ការរួមបញ្ចូល Kanzashi (ស្នៀតសក់) ជាមួយម៉ូដសក់ និងសម្លៀកបំពាក់សម័យនេះ
រូបភាពស្រ្តីម្នាក់ស្លៀក Kimono លើក្បាលមានស្នៀតសក់បង្ហាញពីសោភ័ណភាពបែបប្រពៃណីជប៉ុន។
ប្រហែលជាមនុស្សមិនច្រើនដែលដឹងថាស្នៀតសក់បែបប្រពៃណីក៏សមនឹងសម្លៀកបំពាក់សម័យនេះដែរ។ មិនត្រឹមតែធ្វើអោយមនុស្សស្រីកាន់តែស្អាត ស្នៀតសក់ទាំងនេះក៏មានច្រើនប្រភេទផងដែរ។
Kanzashi (ស្នៀតសក់) ផលិតនៅសម័យ Jomon នៅពេលដែលជនជាតិជប៉ុនបុរាណរស់នៅភាគច្រើនផ្អែកលើការបរបាញ់។ កាលនោះមនុស្សជឿថាវត្ថុរាងស៊ីឡាំង ស្តើង ស្រួចមានអំណាចវេទមន្ត ដូច្នេះគេចាត់ទុកដូចជាវត្ថុស័ក្តិសិទ្ធិ។ ដោយផ្អែកលើជំនឿនេះដាវរបស់សាមូរ៉ៃក៏មានអត្ថន័យពិសេសដែរ ក្លាយជាវត្ថុស័ក្តិសិទ្ធិការពារជីវិតទាំងន័យចំ និងនិងន័យធៀប។
ឥឡូវនេះមានសំណួរសម្រាប់មិត្តនារីដែលកំពុងអានអត្តបទនេះ។ តើធម្មតាអ្នកចងសក់នឹងអ្វី? ដង្កៀប ឬខ្សែចងសក់? ហេតុអ្វីបានជាមិនសាកល្បងជាមួយស្នៀតសក់?
ប្រសិនបើអ្នកធ្លាប់ប្រើស្នៀតសក់ ម្នាក់ឯងក៏អាចបួងសក់បានដែរ។
ប្រសិនបើអ្នកតែងតែមានអារម្មណ៍ថាសក់រំខាន ហើយប៉ះពាល់ដល់ការសិក្សា និងការងាររបស់អ្នក សូមសាកល្បងប្រើស្នៀតសក់។ ស្នៀតសក់មានច្រើនប្រភេទខុសគ្នា ទាំងគួរឱ្យស្រឡាញ់ ឆើតឆាយ។
https://toiki.jp/fs/toiki/3331-00002-A-Y
https://tanp.jp/products/view/18753
ចូរសាកល្បងរួមបញ្ចូលស្នៀតសក់ជាមួយនឹងម៉ូដសក់ប្លែកៗជាច្រើន។
Kengo Abe