ជប៉ុនអនុញ្ញាតអោយញញឹមពេលថតរូបប័ណ្ណបើកបរនៅតំបន់មួយចំនួន
នៅប្រទេសជប៉ុនទទួលបានប័ណ្ណបើកបរមិនមែនជារឿងងាយស្រួលនោះទេ នៅពេលដែលអ្នកជម្នះរាល់ឧបសគ្គទាំងអស់ ហេតុអ្វីបានជាអ្នកមិនអាចញញឹមក្នុងរូបថតប័ណ្ណបើកបរដែលពិបាកណាស់ទើបទទួលបាន?
ការចេញប័ណ្ណបើកបរស្ថិតក្រោមសមត្ថកិច្ចរបស់នាយកដ្ឋានប៉ូលីស។ កាលរដូវស្លឹកឈើជ្រុះឆ្នាំមុន អគ្គស្នងការប៉ូលិសជាតិបានស្នើឱ្យនាយកដ្ឋានមូលដ្ឋានពិនិត្យមើលបទប្បញ្ញត្តិរូបថតប័ណ្ណបើកបរ និងបន្ធូរបន្ថយការរឹតបន្តឹងដែលមិនចាំបាច់។ Osaka ត្រូវគេចាត់ទុកជាមជ្ឈមណ្ឌលរឿងកំប្លែងជប៉ុន បានសម្រេចចិត្តលុបចោលបម្រាមហាមមិនឱ្យសើចក្នុងរូបថត ចំណែកទីក្រុងតូក្យូក៏ឈានដល់ការសម្រេចចិត្តដូចគ្នាភ្លាមៗនោះ។
តាមពិតទៅបម្រាមហាមមិនឱ្យសើចត្រូវបានដាក់ចេញ ដើម្បីឱ្យរូបថតនៅលើប័ណ្ណបង្ហាញពីទម្រង់មុខធម្មជាតិរបស់ម្ចាស់ មិនខូចទ្រង់ទ្រាយ។ ដូច្នេះ ទោះបីជាអ្នកបើកបរនៅទីក្រុងតូក្យូ និងអូសាកាឥឡូវនេះអាចញញឹមមុខកាមេរ៉ា ប៉ុន្តែពួកគេមិនគួរញញឹមស្រស់ពេកទេ។ មាត់អាចញញឹម តែបបូរមាត់ត្រូវបិទជិត ភ្នែកវិញត្រូវបើកធំ។
នៅទីក្រុងតូក្យូក៏អនុញ្ញាតឱ្យប្រើ Contact Lens ពណ៌នៅពេលថតរូបប័ណ្ណបើកបរ ដោយមានលក្ខខណ្ឌពណ៌ទាំងនោះ “ស្រដៀងទៅនឹងពណ៌ភ្នែកធម្មជាតិ” ។ តំបន់មួយចំនួនផ្សេងទៀតអនុញ្ញាតឱ្យប្រើ background ពណ៌ក្នុងរូបថត ឧទាហរណ៍ពណ៌ស្រស់ដូចជាពណ៌ផ្កាឈូកឬលឿង អោយតែបុគ្គលក្នុងនៅតែលេចធ្លោ ចំណែកពណ៌មិនច្របូកច្របល់ចូលគ្នា។
បទប្បញ្ញត្តិជាក់ស្តែងខុសគ្នាពីកន្លែងមួយទៅកន្លែងមួយ ដូច្នេះពេលអ្នកទទួលបានប័ណ្ណបើកបរនៅកន្លែងណាមួយ សូមពិនិត្យឱ្យបានច្បាស់បទប្បញ្ញត្តិប័ណ្ណបើកបរ ប្រសិនបើអ្នកចង់ឱ្យរូបថតប័ណ្ណស្រស់តាមបំណងរបស់ខ្លួន។
Sacchan