រូបភាពល្បែងថ្មីនៅឧទ្យាមកំសាន្ត Fuji-Q Highland “សើច​ចេញ​ទឹកភ្នែក”

ល្បែងដ៏រន្ធត់នេះនឹងបើកសម្ភោធនាពេលខាងមុខនៅឧទ្យានកំសាន្ត Fuji-Q Highland ។

Fuji-Q Highland ជាកន្លែងដែលអ្នកចូលចិត្តល្បែងរន្ធត់មិនអាចរំលងបានឡើយ រទេះភ្លើងហោះល្បឿនលឿន និង​ផ្ទះ​ខ្មោច​លងដែលគួរអោយខ្លាច មិនមែនសម្រាប់អ្នកដែលខ្សោយបេះដូងនោះទេ។

នៅខែក្រោយ ឧទ្យាននឹងបើកដំណើរការល្បែងរន្ធត់ថ្មី។ បន្ទាប់ពីភ្ញៀវទេសចរណ៍ឡើងដល់កំពូលប៉ម Fujiyama មើលទេសភាពភ្នំ Fuji ពួកគេអាចជ្រើសរើស “រអិល” ចុះពីលើជម្រាលភ្នំដែលមានចម្ងាយ ១២០ ម៉ែត្រ។

Fujiyama Slider ជាបំពង់ទឹករអិលមានរាងរង្វង់ ពីកន្លែងអគារសង្កេតមើលមានកម្ពស់ ៥៥ ម៉ែត្រ។ ជាប្រភេទបំពង់ទឹករអិលដែលវែងជាងគេនៅប្រទេសជប៉ុន ដើរ​ជុំវិញ​ប៉ម នៅខាងក្នុងងងឹតសូន្យ។ រយៈពេលរអិល ២០ វិនាទី សង្ឃឹម​ថា​អ្នក​អាចរក្សាអារម្មណ៍ស្ងប់ស្ងាត់បន្ទាប់ពីលេង។

ដើម្បីអបអរសាទរការបើកសម្ភោធបំពង់ទឹករអិល Fuji-Q Highland កំពុងរៀបចំការប្រកួតនៅលើ Twitter ស្នើ​ឱ្យ​អ្នក​ចូល​រួម​ដាក់ caption រូបភាពល្បែងនេះ។ រូបគំនូរជាឧទាហរណ៍ជាក់ស្តែងល្បែង “សើចចេញទឹកភ្នែក” ។

ដើម្បីចូលរួមដាក់ caption ជាដំបូងសូមតាមដាន Twitter ផ្លូវការ (@fujikyunow) Tweet រូបតំណាងនឹង Caption របស់​អ្នក កុំភ្លេចភ្ជាប់ hashtag #FUJIYAMAスライダーのイラストで一言 ផង។

អ្នកនឹងមានឱកាសជ្រើសរើស ១ ក្នុងចំណោម ១០ Caption ដែលគួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត ហើយត្រូវបានដាក់​នៅ​មុខ Fujiyama Tower នៅ​ថ្ងៃ​បើកសម្ភោធបំពង់ទឹករអិល។ ប្រសិនបើ Caption របស់អ្នកបន្តត្រូវបានជ្រើស​រើស​ថា​ល្អ​បំផុត អ្នក​នឹង​ទទួល​បាន​រង្វាន់ធំ។

Fujiyama Slider នឹងបើកនៅថ្ងៃទី ២២ ខែកក្កដា តម្លៃចាប់ពី ៨០០ យ៉េនដល់ ១.២០០ យ៉េនអាស្រ័យលើរដូវកាល លុះត្រាតែអ្នកទិញ Free pas ដែលអនុញ្ញាតឱ្យចូលរួមបំពង់ទឹករអិលទាំងអស់នៅ Fuji-Q Highland ។ ប្រសិនបើអ្នកកំពុងស្វែងរកអ្វីម្យ៉ាងថ្មីនារដូវក្តៅនេះ សូមទៅកាន់ Fuji-Q Highland ដើម្បីទទួលយកបទពិសោធន៍ Fujiyama Slider! 

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: