ការស្ទង់មតិបង្ហាញថាយុវជនជប៉ុនជំនាន់ Gen Z មានទំនោររំលង Guitar Solo ក្នុងបទចម្រៀង Rock និង Indie

នេះ​ជា​ការ​ស្ទង់មតិ​ដែល​ស្រាវជ្រាវ​ជាពិសេស​ទៅលើចំណូលចិត្តតន្ត្រី​របស់​យុវជនជប៉ុនជំនាន់ Gen Z ។

Gen Z គឺជាឈ្មោះរួមជំនាន់បន្តជំនាន់ Millennials ដែលកើតពីពាក់កណ្តាលឆ្នាំដល់ចុងទសវត្សរ៍ឆ្នាំ ១៩៩០ និងដើម​ឆ្នាំ ២០១០ ។ Gen Z ជាជំនាន់ពិសេសមួយ នៅពេលដែលគម្លាតជំនាន់ដែលបង្កើតរវាងហ្សែននេះ និងហ្សែនពី​មុន​ច្រើន។ ទោះ​ជា​យ៉ាង​ណា តើអាយុមានឥទ្ធិពលខ្លាំងលើចំណូលតន្ត្រីរបស់ក្រុមនេះដែរទេ?

តាំងពីថ្ងៃទី ៨ ដល់ ៩ ខែឧសភា ក្រុមហ៊ុនគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រីជប៉ុន Share Create បានធ្វើការស្ទង់មតិអនឡាញលើយុវជនទាំងប្រុស និងស្រីជំនាន់ Gen Z ស្តីពីទម្លាប់ស្តាប់ចម្រៀង ជាពិសេស Solo Guitar ក្នុង​បទ​ចម្រៀង​មួយ។ មានមនុស្សចំនួន ១២០ នាក់ចូលរួមឆ្លើយសំណួរ។

សំណួរទីមួយ៖ តើអ្នកស្តាប់ Guitar Solo នៅកណ្តាលបទចម្រៀងដែរទេ? លទ្ធផលបានបង្ហាញថា ៨៩,២% ឆ្លើយថាមាន ហើយមានតែ ១០,៨% ឆ្លើយថាទេ។

ការស្ទង់មតិក៏បានស្នើឱ្យបញ្ជាក់ប្រភេទតន្ត្រីដែលក្រុមអ្នកចូលរួមតែងតែស្តាប់។ ពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ដែល​ក្នុង​ក្រុមចូលចិត្ត Solo Guitar ភាគច្រើនស្តាប់ Vocaloid និងចម្រៀង Idol ខណៈដែលអ្នករំលង Solo Guitar តែង​តែ​ស្តាប់ Rock និងបទចម្រៀង Indie ។ ដូចជាផ្ទុយគ្នា​មែន​ទេ? ប៉ុន្តែប្រហែលយុវជនដែលចូលចិត្តស្តាប់ Rock និង Indie មានទំនោររើសបន្តិចចំពោះ Guitar Solo ។

សំណួរបន្ទាប់ ដើម្បីបញ្ជាក់ថាតើរយៈពេល Solo Guitar ក្នុងបទចម្រៀងប៉ះពាល់ដល់អ្នកស្តាប់ដែរឬអត់៖

“តើ​អ្នក​នឹង​ស្តាប់​បទ​ចម្រៀងដែលផ្តើមដោយ Solo Guitar ដែរទេ?”

មាន ៦០,៨% ឆ្លើយថាមាន និង ៣៧,៥% ឆ្លើយថាទេ។

នៅសល់ ១,៧% និយាយថា “ខ្ញុំរំលងការណែនាំ ហើយស្តាប់បន្ត” ។

ក្នុងករណីនេះ ប្រហែលជា Gen Z ចង់ស្តាប់សំឡេងតារាចម្រៀង។

សំណួរចុងក្រោយ “តើអ្នកយល់យ៉ាងណាចំពោះ Solo Guitar?” ចំពោះសំណួរនេះ ចំនួនចម្លើយមានលក្ខណៈចម្រុះដែល​ក្នុង​នោះ៖

មាន ៦៧,៣% និយាយថា “ឡូយណាស់” ១៣,៦% និយាយថា “មានអារម្មណ៍រំភើប” ៧,៨% និយាយថា “អាចមើលឃើញភាពខុសគ្នារវាង​ទេពកោសល្យ​បុគ្គល” ៤,៩% និយាយថា “អាចបង្ហាញពីអារម្មណ៍” និង ១២,៦% ជាមតិផ្សេងទៀត។

ជាពិសេស ចំពោះអ្នកដែលឆ្លើយថា “ខ្ញុំមានអារម្មណ៍រំភើប” ក៏បានបន្ថែមថា ការសម្តែង Solo Guitar តែងតែរំលឹក​ដល់​អារម្មណ៍​រំភើប​ពេល​ចូលរួមការប្រគុំតន្ត្រីបន្តផ្ទាល់។

ជាចុងក្រោយ អ្នកដែលបានធ្វើការស្ទង់មតិអនឡាញផ្អែកលើលទ្ធផលដើម្បីធ្វើការសន្និដ្ឋាន តាមរយៈការចែករំលែកបានអោយដឹងថា បទចម្រៀងមួយចំនួនដែលពេញនិយមសម្រាប់យុវជនជប៉ុនសព្វថ្ងៃនេះមាន Guitar Solo ។ នៅលើ Billboard Hot Charts Top 20 ឆ្នាំ ២០២១ នៅជប៉ុនមានតែ ៥ បទប៉ុណ្ណោះ (មួយបទជាភាសា​អង់​គ្លេស និង​បួន​បទ​ជា​ភា​សា​ជប៉ុន) ដែល​រួម​បញ្ចូល​ទាំង Guitar Solo ។

តើអ្នកចូលចិត្តស្តាប់ Guitar Solo ក្នុងបទចម្រៀងដែរទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: