិ ៤១៤ អ្នកបើកបរត្រូវធ្វើដំណើរមួយជុំឡើង ឬចុះ ៤៥ ម៉ែត្រ តាមបណ្តោយរង្វង់ទ្វេដែលមានអង្កត់ផ្ចិត ៨០ ម៉ែត្រ និងបណ្តោយ ១,០៦៤ ម៉ែត្រ។ មានចំណតរថយន្តក្រោមជើងស្ពាន ជាកន្លែងដែលភ្ញៀវទេសចរណ៍អាចគយគន់ទេសភាពដ៏គួរអោយចាប់អារម្មណ៍។ ស្ពាននេះក៏ស្ថិតនៅលើផ្លូវទៅកាន់ទឹកជ្រោះ 河津七 滝 Kawazu Nanadaru នៅតំបន់ជុំវិញផងដែរ។ នៅទីនោះ អ្នកអាចរីករាយនឹងទេសភាពស្រស់ស្អាត ក៏ដូចជាបរិយាកាសអ័ព្ទត្រជាក់ដែលផ្តល់នូវពេលវេលាសម្រាកល្អឥតខ្ចោះ។
ដំណើរទៅកាន់ឆ្នេរសមុទ្រ Chirihama, Ishikawa
នៅលើឧបទ្វីប Noto 能登半島 ខេត្ត Ishikawa ដំណើរទៅកាន់ឆ្នេរសមុទ្រ Chirihama (千里浜なぎさドライブウェイ chirihama nagisa doraibuuei) មានចម្ងាយ ៨ គីឡូម៉ែត្រពី Imahama Imahama, Hodatsu Shimizu-cho, សង្កាត់ Hakui ដល់ Chirihama – machi ទីក្រុង Hakui ។ គ្រាប់ខ្សាច់ស្រូបយកទឹកសមុទ្រ ហើយរឹងដូចផ្លូវក្រាលកៅស៊ូ ដែលធ្វើអោយទីនេះក្លាយជាផ្លូវដីខ្សាច់តែមួយគត់នៅប្រទេសជប៉ុនរថយន្តធម្មតាអាចធ្វើដំណើរ។ នៅរដូវក្តៅ ផ្លាកសញ្ញាកំណត់ល្បឿន និងហាមចតរថយន្តត្រូវបានដាក់នៅលើឆ្នេរសមុទ្រ។ ក្រៅពីនេះ ចរាចរណ៍អាចនឹងត្រូវរឹតបន្តឹងអាស្រ័យលើលក្ខខណ្ឌអាកាសធាតុ ដូចជានៅថ្ងៃដែលមានរលកខ្ពស់។
ផ្លូវដើមស្រល់ Niji no Matsubara, Saga
Niji-no-Matsubara (虹の松原) ស្ថិតនៅទីក្រុង 唐津市 Karatsu ខេត្ត Saga ជាព្រៃស្រល់ស្អាតបំផុតមួយក្នុងចំណោមព្រៃស្រល់ទាំងបីនៅជប៉ុន។ អ្នកនឹងឃើញនៅតាមបណ្តោយផ្លូវ ៣៤៧ ចម្ងាយ ៤,៥ គីឡូម៉ែត្រ (ផ្លូវ Niji-no-Matsubara) ។ នៅសងខាងផ្លូវមានដើមស្រល់ប្រហែល ១ លានដើម នាំមកនូវបទពិសោធអាថ៌កំបាំង និងស្រស់ស្អាតគួរឱ្យភ្ញាក់ផ្អើលនៅពេលគយគន់ពន្លឺព្រះអាទិត្យដែលចាំងកាត់ស្លឹកឈើ។ ហើយប្រសិនបើអ្នកឃ្លានអ្នកអាចឈានចូលហាង からつバーガー Karatsu Burger ជាហាងនំប័ុងសាច់ក្នុងតំបន់។ Niji មានន័យថា “ឥន្ទធនូ” មកពីព្រៃមានរាងធ្នូដូចជាឥន្ទធនូ។
អ្នកក៏អាចរីករាយនឹងកម្រងរូបភាពដែលត្រូវបានជ្រើសរើសជាផ្លូវស្អាតចំនួន ៩០ នៅលើគណនី Instagram ផ្លូវការរបស់ Bridgestone ដោយស្វែងរក hashtag #ブリヂストン日本の道90選 ។
Sacchan