កម្មវិធីទូរទស្សន៍ Sasuke អាចនឹងត្រូវបានបញ្ចូល​ទៅក្នុងប្រភេទ​កីឡា​អូឡាំ​ពិក​នៅ Los Angeles ​ឆ្នាំ ២០២៨

កម្មវិធីទូរទស្សន៍ជប៉ុនមួយចំនួនដែលត្រូវបានវាយតម្លៃខ្ពស់នៅលើពិភពលោកមានដូចជា Terrace House ឬ Old Enough ។ ឧទាហរណ៍​មួយ​ផ្សេង​ទៀតគឺ Sasuke ដែលជាកម្មវិធីល្បីខ្លាំងណាស់។

តាំងពីពេលកម្មវិធី Sasuke ចាក់បញ្ចាំងនៅលើ TBS ក្នុងឆ្នាំ ១៩៩៧ បេក្ខជនរាប់ពាន់នាក់មកពីជុំវិញពិភព​លោក​ចុះឈ្មោះចូលរួម ដើម្បីសាកល្បងសមត្ថភាពឆ្លងកាត់ឧបសគ្គ ដែលមានទាំងភាពរីករាយ និងការប្រកួតប្រជែង។ បេក្ខជនមិនត្រឹមតែត្រូវការកម្លាំងរាងកាយល្អប៉ុណ្ណោះទេ ថែមទាំងមានល្បឿន សមត្ថភាពរក្សាលំនឹង ក៏ដូច​ជា​គិត​គូរ​ពេល​វេលា​ច្បាស់​លាស់។

បច្ចុប្បន្ននេះ Sasuke មិនត្រឹមតែជាកម្មវិធីទូរទស្សន៍ល្បី ថែមទាំងបង្កើតអព្ភូតហេតុដែលមិនមែនគ្រប់កម្មវិធីទូរទស្សន៍អាចធ្វើបាននោះទេ ជាការរួម​ចំណែក​ដល់​ព្រឹត្តិការណ៍អូឡាំពិកពិភពលោក។ នៅថ្ងៃទី ២៧ ខែមិថុនា ទូរទស្សន៍ TBS បានប្រកាសថាការប្រកួតជម្នះឧបសគ្គមួយផ្នែកកំពុងត្រូវបានពិចារណាបញ្ចូលក្នុងកីឡា ដែលគ្រោង​នឹង​ដាក់បង្ហាញក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៨ នៅ Los Angeles ។

ប្រភព​នៃ​ការ​ពិចារណា​នេះ​បាន​មក​ពី​ការ​ប្រកួត​កីឡា​អូឡាំពិក​ក្រុង​តូក្យូ​កន្លងទៅ នៅពេលដែលគ្រូបង្វឹកជន​ជាតិ​អាឡឺម៉ង់ Kim Raisner ដាល់សេះក្នុងការប្រកួតជិះសេះ។ ឧបទ្ទវហេតុនេះបានជំរុញឱ្យស្ថាប័នគ្រប់គ្រងអន្តរ​ជាតិ​កីឡា​ទាំង ៥ (UIPM) ត្រូវផ្លាស់ប្តូរការប្រកួតជិះសេះក្នុងកីឡាទាំង ៥ ។ ការផ្លាស់ប្តូរភ្លាមៗនេះបានធ្វើឱ្យអត្តពលិក​ជា​ច្រើនមានការខឹងសម្បារ ប៉ុន្តែកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ក៏រំពឹងជាលើក​ចុង​ក្រោយ​ដែល​កីឡា​ជិះ​សេះ​មានវត្តមានក្នុងកីឡាទាំង ៥ នេះគ្រាន់តែជាជំហានទៅមុខប៉ុណ្ណោះ។

បច្ចុប្បន្ន UIPM កំពុងរៀបចំការប្រកួតសាកល្បង ដើម្បីបង្កើតឧបសគ្គថ្មី។ ការ​ប្រកួត​លើក​ដំបូងប្រារព្ធធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកួតពិភព​លោក​​វគ្គ​ផ្តាច់​​ព្រ័ត្រ​​កីឡា​ទាំង ៥ នៅ Ankara ប្រទេស​តួគី។ UIPM ស្នើរឱ្យមានឧបសគ្គដែល​​បាន​​រចនា​​ដូច​​នៅ​ក្នុង​កម្មវិធី Sasuke ដែរ។

វីដេអូ​បង្ហាញ​យើង​អំពី​ទិដ្ឋភាពឧបសគ្គ​មុនពេលត្រូវបានរៀបចំ។

ឧបសគ្គ ៤ ប្រភេទរួមទាំង Wall Flip và Parallel Pipes ត្រូវបាន set up សម្រាប់អត្តពលិកប្រើសាកល្បង។ ម្ចាស់មេដាយ​សំរឹទ្ធ World Cup 2018 Sophia Hernandez ជាអ្នកចូលរួមការសាកល្បងបាននិយាយថា “ខ្ញុំមានការព្រួយបារម្ភ​បន្តិច ព្រោះមើលទៅពិបាកណាស់ ប៉ុន្តែខ្ញុំគិតថា នេះជាឱកាសល្អ និង​គួរ​ឱ្យចាប់អារម្មណ៍សម្រាប់យើង។ ក្នុងនាម​ជា​អ្នក​មើល Sasuke ខ្ញុំ​តែង​តែស្ងើចសរសើរចំពោះអ្នកចូលរួម នៅ​ពេល​ដែល​ពួក​គេ​អាច​បញ្ចប់ឧបសគ្គ” ។

ចំណុចដែលធ្វើអោយ Sasuke មានភាពទាក់ទាញខ្លាំងនោះគឺបញ្ហាប្រឈមពិបាកខ្លាំងណាស់ រហូតដល់មានអ្នកប្រកួត​ប្រជែង ១០០ នាក់ក៏មិនអាចបញ្ចប់បានដែរ។ ទោះជាយ៉ាងណា នេះមិនមែនជាបញ្ហាទេ ពីព្រោះនៅពេលដែលវាក្លាយ​ជា​ផ្នែក​មួយនៃកីឡាទាំង ៥ ពិន្ទុត្រូវបានរាប់ដោយផ្អែកលើល្បឿនទូទៅក្នុងព្រឹត្តិការណ៍។ ហើយកាន់តែមានភាព​សប្បាយ​រីករាយ​នៅពេលដែលអ្នកចូលរួមមិនមានលទ្ធភាពបញ្ចប់ ត្រូវព្យាយាមម្តងទៀត ឬជ្រើសរើសបោះ​បង់។

នៅមានពេលវេលារៀបចំច្រើនមុននឹង Sasuke បង្ហាញខ្លួនជាផ្លូវការនៅអូឡាំពិកឆ្នាំ ២០២៨ ។ ប្រសិនបើអ្នកគាំទ្រ​កម្មវិធី​នេះ សូម​រង់​ចាំ​ព័ត៌មាន​នាពេលខាងមុខ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: