អតីត Maiko និយាយអំពីស្ថានភាពបៀតបៀនផ្លូវភេទក្នុងវិស័យ Geisha

អតីត Maiko (អ្នកហាត់ការ Geisha) ផ្ទះ Geisha នៅ Kyoto បានបង្កចម្រូងចម្រាសលើអុីនធឺណេត បន្ទាប់​ពី​បញ្ចេញ​មតិ​​លើក​ឡើង​ចំណុច​អវិជ្ជមាន​ក្នុងវិស័យប្រពៃណីនេះ។

យោងទៅតាមការនិយាយរបស់ប្រជាជន Edo ពាក្យ Karyuukai (花柳界) រួមមានអត្តន័យពីរ៖ ស្រី្តពេស្យា និង Geisha (លក់ទេពកោសល្យតែមិនលក់ខ្លួន) និងភាពស្រពិចស្រពិលរវាងអត្តន័យទាំងពីរ។ ទាំងស្រ្តីពេស្យា និង Geisha សំដៅលើអ្នកផ្តល់ភាពរីករាយ។ ទោះជាយ៉ាងណា បើ​និយាយ​ពី​ស្រ្តី​ពេស្យា​ផ្តោត​លើ​ផ្លូវ​កាយ ចំណែក Geisha ត្រូវ​បាន​ពណ៌នា​ក្នុងន័យសិល្បៈ និងការកំសាន្តផ្លូវចិត្ត។

ស្រី្តពេស្យា និង Geisha ជាផ្នែកសំខាន់នៃវប្បធម៌ជប៉ុនក្នុងសម័យ Edo ។ ឈានចូល Meiji Restoration និងការផ្លាស់​​ប្តូរពី Edo ទៅ Tokyo ។ ស្រី្តពេស្យាស្ទើរតែរលាយបាត់បន្តិចម្តងៗ ចំណែក Geisha នៅតែទទួលបានការគោរព។ Geisha មុខស (ពួកគេប្រើ Oshiroi ម្សៅផាត់មុខពិសេស) ស្លៀកពាក់ Kimono ស្រស់ស្អាតបានក្លាយជានិមិត្ត​សញ្ញា​របស់ជប៉ុន សូម្បីតែវិស័យ Geisha ក៏ធ្លាក់ចុះបន្តិចម្តងៗ។ ទោះបីជាមជ្ឈ​មណ្ឌល Geisha សម័យនេះព្យាយាម​បង្កើតវត្តមានរបស់ខ្លួនក្នុងសង្គមជប៉ុនសព្វថ្ងៃ អត្តន័យទាំងពីរត្រូវបានលើកឡើងម្តងទៀត។ ក្នុង Tweet ដែលបង្ហោះដោយអ្នកហាត់ការ Geisha នាងបានចង្អុលបង្ហាញអំពីផលវិបាកដែលខ្លួនស៊ូទ្រាំដើម្បីក្លាយជា Geisha អាជីពម្នាក់។

រឿងដ៏គួរឱ្យរន្ធត់ក្នុង​ពិភព​វប្បធម៌

Kiritaka Kiyoha (桐貴清羽) គឺជា Maiko អាយុ ២២ ឆ្នាំ និងជាអ្នកហាត់ការ Geisha ។ Maiko រៀនរបាំប្រពៃណី តន្ត្រី និងសិល្បៈកំសាន្ត ប្រាស្រ័យទាក់ទងជាមួយភ្ញៀវតាមទម្រង់វប្បធម៌នៅសម័យមុន។ ក្នុងឆ្នាំ ២០១៥ Kiyoha ហាត់នៅ Kyoto ជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលទាំងបួននៃវប្បធម៌ Geisha ។ ជីវិតរបស់ Maiko មិនងាយស្រួលនោះទេ ហើយពេញទៅដោយការហ្វឹកហាត់យ៉ាងតឹងរ៉ឹង។

យ៉ាង​ណា​មិញ សម្រាប់ Kiyoha ការ​ស៊ូទ្រាំ​របស់​នាងហួសកម្រិតទទួលយកបាន ត្រូវលះបង់​ដើម្បី​ក្លាយ​ជា​អ្នក​សិល្បៈ។ តាម​សម្ដី​របស់​នាង​ “ជាដំបូង Maiko រស់នៅកន្លែងរៀនរយៈពេល ៦ ឆ្នាំដោយមិនមានប្រាក់ខែ។ ពួកគេគ្រាន់​តែផ្តល់ឱ្យយើង (អ្នកហាត់ការ) ប្រាក់បន្តិចបន្តួចសម្រាប់ចាយ។ មធ្យោបាយតែមួយគត់អាចទំនាក់ទំនងជាមួយ​ពិភព​ខាង​ក្រៅតាមរយៈសំបុត្រ ឬទូរស័ព្ទសាធារណៈ។ ហេតុ​អ្វី​ ក៏​ព្រោះ​តែ​ Miko ដឹងអំពីពិភពខាងក្រៅនឹងរត់ចេញ” ។

Kiyoha មានអ្នកតាមដានយ៉ាងច្រើននៅលើ Twitter បន្ទាប់ពីសម្រេចចិត្តចាកចេញពីពិភពខាងលើ។ គិតមក​ដល់​ពេល​នេះ នាងមានអ្នកតាមដានជិត ៥០k នៅលើ Twitter មនុស្សជាច្រើនជួយចែករំលែករឿងរ៉ាវរបស់នាងក្នុង​វិស័យ Geisha ។ ក្រោយរយៈពេលបង្ហោះបាន ១០ ម៉ោង ប្រធាន​បទ​នេះ​ទទួល​បាន​អ្នកចូលចិត្តរាប់សែននាក់ ហើយ​កំពុងល្បីនៅលើ Twitter ជប៉ុន។ រឿងរ៉ាវរបស់ Kiyoha លើសពីអ្វីដែលអ្នករាល់គ្នាធ្លាប់ឮអំពីពិភព Geisha សម័យ​​នេះ។ ផ្ទុយទៅវិញ នាងបង្ហាញពីវប្បធម៌ដ៏សោកសៅអំពីសម្ពាធផ្លូវភេទដែលដាក់លើអ្នកហាត់ការ Geisha ត្រូវ​​ជាប់​ឃុំ។

ប្រភពពាក្យសម្តី

នេះជាអ្វីដែល Kiyoha បានសរសេរ៖

Caption៖

“និយាយចេញអាចធ្វើអោយខ្ញុំត្រូវលុបចេញពីពិភពលោកនេះ ប៉ុន្តែនេះជាភាពជាក់ស្តែងដើម្បី​ក្លាយ​ជា Maiko ។ កាល​ខ្ញុំ​អាយុ ១៦ ឆ្នាំ ខ្ញុំត្រូវផឹកស្រាច្រើនណាស់ មានអារម្មណ៍ដូចជាងូតក្នុងស្រាអញ្ចឹង។ នៅពេលនោះខ្ញុំត្រូវបង្ខំអោយ​ងូត​ទឹក​ជាមួយ​ភ្ញៀវ (ទោះបីជាខ្ញុំព្យាយាមរត់ចេញក៏ដោយ)។ ខ្ញុំពិតជាចង់ដឹង តើនេះជាអ្វីដែលគេហៅថាវប្បធម៌​ប្រពៃណី​ទេ។ រូប​ថត​ទាំង​នេះត្រូវ​បាន​ថត​ពេលខ្ញុំឈ្នះ​ការ​ប្រកួត​ផឹក​ស៊ី​ជាមួយ​ភ្ញៀវ ចាំមើលតើអ្នកណាអាច​ផឹក Yamazaki ១៨ ឆ្នាំលឿនជាង ព្រម​ទាំង​ករណី​ប្រកួត​ផឹក​ស៊ី​ជា​ច្រើន​ទៀត” ។

Kiyoha ក៏និយាយអំពីករណីបំពាន និងបៀតបៀនផ្លូវភេទនៅលើ Tweet ដែរ។

“ភ្ញៀវលូកដៃចូល Kimono រួចស្ទាបដើមទ្រូងរបស់ខ្ញុំ និងពេលនៅក្នុងបន្ទប់​ឯកជន ពួកគេដោះ Kimono ចេញរួចស្ទាបខោវរបស់ខ្ញុំ។ ជាទូទៅ Maiko មិនស្លៀកខោអាវទ្រនាប់ទេ។ ពេលខ្ញុំនិយាយប្រាប់ម្តាយរឿង​ទាំង​នេះ គាត់​ខឹង​នឹង​ខ្ញុំ ហើយ​​និយាយ​​ថា​​ខ្ញុំ​ជា​អ្នកខុស” ។

ការពារព្រហ្មចារី

អតីត Maiko ពន្យល់បន្ថែមអំពីវត្តមានប្រព័ន្ធ Danna (旦那) ។ កាលពីមុន ក្មេងស្រីមកពីគ្រួសារក្រីក្រត្រូវឪពុកម្តាយលក់ ត្រូវបង្ខំហ្វឹកហាត់ដើម្បីក្លាយជា Geisha ក្នុងគោលដៅស្វែងរក Danna ។ Danna ជាបុរសអ្នកមានម្នាក់ ផ្គត់​ផ្គង់ប្រាក់ចិញ្ចឹម​ជីវិតដល់ Geisha ជាថ្នូរប្តូរយកកម្រិតផ្តាច់មុខជាមួយនារីនោះ រួមទាំងការរួមភេទ។ ប្រាក់ត្រូវបានទូទាត់ជូនផ្ទះ Geisha ដែលនាងស្នាក់នៅ។ ស្វែងរក Danna ជា​មធ្យោបាយ​តែ​មួយ​គត់​ជៀស​ផុត​ពី​ទុក្ខ​លំបាក ក៏​ដូច​ជា​ធានា​ជីវភាព ប៉ុន្តែផ្ទុយទៅវិញ នារីនោះបាត់បង់ម្ចាស់ការ និងសេរីភាពក្នុងដៃបុរសនោះ។

សព្វថ្ងៃនេះ ក្លាយជា Geisha ត្រូវគេចាត់ទុកដូចជាជម្រើសបន្តប្រពៃណីវប្បធម៌ជាជាងទង្វើអស់សង្ឃឹមដើម្បីប្រាក់ យើង​សង្ឃឹម​ថា​ភាពអវិជ្ជមាននៃវប្បធម៌ Geisha ក្លាយទៅជាអតីតកាល។ Tweet របស់ Kiyoha បានបដិសេធរឿងនេះ។

“ប្រព័ន្ធ Danna នៅតែមាន ខ្ញុំស្ទើរតែត្រូវលក់ព្រហ្មចារីយ៍របស់ខ្លួនក្នុងតម្លៃ ៥០.០០០.០០០ យ៉េន។ ហើយប្រាក់នោះមិន​បាន​លើ Maiko ទាំង​ស្រុង​នោះ​ទេ” ។

Kiyoha បានពន្យល់ថានាងខ្លាចពេលលាតត្រដាងរឿងនេះ ប៉ុន្តែនាងមានអារម្មណ៍ថាត្រូវលាតត្រដាងនូវអ្វីដែលកំពុងកើតឡើងក្នុងវិស័យ Geisha ។ Kiyoha បន្ថែមថា មនុស្សមួយចំនួននៅ Kyoto នឹងស្វែងរកវិធីសងសឹកនាង។ ទោះ​ជា​យ៉ាង​ណា នាងត្រូវនិយាយអ្វីម្យ៉ាង។

“ប្រសិនបើគ្មាននរណាម្នាក់និយាយ នោះមិនមាន​អ្វី​ផ្លាស់​ប្តូរ​ឡើយ។ ខ្ញុំ​មិន​ចង់​នៅ​ស្ងៀម​ទៀត​ទេ ព្រោះ​ជា​រៀង​រាល់​ឆ្នាំ​​មាន Maiko ច្រើន​​នាក់​​ព្យាយាម​ធ្វើ​អត្តឃាត ព្រម​ទាំង​ការ​ឈឺ​ចាប់​ខាង​ផ្លូវ​ចិត្ត​ដែល​ពួក​គេ​កំពុង​រង​ទុក្ខ” ។

ជាការពិត “ស្រ្តីពេស្យា និង Geisha” បានផ្លាស់ប្តូរ និងអភិវឌ្ឍជាបន្តបន្ទាប់។ តាំងពីសម័យ Meiji មក Geisha ព្យាយាម​ធ្វើ​ទំនើប​កម្ម និងបង្កើតរចនាសម្ព័ន្ធអប់រំផ្ទាល់សម្រាប់ខ្លួន។ ជាទូទៅអាយុជាមធ្យមរបស់ Geisha កំពុង​កើន​ឡើង។ នៅសម័យមុនសង្រ្គាម គោលដៅរបស់ Geisha ស្វែងរក Danna នៅអាយុ ២៥ ឆ្នាំ។ ឥឡូវនេះមនុស្ស​ជាច្រើននៅតែបន្តអាជីពរបស់ខ្លួនរហូតដល់អាយុ ៣០ ឆ្នាំ។ Geisha និង Maiko ដូចជា Kiyoha មានសិទ្ធិសម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ ទោះជាយ៉ាងណា បញ្ហាក្នុងវិស័យនៅតែមាន។

រចនាសម្ព័ន្ធចាស់នៃវិស័យ Geisha លែងជាបទដ្ឋានដូចមុនទៀតហើយ។ ប៉ុន្តែរឿងរបស់ Kiyoha និងអ្នកផ្សេងទៀត​បង្ហាញ​ថា​ចំណុច​អវិជ្ជមាន​ក្នុងវិជ្ជាជីវៈនេះនៅតែមាន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: