ប្រអប់សំបុត្រពណ៌ខៀវតែមួយគត់នៅជប៉ុនដែលជាមោទនភាពរបស់អ្នកស្រុក
ប្រអប់សំបុត្រពិសេសនេះទាក់ទងនឹង Mi-Ke ដែលជាក្រុម Idol J-Pop ក្នុងទសវត្សរ៍ទី ៩០ ។
នៅប្រទេសជប៉ុនប្រអប់សំបុត្រមានទំហំ និងរូបរាងខុសៗគ្នា ប៉ុន្តែបើនិយាយពីពណ៌វិញ ជាទូទៅមានពណ៌ក្រហម។
ទោះជាយ៉ាងណា មានប្រអប់សំបុត្រចាស់មួយមានពណ៌ខៀវ ហើយជាប្រអប់សំបុត្រតែមួយគត់នៅទូទាំងប្រទេសស្ថិតនៅ Chiba ។
Chiba នៅជិតទីក្រុងតូក្យូ ដូច្នេះប្រអប់សំបុត្រនេះក៏ងាយនឹងមើលឃើញដែរ។ ប៉ុន្តែជាក់ស្តែង តើប្រអប់សំបុត្រនៅកន្លែងណា? មិនមែនគ្រប់គ្នាសុទ្ធតែមើលឃើញនោះទេ។
នៅជាប់ប្រអប់សំបុត្រមានផ្លាកសញ្ញាមួយសរសេរថា “មានតែមួយគត់ក្នុងប្រទេសជប៉ុន ទីក្រុងដែលមានប្រអប់សំបុត្រពណ៌ខៀវ” ។
និយាយដល់ចំណុចនេះ តើអ្នកចង់ដឹងអំពីប្រភពប្រអប់សំបុត្រដែរទេ? ប្រអប់សំបុត្រពណ៌ខៀវនេះត្រូវបានដំឡើងនៅឆ្នាំ ២០១៦ ខណៈពេលនោះបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង។ ប៉ុន្មានឆ្នាំបន្ទាប់ ប្រអប់សំបុត្រពណ៌ខៀវជាច្រើនផ្សេងទៀតត្រូវបានដំឡើងនៅទូទាំងប្រទេស ប៉ុន្តែគ្មានប្រអប់សំបុត្រមួយណាមានពណ៌ខៀវពិសេសដូចពណ៌ច្បាប់ដើមឡើយ ហេតុនេះហើយបានជាអ្នកស្រុកនេះមានមោទនភាពយ៉ាងខ្លាំង។
ប្រអប់សំបុត្រនេះជាការច្នៃប្រឌិតដែលរួមបញ្ចូលគ្នារវាងប្រៃសណីយ៍ជប៉ុន និង Chiba ជាមួយនឹងការរចនាប្លែកទាក់ទាញអ្នកទស្សនាមកពីគ្រប់ទិសទី។ ពណ៌ខៀវដ៏គួរឱ្យស្រឡាញ់របស់ប្រអប់សំបុត្រសមនឹងពណ៌ផ្ទៃមេឃ និងសមុទ្រ។
សរុបទៅ តើវាស្ថិតនៅឯណាក្នុងទីក្រុង Chiba? ប្រសិនបើអ្នកធ្លាប់ឮក្រុម Idol ទសវត្សរ៍ទី ៩០ Mi-Ke អ្នកប្រហែលជាអាចទាយចម្លើយ។ ឈ្មោះតំបន់មានក្នុងបទចម្រៀងរបស់ក្រុមដែលធ្លាប់ល្បីខ្លាំង។
ប្រអប់សំបុត្រពណ៌ខៀវតែមួយគត់របស់ជប៉ុននៅទីក្រុង Kujukuri ។ ចំណែកបទចម្រៀងក្រុមមានចំណងជើងថា “Omoide no Kujukurihama” ចេញផ្សាយក្នុងឆ្នាំ ១៩៩១ ។ ប្រសិនបើអ្នកមិនទាន់ស្តាប់បទនេះ អាចស្ដាប់បាននៅខាងក្រោម។
សម្លេងរបស់ Keiko Utoku មកពីក្រុម Mi-Ke ក្រោយមកបានក្លាយជាតារាចម្រៀង Solo ដ៏ល្បីនៅជប៉ុន។ Utoko ក៏ជាអ្នកសម្តែងបទចម្រៀង Version ដើមរបស់ Sonic the Hedgehog CD video game ផងដែរ។
លើសពីនេះ ទីប្រជុំជន Kujukuri ក៏ជាកន្លែងមានទេសភាពស្អាតសម្រាប់ទស្សនាផងដែរ។ កន្លែងស្ងប់ស្ងាត់ក្បែរសមុទ្រ រួមជាមួយនឹងប្រអប់សំបុត្រពណ៌ខៀវ។ ជាកន្លែងដែលអ្នកគួរតែឈានចូលថតរូប។
ជាការពិតណាស់ ប្រអប់សំបុត្រមិនត្រឹមតែទុកសម្រាប់លម្អ វានៅតែដំណើរការ។ ក្នុងអំឡុងពេលធ្វើដំណើរ អ្នកអាចឆ្លៀតផ្ញើសំបុត្រទៅកាន់នរណាម្នាក់ ហើយទៅទស្សនាប្រាសាទដែលនៅជិតនោះ។
Sacchan