អស់សំណើចនឹងទិដ្ឋភាព “ដាយណូស័រ” មើលតាំងពិពណ៌នៅសារមន្ទីរ Tottori

តើអ្នកគិតថាអាចមើលឃើញគ្រោងឆ្អឹងដាយណូស័រយក្ស និងស្វែងយល់អំពីប្រភេទសត្វផុតពូជនេះមែនទេ?

ជា​ការ​ពិត​ដែលថាមានគ្រោងឆ្អឹងដាយណូស័រ ក៏ដូចជាដាននៃប្រភេទសត្វបុរាណនេះ ទោះជាយ៉ាងណា ទិដ្ឋភាព​​នៅ​​ចំពោះ​​មុខ​​ខុស​​ពី​ការ​ស្រមៃ​របស់អ្នកបន្តិច។ នេះជាទិដ្ឋភាពពិតប្រាកដ…

សត្វដាយណូស័រមួយហ្វូងកំពុងស្តាប់ការណែនាំ

ហ្វូងដាយណូស័រកំពុងមើលគ្រោងឆ្អឹងដាយណូស័រ

ស្អីហ្នឹង???

ដាយណូស័ររាប់សិបក្បាលដើរទៅមកក្នុងសាលសារមន្ទីរ។ សំណាងដែលថាដូចពិត ប៉ុន្តែមើលទៅមិនដល់ថ្នាក់លួសព្រលឹង​ពេក​ទេ។

តាមពិតទៅព្រឹត្តិការណ៍នេះជាថ្ងៃអបអរសាទរផ្លូវការរបស់សារមន្ទីរ ចំណែកដាយណូស័រដែលអ្នកមើលឃើញជាអ្នកទស្សនា​ស្លៀក​ឈុត​ដាយណូស័រ។

ពិតជាគួរឱ្យចាប់អារម្មណ៍ពេលឃើញដាយណូស័រដើរគ្រប់កន្លែងក្នុងសារមន្ទីរ ដើរមើលបុព្វបុរសដាយណូស័រដែលផុតពូជជាយូរមកហើយ។ ជាការពិតណាស់ អ្នកដែលបានឃើញទិដ្ឋភាពនេះលើកដំបូង ប្រាកដជាស្រឡាំកាំងជា​មិន​ខាន។

ទោះបីជាពេលនេះអ្នកមិនអាចមើលឃើញដាយណូស័រទាំងនេះទៀតក៏ដោយ ប៉ុន្តែ​ការ​តាំង​ពិព័រណ៍ជាក់ស្តែងនៅ​តែ​​មាន​​រហូត​​ដល់​ថ្ងៃ​ទី ២៨ ខែ​សីហា ប្រសិនបើអ្នកមានឱកាសទៅទស្សនានៅសារមន្ទីរ Tottori កុំភ្លេចឈានចូល។

សារមន្ទីរខេត្ត Tottori ស្ថិតនៅទីប្រជុំជនទីក្រុង Tottori ជា​កន្លែង​ដែល​ផ្តល់​ឱកាស​ដល់​អ្នក​ទស្សនាស្វែងយល់ប្រវត្តិសាស្រ្ត សិល្បៈ ធម្មជាតិ និងរឿងព្រេងនិទាន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: