នៅទីបំផុត Jaian អាចក្លាយជាតារាចម្រៀង និងសម្រេចក្តីស្រមៃ​របស់​ខ្លួន

ប្រសិនបើអ្នកជា Fan ឬគ្រាន់តែអាន និងមើល Doraemon អ្នកទាំងអស់គ្នាប្រហែលជាដឹងថា Takeshi Goda ឬច្រើនតែគេហៅថា Jaian (ពីមុន Chaien) ចូលចិត្តច្រៀង និងមានបំណងប្រាថ្នាចង់ក្លាយជាតារាចម្រៀង ទោះ​បី​ជា​សំឡេង​ពិបាកស្តាប់ខ្លាំងណាស់។

ថ្វីត្បិតតែបានរៀបចំ និងបង្ខំមិត្តភ័ក្តិជាច្រើនឱ្យចូលរួម Concert ប៉ុន្តែ Jaian មិនធ្លាប់ក្លាយជាតារាចម្រៀងទាល់​តែ​សោះ រហូត​មក​ដល់​ពេល​នេះ។

យ៉ាង​ណា​មិញ គ្រា​ដំបូង​ដែល Jaian ប្រាថ្នា​ចង់​បានជាយូរមកដល់ហើយ។

នៅថ្ងៃទី ២០ ខែកក្កដា បទចម្រៀងដំបូងទាំងពីរដែលមានចំណងជើងថា ジャイアントドリーム」 (Giant Dream) និង 「おれはジャイアンさまだ!2022」(I’m Mr. Jaian 2022) នឹងចេញផ្សាយ។ បន្ទាប់មក Full Album នឹង​ចេញផ្សាយនៅថ្ងៃទី ២៤ ខែសីហា។

ក្នុងអំឡុងពេលចាក់ផ្សាយនៅថ្ងៃទី ១១ ខែមិថុនារបស់ Doraemon តួអង្គ Jaian បាន​សម្តែង​បទ​ចម្រៀង​ថ្មី​ដែល​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ​ដើម្បី​អបអរ​ថ្ងៃ​កំណើត​របស់ខ្លួន ចម្រៀងមានចំណងជើងថា “Giant Dream” ។ បទ​ចម្រៀង​នេះមិនត្រឹមតែច្រៀងដោយលោក Subaru Kimura អ្នកបញ្ចូលសម្លេងតួអង្គ Jaian ប៉ុណ្ណោះទេ សូម្បី​តែ​ទំនុក​ច្រៀង​​ក៏​ត្រូវ​បាន​និពន្ធដោយគាត់ផងដែរ ចំណែកតន្ត្រីនិពន្ធដោយ Ryuhei Kinoshita ។

នៅថ្ងៃទី ២០ ខែកក្កដា Jaian នឹងសម្តែងកំណែបទចម្រៀងថ្មីដែលខ្លួនចូលចិត្ត “I’m Mr. Jaian 2022” (ទំនុកច្រៀង៖ Kazuya Tatekabe, តន្ត្រី៖ Shunsuke Kikuchi, ឧបករណ៍ភ្លេង៖ Kan Sawada) កំណែដែលបានធ្វើបច្ចុប្បន្នភាពនៅឆ្នាំ ២០២២ ។

ទីបំផុត​នៅ​ថ្ងៃ​ទី ២៤ ខែ​សីហាក្តីស្រមៃជាយូរមកហើយរបស់ Jaian បាន​ក្លាយ​ជា​ការ​ពិត។ Full Album របស់ Jaian នឹងចេញផ្សាយ ក្នុង​នោះ​មាន​បទ​ចម្រៀង Solo របស់ Jaian និងបទចម្រៀងមួយចំនួនដែលរួមបញ្ចូលជាមួយមិត្តភក្តិមានចំណងជើងថា​「ジャイアンのスーパーリサイタル」(Super Concert របស់ Jaian) Album មានតម្លៃ ២៥៣០ យ៉េន។

នេះមិនមែនជាលើកទីមួយទេដែល Gian រៀបចំការប្រគុំតន្ត្រី អ្នកប្រហែលជាធ្លាប់ក្លាយជាទស្សនិកជនក្នុង Concert របស់ Jaian ប៉ុន្មានដងនៅពេលអានរឿង ឬមើលភាពយន្ត។ ប៉ុន្តែស៊ីឌីដំបូងរបស់ Jaian ប្រាកដជាល្បីជាមិនខាន។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ WEBSITE

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: