តុលាការ Osaka បដិសេធសិទ្ធិរៀបការ​របស់​​អ្នក​​ស្រឡាញ់​​ភេទ​​ដូច​គ្នា ដោយមូលហេតុអាពាហ៍ពិពាហ៍ភេទដូចគ្នាមិនស្របតាមរដ្ឋធម្មនុញ្ញ

តុលាការ​អូសាកាចេញសេចក្តីសម្រេចហាមមិនអោយរៀបការភេទ​ដូច​គ្នាព្រោះមិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ។ សេចក្តីសម្រេច​នេះ​បង្កការរំខានដល់សកម្មជន​សិទ្ធិ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​។

សេចក្តីសម្រេចនេះក៏បានបំផ្លាញក្តីសង្ឃឹមរបស់សកម្មជនក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលកណ្តាល បន្ទាប់ពីតុលា​​ការ​ទីក្រុង Sapporo សម្រេចចិត្តគាំទ្រប្រកាសមិនអនុញ្ញាតឱ្យរៀបការភេទដូចគ្នាព្រោះមិនស្របរដ្ឋធម្មនុញ្ញក្នុង​ខែ​មីនា ឆ្នាំ ២០២១ ។

អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នាចំនួនបីគូបាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការស្រុកនៅអូសាកា រឿងនេះគេចាត់ទុកជាករណី​ទី ២ ទាក់ទងនឹងអាពាហ៍ពិពាហ៍ភេទដូចគ្នាដែលត្រូវបានដោះស្រាយនៅប្រទេសជប៉ុន។ ក្រៅពីត្រូវតុលាការ​ច្រានចោល​ដោយមូលហេតុ​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ តុលាការ​ក៏​បាន​បង្គាប់​អ្នកស្រលាញ់ភេទដូចគ្នាមួយគូៗពិន័យ​​ជា​​ប្រាក់ ​១ ​លាន​យ៉េន​ផង​ដែរ ។

ដើមបណ្តឹង Machi Sakata ដែលរៀបការជាមួយដៃគូរបស់ខ្លួននៅសហរដ្ឋអាមេរិកបាននិយាយថា “ខ្ញុំពិតជាឆ្ងល់​ថា​តើ​ប្រព័ន្ធ​ច្បាប់នៅក្នុងប្រទេសនេះពិតជាដំណើរការដែរទេ?” គូស្នេហ៍​មួយ​គូ​នេះ​គ្រោង​នឹង​មាន​កូន​នៅ​ខែ​សីហា​​ខាង​​មុខ។

Sakata បានបន្ថែមថា “ខ្ញុំ​គិត​ថា សេចក្តីសម្រេចនេះទំនង​ជា​ដាក់​សម្ពាធ​លើពួក​យើង” ។

រដ្ឋធម្មនុញ្ញ​ជប៉ុន​កំណត់​អាពាហ៍​ពិពាហ៍​ដោយ​ផ្អែក​លើ “ការឯកភាពគ្នារបស់ភេទទាំងពីរ” ដូច្នេះហាមអាពាហ៍​ពិពាហ៍​​ភេទ​​ដូច​គ្នាព្រោះមិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ។ ទោះជាយ៉ាងណា ជាមួយនឹងការផ្លាស់ប្តូរវិជ្ជមានចំពោះអ្នកស្រលាញ់​ភេទដូចគ្នា ក៏ដូចជាការគាំទ្រពីសហគមន៍កាន់តែច្រើនឡើង ធ្វើអោយសកម្មជន និង​មេធាវី​ជាច្រើនរក្សា​​អាកប្បកិរិយា​​វិជ្ជមាន​ចំពោះ​ការកាត់ក្តី​នេះ​នៅ​អូសាកា។

ប៉ុន្តែ​តុលាការ​អូសាកា​បាន​ចាត់​ទុក​ថា អាពាហ៍ពិពាហ៍​ត្រូវ​បាន​កំណត់សម្រាប់តែអ្នកមានភេទខុសគ្នា និងមិនមាន​ការ​ជជែកវែកញែកគ្រប់គ្រាន់ចំពោះ​អាពាហ៍​ពិពាហ៍​ភេទដូចគ្នាក្នុងសង្គមជប៉ុននោះទេ។

ទោះបីជាច្បាប់របស់ជប៉ុនត្រូវបានចាត់ទុកថាមានលក្ខណៈសេរីនៅតំបន់មួយចំនួនតាមស្តង់ដារអាស៊ី នៅទូទាំងទ្វីប មាន​តែតៃវ៉ាន់ទេដែល​អនុញ្ញាត​ឱ្យ​អាពាហ៍ពិពាហ៍​ភេទដូច​គ្នា​ស្រប​ច្បាប់។

យោងទៅតាមបទប្បញ្ញត្តិបច្ចុប្បន្ន​នៅ​ប្រទេស​ជប៉ុន គូស្នេហ៍ភេទដូចគ្នាមិនអាចរៀបការស្របច្បាប់ឡើយ មិនអាច​​ទទួល​មរតកទ្រព្យសម្បត្តិរបស់គ្នាទៅវិញទៅមក ហើយក៏មិនមានសិទ្ធិឪពុកម្តាយចំពោះកូនរបស់គ្នាទៅវិញទៅ​មក​ដែរ។

ទោះបីជាឯកសារបញ្ជាក់ទំនាក់ទំនងដៃគូចេញដោយសាលាក្រុងមួយចំនួនជួយឱ្យគូស្នេហ៍ភេទដូចគ្នាជួលអចលនទ្រព្យជាមួយគ្នា និងមានសិទ្ធិពិនិត្យនៅមន្ទីរពេទ្យ ឯកសារនេះមិនផ្តល់សិទ្ធិពេញលេញដូចដែលគូស្នេហ៍ភេទខុសគ្នាផ្សេងទៀតឡើយ។

មុន​នេះ​មិនយូរប៉ុន្មាន រដ្ឋាភិបាលទីក្រុងតូក្យូបានអនុម័តច្បាប់ទទួលស្គាល់កិច្ចព្រមព្រៀងដៃគូភេទដូចគ្នា ដែលមានន័យថាអាជ្ញាធរមូលដ្ឋាន រួមទាំងជាងពាក់កណ្តាលប្រជាជនជប៉ុនក៏បានទទួលស្គាល់សេចក្តីព្រាងច្បាប់នេះផងដែរ។

ខណៈពេលដែលនាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយថា បញ្ហា​នេះ​ត្រូវ​ពិចារណាយ៉ាងយកចិត្តទុកដាក់ គណ​បក្ស​​ប្រជាធិបតេយ្យ​សេរី​ដែល​កំពុង​កាន់​អំណាច​របស់​លោកបានបង្ហើបថា មិនមានគម្រោងពិចារណាលើបញ្ហានេះ ឬស្នើច្បាប់ទេ ទោះ​បី​ជា​សមាជិក​ជាន់​ខ្ពស់មួយចំនួនគាំទ្រកំណែទម្រង់។

ករណី​នេះ​នឹង​ធ្វើ​ឱ្យ​ការ​ជជែក​ដេញដោល​លើ​មតិ​សាធារណៈ​កាន់តែ​ខ្លាំងឡើង ជាពិសេសនៅតំបន់រាជធានី ខណៈដែលការបោះឆ្នោតប្រជាមតិភាគច្រើនពីរដ្ឋាភិបាលកាលពីឆ្នាំមុនបានបង្ហាញថា ៧០% ប្រជាជនគាំទ្រអាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា។

សកម្មជន​និយាយ​ថា​ ការធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់នឹងមានឥទ្ធិពលខ្លាំងដល់សង្គម និងសេដ្ឋកិច្ច ហើយ​ក៏​ជួយទាក់ទាញក្រុមហ៊ុនបរទេសចូលប្រទេសជប៉ុនផងដែរ។

Masa Yanagisawa ប្រធានផ្នែកសេវាកម្ម Goldman Sachs និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសកម្មជន Marriage for all Japan បាននិយាយថា៖

“ធុរកិច្ចអន្តរជាតិមិនចង់វិនិយោគនៅក្នុងប្រទេសដែលមិនទទួលយក LGBTQ នោះទេ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: