Murakami Suigun “ស្តេចចោរសមុទ្រ” និងពាក្យចចាមអារ៉ាមកំណប់ទ្រព្យ​ដែល​មិន​ទាន់រកឃើញ

តើអ្នកគិតយ៉ាងណាចំពោះចោរសមុទ្រ? ជា​ក្រុម​មនុស្ស​គ្រប់គ្រងដែនសមុទ្រ វាយប្រហារ​​កប៉ាល់​ដឹកទំនិញដើម្បីប្លន់។ ក្រុមចោរសមុទ្រដែលល្បី​ឈ្មោះ​នា​ពេល​នេះមានដូចជាក្រុមចោរសមុទ្រ Somalia នៅអាហ្វ្រិក។ ក្រៅពីនេះ នៅមាន​ក្រុម​ចោរសមុទ្រជា​ច្រើន​ផ្សេងទៀត​នៅ​ជុំវិញ​ពិភពលោក។

ជប៉ុន​ក៏​មាន​ចោរ​សមុទ្រ​ដែរ ដោយ​មាន​ប្រវត្តិ​យូរ​អង្វែង ហើយថែមទាំងជាប់ចំណាត់ថ្នាក់សកលផងដែរ។

ជាការពិតណាស់ យើងមិននិយាយអំពី Luffy និងមិត្តភ័ក្តិរបស់គាត់នោះទេ ដំណើររឿងក្លាយជាចោរសមុទ្រក្នុង Manga/Anime ដ៏​ល្បី​របស់ One Piece ។

ទោះជាយ៉ាងណា មិនមែនមានន័យថាគ្មានចោរសមុទ្របែបនេះទេ ក្នុងអត្តបទថ្ងៃនេះ ចូរយើងស្វែងយល់អំពី “ស្តេច​ចោរ​សមុទ្រ” ក្នុងជីវិតជាក់ស្តែង។

ពួកគេគឺ Murakami Suigun ។

https://www.bs11.jp/blog/kouhou/2014/09/18_2765.php

ក្រុមចោរសមុទ្រដែលមានមូលដ្ឋានក្នុងតំបន់សមុទ្រ Seto នៅកណ្តាល Shikoku និង Honshu ។ ពួកគេបង្កើតច្បាប់ផ្ទាល់ខ្លួន មិនវាយប្រហារកប៉ាល់ដឹកទំនិញ។ ផ្ទុយទៅវិញ តួនាទីរបស់ពួកគេគឺការពារកប៉ាល់ពីការវាយប្រហារ​ដោយ​​ក្រុម​​ចោរ​​សមុទ្រផ្សេងទៀត។

ពួកគេជាចោរសមុទ្រយុត្តិធម៌ ចំណុចនេះធ្វើឲ្យ​ក្រុមទទួលបានងារជា “ស្តេចចោរសមុទ្រ” ។

យ៉ាង​ណាមិញ នៅពេលឈានចូលសម័យកាលសន្តិភាព សកម្មភាព​ក្រុម​ជួប​ការ​លំបាក​ជា​ច្រើន។ នៅឆ្នាំ ១៥៨៨ Toyotomi Hideyoshi ដែល​ជា​ប្រមុខ​ជប៉ុននាពេលនោះចេញ​បម្រាមហាមចោរសមុទ្រ ហើយក្រុមត្រូវបង្ខំឲ្យ​ធ្លាក់ក្នុង​​ស្ថាន​​ភាព​​លំបាក។

លទ្ធផល Murakami Suigun ត្រូវរំសាយ សមាជិកមួយចំនួនចូលបម្រើយោធា។ សមាជិកផ្សេងទៀតភៀសខ្លួនទៅកាន់កោះ Yashiro នៅភាគខាងលិចសមុទ្រ Seto រស់នៅលាក់ខ្លួន។

មានពាក្យចចាមអារ៉ាមថា ទ្រព្យសម្បត្តិរបស់ Murakami Suigun ត្រូវ​បាន​លាក់នៅ Shouzushima តាមផ្លូវរត់គេចខ្លួន។

ក្នុង One Piece ចោរសមុទ្រក៏មានកំណប់ទ្រព្យលាក់កំបាំង ហើយមនុស្សជាច្រើនមានបំណងស្វែងរកកំណប់របស់​ចោរ​សមុទ្រ ជាក់​ស្តែង​ស្រដៀង​គ្នា។

ទោះជាយ៉ាងណា កំណប់នៅ Shouzushima រហូតមកដល់ពេលនេះមិនទាន់មានអ្នករកឃើញឡើយ។ ប្រសិនបើមាន​ឱកាស​ទៅ​ជប៉ុន តើអ្នកចង់សាកល្បងដែរទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: