ហេតុតែខ្លាចបាត់អ្នកប្រើគណនី Twitter ធ្វើគំរូអាហារក្លែងក្លាយ Natto ជាប់លើដងឆ័ត្រកុំអោយគេលួច
ជប៉ុនល្បីខាងសិល្បៈធ្វើគំរូអាហារក្លែងក្លាយដែលមើលទៅដូចរបស់ពិត ហើយក៏ជាជំនួយសម្រាប់ភ្ញៀវទេសចរណ៍បរទេសដែលមិនចេះភាសាជប៉ុន មិនអាចអានម៉ឺនុយក្នុងហាងបាន។
សិប្បកម្មទាំងនេះល្បីឈ្មោះរហូតដល់ថ្នាក់មាន Fandom ដោយផ្ទាល់ ជាកន្លែងដែលប្រមូលផ្តុំអ្នកចូលចិត្តគំរូអាហារក្លែងក្លាយ។ អ្នកប្រើគណនី Twitter Kanapei (@kanapei_fflab) ជាផ្នែកមួយនៃ Fandom ដល់ថ្នាក់កំណត់ខ្លួនឯងជា “មនុស្សឆ្កួតនឹងគំរូអាហារក្លែងក្លាយ” ។
ដោយសារមានមនុស្សជាច្រើនប្រើឆ័ត្រប្លាស្ទិកថ្លានៅប្រទេសជប៉ុន ដូច្នេះពេលទុកឆ័ត្រនៅមុខហាងលក់ទំនិញ ពិតជាពិបាកបែងចែកឆ័ត្រមួយណាជារបស់នរណាណាស់។ ដូច្នេះហើយ ចោរឆ្លៀតឳកាសនេះមានចេតនាយកទៅ។
Kanapei បានរកឃើញវិធីមួយកែលម្អឆ័ត្រស្តង់ដារនេះទៅជាឆ័ត្រដែល… គ្មាននរណាម្នាក់ចង់យកច្រឡំ។
前回フライングしたのでリアルタイムでは初参加です。食品サンプル愛好家のkanapei(かなぺい)です!
それでは聞いてください「絶対に持っていかれない傘」 pic.twitter.com/Hz00Ynyj9c
— kanapei@食品サンプル愛好家 (@kanapei_fflab) June 17, 2022
Natto ជាប់លើដងឆ័ត្រមែនទេ? តាមពិតទៅ វាគ្រាន់តែជាគំរូអាហារ Natto តែប៉ុណ្ណោះ។ Natto មានលក្ខណៈជាប់ស្អិត និងមានក្លិនឆួលខ្លាំង។ ទោះបីជាអ្នកចូលចិត្តញ៉ាំ Natto ក៏មិនប្រាកដថាចង់យកដៃចាប់ Natto ដែរ។
មិនច្បាស់ថាគំនិតនេះអនុវត្តបានដល់កម្រិតណានោះទេ ប៉ុន្តែវាទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើបណ្តាញអុីនធឺណេត។ រហូតដល់ថ្នាក់អ្នកចូលចិត្ត Natto ចង់អោយមានលក់ឆ័ត្រ Natto ស្អិតនេះ ដើម្បីអោយពួកគេអាចរកទិញ។
ឥឡូវមិនដឹងថាលោកបងចោរគិតម៉េចទេ?
Sacchan