ផ្សារទំនើបជប៉ុនអនុញ្ញាតឱ្យអតិថិជនបិទស្លាកបញ្ចុះតម្លៃលើផលិតផលដោយខ្លួនឯង

នៅប្រទេសជប៉ុន ថ្ងៃទី ២៩ រាល់ខែជាថ្ងៃ “សាច់” ជារបៀបលេងពាក្យ។ សាច់ក្នុងភាសាជប៉ុនគឺ 肉 (niku) ខណៈដែល​លេខ ២៩ ក៏​មាន​របៀប​អានផ្សេង​ទៀត​គឺ Ni (២) និង ku (៩) ។

ដោយសារតែជាថ្ងៃសាច់ ហេតុ​នេះភោជនីយដ្ឋាន ផ្សារទំនើបជាដើម តែងតែជ្រើសរើសថ្ងៃនេះបញ្ចុះតម្លៃផលិតផលសាច់ ដូចជាភោជនីយដ្ឋានសាច់អាំង Yakiniku ឬ Burger King ។

ចំណែកផ្សារទំនើប ពួកគេនឹងបញ្ចុះតម្លៃផលិតផលសាច់។ ជាពិសេស សង្វាក់ផ្សារទំនើប “Gyomu Super” បានជ្រើស​រើស​កម្មវិធីបញ្ចុះតម្លៃដែលនឹងធ្វើឱ្យអ្នកទិញទំនិញជាច្រើនភ្ញាក់ផ្អើល។ ជាជាងបញ្ចុះតម្លៃដោយផ្ទាល់លើមុខទំនិញ​នីមួយៗ ផ្សារទំនើបចែកជូនអតិថិជនស្លាកបញ្ចុះតម្លៃ និងអនុញ្ញាតឱ្យអតិថិជនបិទស្លាកលើផលិតផលសាច់​ណាមួយដែលពួកគេចង់ទិញ។

ស្លាកបញ្ចុះតម្លៃប្រហែល ១៥% នៃតម្លៃផលិតផល ជាការពិតយុទ្ធនាការនេះមានន័យថា “បញ្ចុះតម្លៃ ១៥% ផលិត​ផល​សាច់​ទាំង​អស់” ប៉ុន្តែតាម​រយៈ​ការ​ចែក​ស្លាកជូនអតិថិជន ជំនួសឱ្យយុទ្ធនាការបញ្ចុះតម្លៃធម្មតា ផ្សារទំនើបផ្តល់​ឱ្យ​អតិថិជន​នូវបទពិសោធន៍ទិញទំនិញបែបថ្មី ព្រោះថាមានអារម្មណ៍ដូចជាកំពុងបញ្ចុះតម្លៃផលិតផលដែលពួក​គេ​ចូល​ចិត្ត។

ចំពោះដំណើរការស្លាកបញ្ចុះតម្លៃ អ្នកនឹងទទួលបានការបញ្ចុះតម្លៃនៅកន្លែងបញ្ជរ ១៥% សម្រាប់ផលិតផលនីមួយៗ​រហូតដល់ ៤ ផលិតផល។ លើសពីនេះ កម្មវិធី​បាន​បន្ថែម​សញ្ញា​ពន្យល់​ថា “ជាង ៤ ផលិតផលក៏បាន” ។

ប្រព័ន្ធថ្មី និងគួរឱ្យទាក់ទាញនេះអាចកាត់បន្ថយការដណ្តើមផលិតផលបញ្ចុះតម្លៃដែលមានកំណត់ ដែលច្រើនតែកើតឡើងចំពោះយុទ្ធនាការមុនៗ។ ក្រៅ​ពី​នេះ អតិថិជន​បិទស្លាកដោយខ្លួនឯងអាចកាត់បន្ថយពេលវេលា និងកម្លាំង​របស់​បុគ្គលិក។

គួរអោយស្តាយ នេះមិនមែនជាគោលការណ៍នៃប្រព័ន្ធ Gyomu Super ទូទាំងប្រទេសនោះទេ គ្រាន់តែអនុវត្តនៅតំបន់​មួយ​ចំនួន​ប៉ុណ្ណោះ។ ដូច្នេះនៅថ្ងៃសាច់ទី ២៩ ខែនេះ កុំភ្លេចឈានចូល Gyomu Super ក្នុងតំបន់អ្នករស់នៅដើម្បី​រក​មើល។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: