មកដល់ហើយ Maid Dentist គ្លីនិកធ្មេញមានអ្នកជំនាញស្លៀកឈុតអ្នកបម្រើស្រីបើកឆាប់ៗនេះនៅ Akihabara
នេះជាគ្លីនិកធ្មេញដែលនឹងធ្វើឱ្យក្តីស្រមៃរបស់ Otaku ក្លាយជាការពិត។
នៅតំបន់ Akiba (Akihabara) ជាឋានសួគ៌របស់ Otaku ជាពិសេសល្បីនឹងវប្បធម៌ Manga- Anime ជាកន្លែងដែលអ្នកអាចទទួលបានបទពិសោធហាង Maid Cafe ជាមួយនឹងនារីស្លៀកឈុតអ្នកបម្រើស្រីគួរឱ្យស្រឡាញ់។ មិនត្រឹមតែមានហាងកាហ្វេប៉ុណ្ណោះទេ ទម្រង់នារីស្លៀកឈុតអ្នកបម្រើស្រីកំពុងបើកទូលាយ ហើយថ្មីៗនេះគឺគ្លីនិកធ្មេញអ្នកបម្រើស្រី។
ទៅជួបពេទ្យធ្មេញមិនមែនជារឿងសប្បាយអ្វីទេ ប៉ុន្តែ … ប្រសិនបើពេទ្យធ្មេញស្រស់ស្អាតស្លៀកឈុតអ្នកបម្រើស្រីពិនិត្យអោយអ្នកយ៉ាងម៉េចវិញ?
គ្លីនិកធ្មេញមិនធម្មតានេះមានឈ្មោះថា Akiba Shika ។ មិនដូចជាគ្លីនិកធ្មេញផ្សេងទៀតទេ គ្លីនិកនេះមានអ្នកជំនាញផ្នែកធ្មេញស្លៀកឈុតអ្នកបម្រើស្រី។ ហើយដើម្បីឱ្យអតិថិជនអាចទម្លាប់នឹងទម្រង់ដ៏ចម្លែកនេះ ព្រឹត្តិការណ៍ Preview ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែមិថុនាមុនពេលគ្លីនិកធ្មេញបើកជាផ្លូវការនៅខែកក្កដា។
មិនត្រឹមតែភ្ញាក់ផ្អើលនឹងសម្រស់របស់អ្នកបម្រើស្រីប៉ុណ្ណោះទេ សូម្បីតែគ្រឿងសង្ហារិមគ្លីនិកទាំងមូលក៏ទំនើប ស្អាត និងអនាម័យផងដែរ មិនដូចជាអារម្មណ៍ភ័យខ្លាចពេលទៅជួបពេទ្យធ្មេញរាល់ដងទេ។
ប្រសិនបើអ្នកធ្លាប់ទៅ Maid Cafe តែមិនពេញចិត្ត ព្រោះមិនអាចជួបជាមួយនារី Maid ដូចដែលអ្នកស្រមៃ ការពិនិត្យធ្មេញនៅគ្លីនិកធ្មេញ Maid នឹងនាំមកនូវបទពិសោធន៍ជាក់ស្តែង។
នេះជា Riko Konoe អ្នកជំនាញ Maid ម្នាក់នៅគ្លីនិក នាងជា Cosplayer និងជាអ្នកជំនាញដែលមានសមត្ថភាព។ ទៅជួបអ្នកជំនាញធ្មេញស្រស់ស្អាត និងមានទេពកោសល្យផ្តល់ទំនុកចិត្ត។ បន្ទាប់ពីធ្វើរួច មិនត្រឹមតែធ្មេញស្អាត សូម្បីតែអារម្មណ៍ក៏ស្រស់ស្រាយផងដែរ។
ឥឡូវយើងសាកសួរទៅកាន់លោក Joji Yukawa ប្រធានគ្លីនិកពីមូលហេតុបង្កើតកន្លែងនេះ។
“ខ្ញុំគិតថាមនុស្សជាច្រើនខ្លាចពេទ្យធ្មេញ ព្រោះពួកគេមានភាពភ័យខ្លាចពេលទៅពិនិត្យធ្មេញ។ ដំបូងគោលបំណងរបស់គ្លីនិកចង់លើកទឹកចិត្តមនុស្សបែបនេះឱ្យមកជួបពេទ្យធ្មេញ។ ហើយនៅពេលគិតធ្វើយ៉ាងណាទាក់ទាញពួកគេ ខ្ញុំគិតថាទំនាក់ទំនងល្អជាមួយបុគ្គលិកគ្លីនិកជាចំណុចវិជ្ជមាន។ ពិតជាល្អណាស់ដែលមានអ្នកជំនាញនៅទីនេះ មិនត្រឹមតែពិនិត្យធ្មេញរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងអាចជជែកគ្នា និងជួយអោយពួកគេស្ងប់ចិត្ត” ។
ទោះជាយ៉ាងណា ប្រសិនបើបញ្ចូល Maid និងអ្នកជំនាញមាត់ធ្មេញ ច្បាស់ណាស់នឹងធ្វើឱ្យមនុស្សជាច្រើនដែលខ្លាចពេទ្យធ្មេញ ព្រួយបារម្ភចំពោះសុវត្ថិភាពគ្លីនិក។ ដូច្នេះ Yukawa ពន្យល់បន្ថែមថា៖
“ជារឿងធម្មតាទេដែលមនុស្សជាច្រើនគិតបែបនេះ (ចំណាប់អារម្មណ៍ចំពោះ Maid មិនមានពាក់ព័ន្ធនឹងពេទ្យធ្មេញ និងការសង្ស័យចំពោះគុណភាព) ដូច្នេះនៅទីនេះ ខ្ញុំយកចិត្តទុកដាក់លើការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រកម្រិតខ្ពស់ នោះជាអ្វីដែលខ្ញុំប្រុងប្រយ័ត្នបំផុត” ។
វេជ្ជបណ្ឌិត Yukawa បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យពេទ្យធ្មេញ Matsumoto, Nagano ផ្តល់សេវាព្យាបាលជំងឺពុកធ្មេញ និងជំងឺអញ្ចាញធ្មេញ ក៏ដូចជាសេវាកម្មដាំបង្គោលធ្មេញ សម្អាត និងធ្វើឱ្យធ្មេញស។
គ្លីនិកបើកដំណើរពីម៉ោង ២ រសៀល ដល់ ១១ យប់។
ជាការពិតណាស់នេះមិនមែនជាម៉ោងធ្វើការធម្មតារបស់គ្លីនិកធ្មេញទេ។ ដើម្បីឆ្លើយនឹងសំណួរនេះ លោកវេជ្ជបណ្ឌិត Yukawa មានប្រសាសន៍ថា៖
“ព្រោះគោលដៅគ្លីនិកមិនមែនជាកុមារទេ ប៉ុន្តែជាអ្នករស់នៅ Akihabara” ។
ប្រជាជនដែលរស់នៅតំបន់ Akihabara ភាគច្រើនជាបុគ្គលិកការិយាល័យ ជាបុគ្គលដែលជាទូទៅមិនអាចចេញពីកន្លែងធ្វើការចាប់ពីម៉ោង ៩ យប់ ជាពេលដែលពិបាករកពេទ្យធ្មេញ។ ដូច្នេះហើយពេទ្យធ្មេញ Akiba ប្រាកដជាសម្រេចចិត្តច្បាស់មុនពេលកំណត់ម៉ោងនេះ។
ព័ត៌មាន៖
Akiba Dental Clinic / アキバ歯科
អាស័យដ្ឋាន៖ Tokyo-to, Chiyoda-ku, Sotokanda 4-4-3, អគារ Ogiso 2F
東京都千代田区外神田4-4-3 小木曾ビル2F
ម៉ោងធ្វើការ៖ 2:00PM-11:00PM
បិទទ្វារនៅថ្ងៃអង្គារ និងថ្ងៃពុធ
Sacchan