អ្នកប្រហែលជាមិនដឹង “កៅអីវេទមន្ត” ក្នុងជណ្តើរយន្តជប៉ុន​មាន​មុខ​ងារ​អស្ចារ្យជាច្រើន

ជប៉ុនតែងតែត្រូវបានគេសរសើរចំពោះរឿងតូចតាចលើសេវាកម្មអតិថិជន ដូចជាមានភាពរួសរាយរាក់ទាក់ភ្ញៀវ ភាព​ឆ្លាត​វៃ យក​ចិត្ត​ទុកដាក់ដែល​មិន​មែន​មនុស្ស​គ្រប់​គ្នាសុទ្ធតែមើលដឹងនោះទេ។

អ្នកប្រើគណនី Twitter Artur (@ArturGalata) ជាមនុស្សម្នាក់ចូលចិត្តជប៉ុន និងតែងតែចែករំលែកចំណុចគួរឱ្យចាប់​អារម្មណ៍​ដែល​គាត់​មើល​ឃើញក្នុងប្រទេសនេះ។

ថ្មីៗនេះ Artur មើលឃើញ “កៅអីចម្លែក” មួយនៅជណ្តើរយន្តដោយចៃដន្យ។ ថ្វីត្បិតតែរយៈពេលជិះជណ្តើរយន្តមិនយូរ ប៉ុន្តែ​មាន​កន្លែង​មួយ​ក្នុង​ជណ្តើរ​យន្តផ្តល់ភាពងាយស្រួល។ មិនត្រឹម​តែប៉ុណ្ណឹង ផ្លាកសញ្ញាណែនាំប្រើប្រាស់កៅអីបង្ហាញ​ភាព​បត់​បែន​របស់​កៅអី ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល។

https://twitter.com/ArturGalata/status/1537404177063636992?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1537404177063636992%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fdoi-song%2Fbon-mua%2F149816.html

“គំនិតបង្កើតជណ្តើរយន្តនេះពិតជាឡូយណាស់ គួរអោយសរសើរ។ អ្នកដែលមានបញ្ហាឈរមិនបានអាចអង្គុយ ប្រសិន​បើ​ជណ្តើរ​យន្តផ្អាកដំណើរការដោយសារបញ្ហា អាចប្រើជំនួសបង្គន់ មានភេសជ្ជៈ មានភ្លើង មានម៉ាសុីនបន្សុទ្ធខ្យល់ ជាជណ្ដើរយន្តដ៏អស្ចារ្យ មានអ្វីៗគ្រប់យ៉ាង។ រស់នៅប្រទេសជប៉ុន ខ្ញុំ​ជួប​ប្រទះ​នូវ​គំនិត​ល្អៗ​ជា​រៀង​រាល់​ថ្ងៃ ហើយ​មាន​ភាព​សប្បាយ​រីក​រាយ​ជា​ច្រើន” ។

មិនមែនគ្រាន់តែជាកន្លែងផ្អែកពេលឈរក្នុងជណ្តើរយន្តប៉ុណ្ណោះទេ កៅអីអាចប្រើបានក្នុងស្ថានភាពអាសន្ន។ មតិមួយចំនួនខាងក្រោមបង្ហាញថា ដោយ​សារ​ត្រូវ​ដាច់​ភ្លើងញឹកញាប់ដែលបណ្តាលមកពីរញ្ជួយដី និងគ្រោះធម្ម​ជាតិ​ផ្សេងៗ ជណ្តើរ​យន្តនៅជប៉ុនត្រូវបានដំឡើងប្រអប់សង្គ្រោះបន្ទាន់បែបនេះ។

ទោះជាយ៉ាងណា ហាក់បីដូចជាកៅអីនេះមិនសូវពេញនិយម ដូច្នេះប្រជាជនជប៉ុនដឹងពីវត្តមានរបស់វានោះទេ។ ជាពិសេស មតិជាភាសាជប៉ុនជាច្រើនបានបង្ហាញភាពភ្ញាក់ផ្អើលពេលដឹងអំពីឧបករណ៍នេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: