ច្បាប់ថ្មីអនុញ្ញាតឱ្យតារាសម្តែងរឿងសិចអាចបញ្ចប់កិច្ចសន្យាដោយគ្មានលក្ខខណ្ឌក្នុងរយៈពេល ១ ឆ្នាំបន្ទាប់ពីភាពយន្តចេញផ្សាយ
ជួបបញ្ហាផ្នែកហិរញ្ញវត្ថុបានបង្ខំអោយស្ត្រីម្នាក់សម្តែងខ្សែភាពយន្តអាសអាភាសជាង ១០ រឿងទាំងនាងមានអាយុ ៤០ ឆ្នាំ។ នាងក៏បានបង្ហាញពីបំណងចង់យកឈ្នះរបួសផ្លូវចិត្ត បន្ទាប់ពីក្លាយជាជនរងគ្រោះផ្លូវភេទច្រើនដង។
ស្ត្រីរូបនេះទទួលបានប្រាក់ ១ លានយ៉េនក្នុងមួយរឿង ហើយធ្លាប់មានអារម្មណ៍ខ្លួនដូចជាតារាសម្តែង។ ទោះជាយ៉ាងណា ប្រាក់មិនផ្តល់នូវអ្វីដែលនាងចង់បានឡើយ។
សេចក្តីព្រាងច្បាប់ជួយដល់អ្នកថតរឿងអាសអាភាស និងភាពយន្ត “កម្សាន្តសម្រាប់មនុស្សពេញវ័យ” ផ្សេងទៀតក្នុងការបញ្ចប់កិច្ចសន្យា ការពារភាពឯកជន និងសុខភាពរបស់ពួកគេ ត្រូវបានអនុម័តសេចក្តីសម្រេចកាលពីថ្ងៃទី ១៥ ខែមិថុនា ដោយមានការយល់ព្រមក្នុងសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភា។
បើតាមច្បាប់ថ្មី អាចបញ្ចប់កិច្ចសន្យាដោយគ្មានលក្ខខណ្ឌក្នុងរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃចេញផ្សាយខ្សែភាពយន្ត ដោយមិនគិតពីអាយុ និងភេទ។
តារាសម្ដែងក៏អាចស្នើឱ្យបញ្ឈប់ការលក់ និងការចែកចាយភាពយន្ត។
ទោះជាយ៉ាងណា បុគ្គលដែលធ្លាប់សម្តែងខ្សែភាពយន្តមនុស្សពេញវ័យជាង ១០ រឿងនៅដើមអត្តបទបាននិយាយថាច្បាប់ថ្មី “ខ្វះព័ត៌មានលម្អិត និងមិនជាក់លាក់”
នាងបាននិយាយថា “បណ្តាញសុវត្ថិភាព” របស់រដ្ឋាភិបាល និងមូលដ្ឋានមិនអាចចូលទៅជិតបុគ្គលដែលត្រូវស្ថានភាពបង្ខំអោយសម្តែងរឿងមនុស្សធំ និងអាជីវកម្មទាក់ទងនឹងផ្លូវភេទផ្សេងទៀត ក៏ដូចជាការជួញដូរផ្លូវភេទ។
ជាការពិតណាស់ មានច្រើនករណីតួសម្តែងមិនស្ម័គ្រចិត្តតែត្រូវបង្ខំឱ្យចុះហត្ថលេខា។ មនុស្សជាច្រើនមិនត្រូវបង្ខំ ប៉ុន្តែដោយសារស្ថានភាព (ភាគច្រើនដោយសារហិរញ្ញវត្ថុ) ត្រូវបង្ខំអោយសម្តែងរឿងមនុស្សធំ។ នាងបាននិយាយថា នាងមិនដែលមើលរឿងដែលខ្លួនសម្តែងនោះទេ ហើយក៏មិនដែលប្រាប់ប្តីអំពីអាថ៌កំបាំងកាលពីអតីតកាលដែរ។
ជីវិតឯកជនរបស់អ្នកទាំងនេះអាចរងផលប៉ះពាល់អវិជ្ជមានបន្ទាប់ពីខ្សែភាពយន្តចេញលក់នៅលើទីផ្សារ ហើយមនុស្សនៅជុំវិញដែលដឹងរឿងនេះ។
ដូច្នេះហើយ ច្បាប់ថ្មីអនុញ្ញាតឱ្យលុបចោលកិច្ចសន្យាដោយគ្មានលក្ខខណ្ឌក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីខ្សែភាពយន្តចេញផ្សាយ ទោះបីជាកិច្ចសន្យាមិនមានបញ្ហាក៏ដោយ។
ក្នុងរយៈពេល ២ ឆ្នាំបន្ទាប់ពីច្បាប់ចូលជាធរមាន អ្នកដែលទទួលរងផលប៉ះពាល់មានសិទ្ធិធ្វើបែបនេះក្នុងរយៈពេល ២ ឆ្នាំគិតចាប់ពីថ្ងៃដែលខ្សែភាពយន្តចេញផ្សាយ។
អ្នកដែលទទួលខុសត្រូវក្នុងការផលិត និងចែកចាយវីដេអូបែបនេះត្រូវរៀបចំកិច្ចសន្យា បញ្ជាក់សកម្មភាពផ្លូវភេទដែលត្រូវថត ដោយលើកឡើងថាបុគ្គលអាចនឹងត្រូវគេស្គាល់ពេលបង្ហាញខ្លួនក្នុងវីដេអូ។ បន្ទាប់មក ពួកគេត្រូវបញ្ជូនវីដេអូទៅឱ្យតួអង្គដែលចូលរួម។
ធ្លាប់មានការជជែកវែកញែកចំពោះគុណសម្បត្តិ និងគុណវិបត្តិនៃសកម្មភាពផ្លូវភេទដើម្បីរកប្រាក់ ដោយចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាងច្បាប់។ ព្រឹទ្ធសភាសម្រេចថា បញ្ហានេះនឹងត្រូវលើកយកមកពិភាក្សាក្នុងរយៈពេលពីរឆ្នាំខាងមុខ។
ច្បាប់ថ្មីនេះមានសេចក្តីសម្រេចបន្ថែមចំនួនពីរដែលត្រូវបានអនុម័តដោយព្រឹទ្ធសភា និងសភាតំណាង។
ដំណោះស្រាយចង្អុលបង្ហាញពីតម្រូវការបង្កើតបរិយាកាស ជាកន្លែងដែលអ្នករងផលប៉ះពាល់អវិជ្ជមានពេលសម្តែងតួឯកក្នុងខ្សែភាពយន្តបែបនេះអាចទទួលបានការណែនាំសមរម្យ។
ច្បាប់ថ្មីនេះក៏បញ្ជាក់ផងដែរថា រដ្ឋាភិបាលកណ្តាល និងមូលដ្ឋាននឹងផ្តល់ជំនួយចាំបាច់ ដើម្បីដោះស្រាយបញ្ហាឫសគល់ ដូចជាភាពក្រីក្រ និងអំពើហិង្សាផ្លូវភេទ ដែលជាមូលហេតុបង្ខំបុគ្គលមួយចំនួនធ្លាក់ក្នុងស្ថានភាពគ្មានជម្រើសផ្សេងក្រៅពីចូលរួមសម្តែងរឿង។
ទោះជាយ៉ាងណា នៅតែមិនទាន់ច្បាស់ថាច្បាប់ថ្មីអាចដោះស្រាយបញ្ហាបានដល់កម្រិតណានោះទេ។
Sacchan