ចំនួនបុរសព្រានវ័យកណ្តាលឈ្លក់​វង្វេង​នឹងសិស្សស្រីកាន់តែច្រើនឡើងក្នុងប្រទេសជប៉ុន

ទង្វើខុសប្រក្រតីរបស់ក្រុមបុរសវ័យកណ្តាលជនជាតិជប៉ុន។

លោក Ryouta Takahashi អាយុ ៣១ ឆ្នាំត្រូវចាប់ខ្លួន​ពី​បទញុះញង់សិស្សស្រីវិទ្យាល័យ​ឆ្នាំ​ទី​ ៣ (កាលនោះអាយុ ១៧ ឆ្នាំ) ចូលរួមពិធីជប់លៀងតាមរយៈបណ្តាញសង្គម។

តើអ្នកដឹងថាពាក្យ Orgy មានន័យដូចម្តេចទេ? ពន្យល់ដោយសាមញ្ញជាសកម្មភាពផ្លូវភេទរវាងមនុស្សជាច្រើននាក់។ បញ្ហាស្ថិតលើ​ពិធី​ជប់​លៀង​មានអ្នកចូលរួមអនីតិជន។

ពិធី​ជប់លៀង​បែប​នេះ​ធ្វើ​ឡើង​រយៈពេល ៣​ ឆ្នាំ​មក​ហើយ ដែលមានចំនួនជាង ៥០ ដង។ អ្នកចូលរួមពិធីជប់លៀងក្រៅពីសិស្សវិទ្យាល័យ នៅមានគ្រូបង្រៀនចំនួន ៩ នាក់ត្រូវ​ចាប់​ខ្លួន​ទាំង​អស់។

ខ្ញុំមិនដឹងថា​គ្រូ​ទាំង​នោះ​គិត​យ៉ាង​ណា​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​បែប​នោះ​ទេ សាកស្រមៃមើលមាន​កូន​ស្រីរៀនសាលា​​បែប​​នេះ ពិតជាគួរអោយខ្លាចណាស់។

ក្នុង​ពិធី​ជប់លៀងនារីម្នាក់ត្រូវបម្រើ​បុរស ៨​នាក់។ ហើយដោយសារតែនាងមិនទទួលបានប្រាក់តាមការសន្យា ខឹងខ្លាំង​ក៏​រាយការណ៍​ទៅ​ប៉ូលិស។

តើនរណាជាអ្នកគិតឃើញពិធី​ជប់លៀង​បែប​នេះ? ជាងនេះទៅ​ទៀត​គោលដៅជាអនីតិជន ជាអ្នកដែលគួរតែទទួលបានការ​គោរព និង​ការ​ពារ។

ថ្មីៗ​នេះ​ អ្នក​នយោបាយ​ម្នាក់​បាន​បញ្ជាក់​ថា​គាត់​ចាប់​អារម្មណ៍​លើ​ក្មេង​ស្រី​អាយុ​ ១៨ ឆ្នាំ បន្ទាប់​មក​បាត់បង់មុខ​តំណែង​របស់​ខ្លួន។ ហើយក៏មាន​ករណី​មន្ត្រី​ប៉ូលិស​បំពាន​អំណាច លួច​ចូល​វិទ្យាល័យ និង​ដាក់​កាមេរ៉ា​ក្នុង​បន្ទប់ទឹក។

ទាំងនោះគ្រាន់តែជាករណីដែលបានរាយការណ៍ ឃើញថាច្រើនបែបនេះទៅហើយ។ នៅតែមានករណីដែលជនល្មើសមិនត្រូវបានចាប់ខ្លួន ឬរក្សា​ការ​សម្ងាត់​ដោយ​មូលហេតុ​ណាមួយ។

តើមានរឿងអ្វីកើតឡើងចំពោះបុរសជនជាតិជប៉ុនទាំងនេះ? តើពួកគេមិនអាចមានស្នេហាអោយបានត្រឹម​ត្រូវទេឬ?

មិនថាមូលហេតុ​របស់ជនល្មើសជាអ្វី ជនរងគ្រោះ​ជា​ក្មេង​ស្រី។ តើអនាគតរបស់ពួកគេនឹងទៅជាយ៉ាងណា?

ហើយ​នៅ​ពេល​ដែល​មនុស្ស​ប្រព្រឹត្ត​ទង្វើខុសឆ្គង​នោះជាអ្នកមានចំណេះដឹងដូច​ជា អ្នក​នយោបាយ គ្រូបង្រៀន ប៉ូលិស​ជា​ដើម។ យើង​អាច​មើល​ឃើញ​ថា​មនុស្សគួរអោយខ្លាចប៉ុណ្ណា។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: