ជប៉ុនពិចារណាលើសិទ្ធិចិញ្ចឹម​កូនរួមគ្នាក្នុងបរិបទអត្រាលែងលះកើនឡើង

ផ្នែកមួយនៃក្រសួងយុត្តិធម៌ជប៉ុនបានសម្រេចចិត្តដាក់សំណើណែនាំប្រព័ន្ធអាណាព្យាបាលរួមគ្នាសម្រាប់គូស្វាមីភរិយាដែលលែងលះគ្នាមានកូន។

បច្ចុប្បន្នក្រមរដ្ឋប្បវេណី​ចែងសិទ្ធិចិញ្ចឹម​កូនចំពោះ​ប្ដី​ប្រពន្ធ​ដែល​លែង​លះ​សម្រាប់មនុស្សម្នាក់គត់។ ផ្នែកចងក្រងសេចក្តីព្រាងបណ្តោះអាសន្នស្តីពីវិសោធនកម្មច្បាប់រដ្ឋប្បវេណីនៅខែសីហា ហើយបន្ទាប់មកប្រមូល​មតិ​សាធារណៈ​លើ​បញ្ហា​នេះ​មុន​នឹង​ធ្វើការពិភាក្សាចុងក្រោយ។

ក្រមរដ្ឋប្បវេណីអនុញ្ញាតអោយគូស្វាមីភរិយាមានសិទ្ធិចិញ្ចឹម​កូនរួមគ្នា ប៉ុន្តែប្រគល់សិទ្ធិចិញ្ចឹម​កូនដល់មនុស្សម្នាក់ក្នុងចំណោមពួកគេបន្ទាប់​ពីលែងលះប៉ុណ្ណោះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គូស្វាមីភរិយាប្រមាណ ២០ ម៉ឺនគូ (ស្មើ​នឹង​មួយ​ភាគ​បី) ការលែងលះជារៀងរាល់ឆ្នាំនៅជប៉ុន ហើយការខកខានផ្គត់ផ្គង់ប្រាក់ឧបត្ថម្ភចិញ្ចឹម​កូន ក៏ដូចជាខ្វះការប្រាស្រ័យទាក់ទងរវាងកុមារ និងឪពុកម្តាយ គ្មានអាណាព្យាបាលបានបណ្តាលអោយមានបញ្ហាសង្គមធ្ងន់ធ្ងរ។

ទន្ទឹមនឹងនេះ ជាមួយនឹងការរីកចម្រើនរបស់សង្គមក្នុងសមភាពយេនឌ័រ និងការចូលរួមចិញ្ចឹមកូនរបស់បុរសកាន់​តែ​ច្រើន​ឡើង មតិយោបល់មួយចំនួននិយាយថា ការបោះបង់​តួនាទី​ជា​ឪពុក​ម្ដាយ​ក្រោយ​ពេល​លែង​លះ និងផ្តាច់​ទំនាក់​ទំនង​ជា​មួយ​កូនគឺ “គ្មានទំនួលខុសត្រូវ” ទេ។ ជាងនេះទៅទៀត ករណី​ដណ្តើម​សិទ្ធិ​ចិញ្ចឹម​​កូន និង (ចាប់ជំរិតកុមារ) ជាក់ស្តែង ម្នាក់ក្នុងចំណោមពួកគេយកកូនទៅដោយគ្មានការយល់ព្រមពីភាគីម្ខាងទៀតកាន់​តែ​ច្រើន​​ឡើង។

ម្យ៉ាងវិញទៀត សិទ្ធិចិញ្ចឹម​កូនរួមគ្នាបន្ទាប់ពីលែងលះជារឿងធម្មតាណាស់នៅតាមបណ្តាប្រទេសផ្សេងទៀត។

សំណើរបស់ក្រសួងយុត្តិធម៌អនុញ្ញាតឱ្យឪពុកម្តាយដែលលែងលះជ្រើសរើសចិញ្ចឹម​កូនរួមគ្នា ឬតាមរយៈសេចក្តីសម្រេច​របស់​តុលាការ ដើម្បីផល​ប្រយោជន៍​ល្អ​បំផុត​សម្រាប់កុមារ។ ជាពិសេស ប្រព័ន្ធអាណាព្យាបាលរួមគ្នារំពឹងថានឹង​អនុញ្ញាត​ឱ្យឪពុក និងម្តាយពិចារណាដោយប្រុងប្រយ័ត្ន ហើយធ្វើការសម្រេចចិត្តសម្រាប់កូនរបស់ពួកគេចំពោះ​បញ្ហា​​ទាក់​ទង​​នឹង​ការ​សិក្សា ក៏ដូចជា​ការពិនិត្យ​សុខភាពរបស់កុមារ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: