ជប៉ុនផលិតធុង​សំរាម​អាច​បង្កក​កាកសំណល់ជួយការពារមិនអោយ​មាន​ក្លិន​ស្អុយ

ជប៉ុនឈានចូលរដូវក្តៅ ហើយកំដៅមិនមែនជាការរំខានតែមួយគត់នាពេលនេះទេ។ ចំណុចអាក្រក់ជាងនេះរដូវក្តៅ​ងាយ​នឹងធ្វើអោយសំរាមមានក្លិន ជាពិសេស នៅប្រទេសដែលមានប្រជាជនបរិភោគត្រីស្រស់ស្ទើរតែរាល់ថ្ងៃ។

ដើម្បីដោះស្រាយបញ្ហានេះម៉ាក Nakanishi Kinzoku Kogyo ដាក់បង្ហាញផលិតផល Clean Box ។ ដោយរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទូរទឹកកកផ្ទះបាយស្តង់ដារ ធុងសំរាមត្រូវបានរចនាឡើងយ៉ាងប្រណិត Clean Box អាច… រក្សា​កាក​សំណល់​ក្នុងផ្ទះរបស់អ្នក ជាពិសេសប្រភេទកាកសំណល់សរីរាង្គនៅសីតុណ្ហភាព -១១ អង្សាសេ ការពារការ​រីក​លូត​លាស់​របស់​បាក់តេរី​ដែល​បង្កក្លិនមិនល្អ។

Nakanishi Kinzoku Kogyo ផ្តួចផ្តើមគំនិតតាំងពីឆ្នាំ ២០១៧ នៅពេលពួកគេអានការពិភាក្សាអំពីការដាក់សំរាមក្នុងទូរទឹកកកផ្ទះបាយដើម្បីបំបាត់ក្លិនតាមអុីនធឺណេត។ ជាការពិតណាស់ ចំណុចនេះមិនត្រូវបានអនុវត្តទូលំទូលាយទេ ព្រោះគ្មាននរណាម្នាក់ចង់ដាក់សម្រាមជាមួយអាហារឡើយ (ដូចជាកន្ទបទារកជាដើម) ។ ក្រុមហ៊ុន​ផ្តើមគំនិតបង្កើតធុង​សំរាម “បង្កកបន្ទាន់” ការស្ទង់មតិមួយក្នុងឆ្នាំ ២០១៦ បានរកឃើញថាអ្នកចូលរួមម្នាក់ក្នុងចំណោម ១/៥ នាក់​ធ្លាប់ដាក់ក្នុងទូទឹកកក ហើយមានតែម្នាក់ទៅប្រាំនាក់បន្តធ្វើប៉ុណ្ណោះ។

ទោះជាយ៉ាងណា នៅពេលបង្កើតគំនិតពិសេសនេះ ក្រុមហ៊ុនក៏ប្រឈមនឹងបញ្ហាជាច្រើនផងដែរ។ ជាដំបូង ត្រូវមាន​កន្លែងខ្សល់ចេញចូរ សារធាតុធ្វើអោយត្រជាក់ និងឈប់បង្កកក្នុងទំហំតូចបំផុតតាមដែលអាចធ្វើទៅបាន។ Clean Box ចំនួន ១០០ ធុងត្រូវបានដាក់បង្ហាញក្នុងឆ្នាំ ២០១៩ រួចលក់អស់យ៉ាងលឿន។ នៅខែមេសាឆ្នាំនោះយុទ្ធនាការ​​ប្រមូល​​ថវិកា​ទទួលបានលទ្ធផល​ជាង ៤០ លាន​យ៉េន។ ឥឡូវនេះ ផលិតផលបង្កើនចំនួនលក់ចេញហើយអាចរកបានយ៉ាងងាយស្រួលនៅហាងលក់ទំនិញជប៉ុនក្នុងតម្លៃ ៤៨,១៨០ យ៉េន។ Clean Box នីមួយៗមានចំណុះ ២០ លីត្រ។ តាមការស្មានថាមពលផលិតផលមួយដំណើរប្រមាណ ៩ យ៉េនក្នុងមួយថ្ងៃ។

មតិយោបល់នៅលើអុីនធឺណេតមានភាពសុទិដ្ឋិនិយមផង ប្រយ័ត្នប្រយែងផង ភាគច្រើនពេញចិត្តនឹងគំនិតនេះ ប៉ុន្តែ​ក៏​លើក​ឡើង​ការ​​ព្រួយ​បារម្ភ​ទាក់ទង​នឹង​ការ​ប្រើ​ប្រាស់​ថាមពល និង​បញ្ហា​ដែលអាចកើតមានផ្សេងទៀត។

  • នេះជាគំនិតល្អ
  • ខ្ញុំគិតថាគ្រាន់តែដាក់ក្នុងទូរទឹកកកបានហើយ
  • ខ្ញុំតែងតែដាក់សំបកផ្លែឈើ និងបន្លែចូលថង់រួចដាក់ក្នុងទូទឹកកក។ ពិតណាស់មិនអាចធ្វើបែបនេះចំពោះ​​កន្ទប​ទារក​បានទេ។
  • គួរតែរចនាប្រភេទថង់ការពារក្លិន ព្រោះមិនចាំបាច់ចំណាយថ្លៃភ្លើង។
  • ខ្ញុំមានអារម្មណ៍ថា Youtuber នឹងបង្កើតគំនិតចម្លែកខ្លះលើផលិតផលនេះ។
  • នៅពេលយកថង់សំរាមចេញ វានឹងរលាយ ដូច្នេះទឹកនឹងហូរពេញផ្ទះ ម្យ៉ាងថង់បង្កកក៏ងាយនឹងរហែកផង​ដែរ។
  • ជាមួយនឹងតម្លៃនោះ ខ្ញុំគិតថាគួរទិញទូរទឹកកកមួយទៀតសម្រាប់ដាក់សំរាម។
  • ជាការប្រសើរណាស់ បន្ទាប់មកធ្វើឱ្យម៉ាស៊ីននេះដំណើរការដោយថាមពលនុយក្លេអ៊ែរ។
  • ខ្ញុំគិតថា ១០,០០០ យ៉េនជាតម្លៃសមរម្យបំផុត។

ថ្វីត្បិតតែមិនមានបញ្ហា Clean Box ត្រូវបានបង្កើតឡើងបង្ហាញពីតម្រូវការបង្កកសំរាមរបស់ប្រជាជន។ បច្ចុប្បន្ន Nakanishi Kinzoku កំពុងស្វែងរកវិធីពង្រីកការលក់ទៅកាន់តំបន់ដែលមានអាកាសធាតុក្តៅដូចអាស៊ីអាគ្នេយ៍។ ផលិតផលនេះហាក់ដូចជាងាយស្រួលប្រើនៅក្នុងភោជនីយដ្ឋាន ជាកន្លែងដែលមានកាកសំណល់សរីរាង្គច្រើនក្នុងមួយ​ថ្ងៃ ធ្វើ​អោយ​មាន​ក្លិន​ស្អុយ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: