បុគ្គលិកជនជាតិជប៉ុនផឹកជ្រុលធ្វើបាត់ទិន្នន័យរបស់ប្រជាពលរដ្ឋនៅទីក្រុង Amagasaki

រដ្ឋបាលទីក្រុង Amagasaki ខេត្ត Hyogo កំពុងរៀបចំគម្រោងបញ្ជូនជំនួយមួយចំនួនដល់គ្រួសារដែលលើកលែងពន្ធស្នាក់នៅ។ ដើម្បីស្វែងរកពល​រដ្ឋ​ដែល​មាន​លក្ខខណ្ឌគ្រប់គ្រាន់ក្នុងចំណោម ៤៦០.០០០ នាក់រស់នៅ Amagasaki ទីក្រុង​​​ជួល​​ក្រុម​ហ៊ុន IT នៅទីក្រុង Suita, Osaka ក្បែរនោះ។

ក្រុមហ៊ុនដែលពាក់ព័ន្ធបានបង្កើតច្បាប់ចម្លងបញ្ជីអ្នកស្នាក់នៅ រួមទាំងព័ត៌មានចុះឈ្មោះជាមួយនឹងថ្ងៃខែឆ្នាំកំណើត អាស័យដ្ឋាន ព័ត៌មានដែល​ទាក់​ទង​នឹង​ពន្ធ និងជំនួយរបស់ដ្ឋាភិបាល។ កាលពីថ្ងៃទី ២១ ខែមិថុនា បុគ្គលិក​ម្នាក់​យក USB ដើម្បីចម្លងព័ត៌មាន ដោយយកចេញពីការិយាល័យផ្ទេរទិន្នន័យនេះទៅកាន់កុំព្យូទ័រនៅ call center របស់​ក្រុម​ហ៊ុន​គាត់នៅ Suita ដើម្បីធ្វើការនៅទីនោះ។

បន្ទាប់ពីបញ្ចប់ការងារ គាត់ទុក USB ក្នុងកាបូបយួរដៃតែមិនបានលុបទិន្នន័យនោះទេ។ ព័ត៌មានបឋមបានអោយ​ដឹង​ថា គាត់ឈានចូលភោជនីយដ្ឋានមួយតាមផ្លូវទៅផ្ទះដើម្បីទទួលទានអាហារ។ ពេល​ត្រឡប់​មក​ផ្ទះ​វិញ គាត់ឃើញ​ថា​កាបូប​ផ្ទុក USB បាត់។ នៅថ្ងៃបន្ទាប់ បុគ្គលរូបនេះបានរាយការណ៍ទៅប៉ូលិស និងទីក្រុង Amagasaki ។ 

នៅថ្ងៃទី ២៣ ខែមិថុនា បន្ទាប់ពីរឿង USB បាត់ ក្រុមហ៊ុន IT ដែលទទួលខុសត្រូវចេញមុខសុំទោស ក្នុងពេលជា​មួយ​គ្នា​នេះ​បញ្ជាក់​ពីព័ត៌មានលម្អិត។ តាមពិតបុគ្គលិកខាងលើផឹកជ្រុល ដេកតាមផ្លូវ ហើយធ្វើអោយបាត់កាបូប។

បន្ទាប់ពីបានសុំទោសជាសាធារណៈចំពោះករណីធ្វើបាត់ទិន្នន័យ ទីក្រុង Amagasaki ធានាថាបច្ចុប្បន្នមិនមានការ​លេច​ធ្លាយ​ទេ ព្រោះទិន្នន័យត្រូវបានការពារដោយពាក្យសម្ងាត់ ១៣ ខ្ទង់។

ទោះជាយ៉ាងណា នៅល្ងាចថ្ងៃទី ២៣ ការបង្ហោះដែលមានចំណងជើងថា “USB របស់ Amagasaki” ត្រូវបានដាក់លក់​នៅ​លើ​ទីផ្សារ (app Mercari) ក្នុងតម្លៃ ៤៥២,៦០០ យ៉េន នេះ​ជា​ចំនួនប៉ាន់ស្មានប្រជាជនរបស់ Amagasaki ក្នុង​​ឆ្នាំ ២០១៥ ។

ក្រោយមកការបង្ហោះនេះត្រូវបានលុបចោល ហើយត្រូវបានបញ្ជាក់ថាជាការលេងសើច។

សំណាងល្អ នៅថ្ងៃទី ២៤ ខែមិថុនា USB ត្រូវបានយកមកវិញ។ ហាក់ដូចជាបុគ្គលនឹកឃើញ ហើយរកបានកាបូប​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ។ កាបូបនៅដដែល មិនបាត់អ្វីទេ រួមទាំង USB ផងដែរ។

មើលទៅ Amagasaki ជាទីក្រុងដែលមានសន្តិភាព…

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: