ហាងបារ Mocktail ពិសេសផ្តល់កន្លែងសម្រាកបន្ធូរអារម្មណ៍​ដល់​ស្រ្តី​មាន​ផ្ទៃពោះ

ក្នុងបរិបទដែលមនុស្សកាន់តែច្រើនយកចិត្តទុកដាក់លើរបៀបរស់នៅដែលមានសុខភាពល្អ របារគ្មានជាតិ​អាល់​កុល​ត្រូវ​បាន​បង្កើតឡើង និងពេញនិយមខ្លាំងនៅទូទាំងពិភពលោក។

ទោះជាយ៉ាងណា ចំពោះបុគ្គលពិសេសដូចជាស្រ្តីមានផ្ទៃពោះជិតសម្រាលកូនយ៉ាងម៉េចវិញ? ជាការពិតណាស់ ពួក​គេ​ក៏​ត្រូវ​ការ​កន្លែងសម្រាកមុននឹងទទួលព្រឹត្តិការណ៍សំខាន់ក្នុងជីវិត។ ប៉ុន្តែនេះមិនមែនជារឿងធម្មតានៅប្រទេសជប៉ុននោះទេ ស្រ្តីជាច្រើនដែលរៀបការរួចយល់​ច្បាស់​ពី​សម្ពាធ​សង្គម ហើយព្យាយាមស្វែងរកការបន្ធូរអារម្មណ៍​ដែលមិនទាក់ទងនឹងជីវិតអាពាហ៍ពិពាហ៍ ដូចជាទៅបារបន្ទាប់ពីរៀបការ ឬពេលកំពុងមានផ្ទៃពោះក៏​ដោយ។ ថ្វីត្បិតតែជាបារគ្មានជាតិអាល់កុល ល្អចំពោះសុខភាព ប៉ុន្តែគំនិតប្រកាន់បារធ្វើឱ្យស្រ្តីមិនអាចទៅកន្លែងបែប​នេះ​ដោយ​សេរី។

រូបភាពតំណាង

ក្រុមហ៊ុនជប៉ុនបានសម្រេចចិត្តធ្វើអ្វីម្យ៉ាងដើម្បីដោះស្រាយបញ្ហានេះ? ពួកគេបាននិយាយជាមួយបុគ្គលិកស្រីមានផ្ទៃ​ពោះ ឬ​ធ្លាប់​ឈប់​សម្រាក​លំហែមាតុភាពពីមុន ហើយនេះជាការឆ្លើយតបមកវិញ។

  • កាលនោះជារដូវក្តៅស្អុះស្អាប់។ ទោះបីជាមិននិយាយចេញ ប៉ុន្តែស្រ្តីមានផ្ទៃពោះក៏ចង់ទៅផឹកណាស់​ដែរ។
  • វាពិបាកសម្រាប់ខ្ញុំ ខ្ញុំមិនអាចផឹករយៈពេលប្រហែល ២ ឆ្នាំព្រោះត្រូវបំបៅកូន។ ចំណែក​ឯ​ប្តី​វិញ​សុខស្រួល​សុី​ផឹក​ក្បែរ​ខ្លួន។
  • ពេលកំពុងមានផ្ទៃពោះ ខ្ញុំមានអារម្មណ៍ឯកា ដោយសារតែខ្ញុំមិនមានកន្លែងផ្ទាល់ខ្លួនដើម្បីរីករាយជាមួយអាហារ​ឆ្ងាញ់ៗ ភេសជ្ជៈ និង​ជជែក​ជា​មួយ​មិត្ត​ភក្តិ។

តាមរយៈការឆ្លើយតប គំនិតមួយត្រូវបានបំផុសឡើង។ ហេតុអ្វីមិនបើកហាងបារ Mocktail ពិសេសសម្រាប់អ្នកម្តាយ​នា​ពេល​អនាគត?

ក្រុមហ៊ុនដែលបង្កើតគំនិតនេះគឺ Rokko Butter ដែលជាម៉ាកយីហោនៅពីក្រោយផលិតផលឈីសដ៏ពេញនិយមបំផុត​នៅ​ក្នុង​ប្រទេស QBB Baby Cheese ។ គំនិតនេះក៏កើតចេញពីគម្រោងដែលកំពុងដំណើរការ  “QBB Baby Cheese for mom” ជាមួយគោលបំណងជួយដល់ស្ត្រីមាន​ផ្ទៃ​ពោះ​ទទួលទានអាហារដែលមានសុខភាពល្អ និងឆ្ងាញ់។

Rokko Butter សម្រេចចិត្តសហការជាមួយ Mockteria ដែលជាភោជនីយដ្ឋានដំបូងរបស់ Kobe ជំនាញខាង Mocktail ។ ភេសជ្ជៈ​គ្មាន​ជាតិ​អាល់​កុលដ៏ពេញនិយមរបស់ Mockteria ត្រូវបានផលិតចេញពីផ្លែឈើ និងបន្លែតាមរដូវ។ ភ្ញៀវ​ក៏​អាច​រីករាយនឹងមុខម្ហូបឆ្ងាញ់ៗដែលរៀបចំដោយមេចុងភៅជនជាតិអុីតាលីផងដែរ។

Mockteria នឹងបើកសម្ភោធហាងបារពិសេសក្នុងរយៈពេលកំណត់ ដែលមានឈ្មោះថា ニンプバー ក្នុងនោះ ニンプ គឺ Katakana នៃ 妊婦 (ninpu) ន័យ​ចំ “ស្ត្រីមានផ្ទៃពោះ” ។

អត្ថប្រយោជន៍របស់ Ninpu Bar 

១. ផ្តល់ពេលវេលាដល់ស្រ្តីមានផ្ទៃពោះអាចសម្រាក រួចផុតពីជីវិតប្រចាំថ្ងៃទៅកាន់បារ រីករាយជាមួយភេសជ្ជៈ និង​បន្ធូរ​អារម្មណ៍ជាមួយនឹងប្រភេទ Mocktail ពិសេសដែលត្រូវបានរចនាឡើងសម្រាប់ពួកគេ។ នេះជាវិធីល្អក្នុងការ​ទទួល​យក​បទពិសោធបរិយាកាសហាងបារ ជាកន្លែងដែលពួកគេត្រូវជៀសវាងអំឡុងពេលមានផ្ទៃពោះដើម្បីធ្វើ​អោយ​ខ្លួន​ស្រស់​ស្រាយ។

២. ផ្តល់កន្លែងសម្រាប់ស្រ្តីមានផ្ទៃពោះ និងពេលវេលារីករាយជាមួយស្វាមី និងមិត្តភក្តិ។ ជាពិសេសពេលជិតសម្រាល ពួកគេមិនសូវមានពេលវេលាសម្រាក ខណៈដែលជាពេលតានតឹងបំផុត។ Ninpu Bar ជាកន្លែងដែលពួកគេអាច​ជួប​ជុំ ហើយ​ចែក​រំលែក​ជា​មួយ​អ្នកដែលមានស្ថានភាពដូចគ្នា។

៣. អ្នកម្តាយនាពេលអនាគតក៏អាចចាត់ទុក Ninpu Bar ជាកន្លែងចែករំលែកគំនិត និងកង្វល់ផងដែរ។ នៅទី​នេះ​មាន​សៀវភៅពិសេសសម្រាប់ពួកគេសរសេរគំនិត និងអារម្មណ៍របស់ខ្លួន។ សង្ឃឹម​ថា​រឿងនេះអាច​ជួយពួក​គេ​ឱ្យ​​រួច​​ផុត​ពី​សម្ពាធ​មុន​ពេល​មាន​កូន។

សូមក្រឡេកមើលមុខ​ម្ហូប និងភេសជ្ជៈពិសេសក្នុងហាង។

ភេសជ្ជៈទាំងអស់គ្មានជាតិអាល់កុល ផលិតចេញពីផ្លែឈើ និងបន្លែល្អសម្រាប់សុខភាពម្តាយ និងទារក។

ព័ត៌មានហាងបារ៖

ពេលវេលាមានកំណត់៖ ថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ១៥ ខែកក្កដា។ បិទទ្វារនៅថ្ងៃព្រហស្បតិ៍

ម៉ោងបើក៖ ៣ៈ០០ រសៀល ដល់ ៥ៈ០០ ល្ងាច

អាស័យដ្ឋាន៖ 1F, Golden Kaikan Bldg. 1F, 1-2-7 Nakayamatedori, Chuo-ku, Kobe | 神戸市中央区中山手通1-2-7 ゴールデン会館ビル1F

បុគ្គលចូលរួម៖ ស្ត្រីមានផ្ទៃពោះ “ក្នុងរយៈពេលមានស្ថេរភាព” ចន្លោះពី ១៦ ទៅ ៣៦ សប្តាហ៍។

ចំណាំ៖ សូមកុំមកប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន ឬប្រសិនបើអ្នកត្រូវគ្រូពេទ្យណែនាំអោយសម្រាក​នៅ​ផ្ទះ។

តំណភ្ជាប់កក់មុន (ជាភាសាជប៉ុន)

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: