សាលា​ជប៉ុន​ទទួល​យក “ឈុត​ហែល​ទឹកមិនបែងចែកភេទ” សម្រាប់​សិស្ស​ប្រុស និងសិស្សស្រី

ការផ្លាស់​ប្តូរ​ការ​រចនា​ឈុត​ហែល​ទឹក​នៅសាលាវិទ្យាល័យជប៉ុន។

ក្រុមហ៊ុនផលិតនៅ Sumida ទីក្រុងតូក្យូ បានបង្កើត និងចាប់ផ្តើមលក់ “ឈុតហែលទឹកមិនបែងចែកភេទ” ជា​មួយ​នឹង​ការ​រចនា​ដូច​គ្នា ដែលអាចប្រើបានទាំងសិស្សប្រុស និងសិស្សស្រី។

ឈុតហែលទឹកត្រូវបានរចនាឡើងជួយកាត់បន្ថយបញ្ហាមិនបញ្ចេញសាច់ ហើយបានក្លាយជាប្រធានបទល្បីលើប្រព័ន្ធផ្សព្វ​ផ្សាយ​សង្គម។ មតិវិជ្ជមានជាច្រើននិយាយថាពួកគេពិតជាចង់ប្រើឈុតហែលទឹកនេះ។

ឈុតហែលទឹកមិនបែងចែកភេទនេះគឺជាឈុតហែលទឹកមានពីរផ្នែក ផ្នែកខាងលើជាអាវដៃវែងមានខ្សែរ៉ូត ចំណែកផ្នែកខាងក្រោមជាខោខ្លី។

ក្រៅពីកាត់បន្ថយមិនបញ្ចេញសាច់ ចំណុចផ្សេងទៀតស្ថិតលើការកែប្រែដូចជាដើមទ្រូង និងគូទត្រូវបានដេរពង្រីកធំដើម្បីអោយមានភាពងាយស្រួល។

ខណៈពេលដែលក្រុមហ៊ុនផលិតកំពុងអភិវឌ្ឍសម្លៀកបំពាក់ហែលទឹក ភាគីខាងសាលាក៏កំពុងណែនាំយ៉ាងសកម្ម “ឯកសណ្ឋានមិនបែងចែកយេនឌ័រ” និងជម្រុញចលនាគាំទ្រដល់សិស្សជនជាតិភាគតិច។ ឈុតហែលទឹកប្រភេទនេះសាកសមបំផុតសម្រាប់សិស្សជនជាតិភាគតិច ក៏ដូចជាកាត់បន្ថយអារម្មណ៍ខ្មាស់អៀនពេលប្អូនៗស្លៀក​ឈុត​ហែល​ទឹកដែលបញ្ចេញសាច់ដូចពីមុន

“ឈុតហែលទឹកមិនបែងចែកភេទ” នេះត្រូវបានដាក់បង្ហាញនៅសាលាចំនួនបីក្នុងទីក្រុងតូក្យូ និងសង្កាត់ Hyogo ក្នុងឆ្នាំនេះ ហើយនឹងដាក់លក់ជាសាធារណៈនៅឆ្នាំក្រោយ។

នៅពេលដែលឈុតហែលទឹកត្រូវបានប្រកាសនៅលើបណ្ដាញសង្គមទទួលបានមតិវិជ្ជមានជាច្រើនដូចជា៖

  • ខ្ញុំ​មិន​ចូលចិត្ត​ឈុតហែលទឹកដែលបញ្ចេញសាច់ពេកទេ ដូច្នេះ​ខ្ញុំ​ពិតជាគាំទ្រ​ឈុត​ហែល​ទឹក​ប្រភេទ​នេះសម្រាប់​សិស្ស។
  • ខ្ញុំគិតថាមានមនុស្សជាច្រើនមិនចូលចិត្តសិស្សប្រុសស្លៀកតែខោខ្លី និងមិនពាក់អាវ។

ការរចនាឈុតហែលទឹករបស់សាលាផ្លាស់ប្តូរទៅតាមពេលវេលា ប៉ុន្តែឆ្ពោះទៅរកគំនិតរួមមិនបញ្ចេញសាច់។ ឧទាហរណ៍៖

នៅឆ្នាំ ១៩៧០ កុមារា កុមារីស្លៀកឈុតដែលទឹកបញ្ចេញភ្លៅ។

តាំងពីឆ្នាំ ២០០០ កុមារាស្លៀកខោខ្លី ចំណែកកុមារីស្លៀកឈុត all-in-one (បិទបាំងភ្លៅ) ។

ថ្មីៗនេះ សិស្សកាន់តែច្រើនជ្រើសរើសស្លៀកឈុតហែលទឹកអាវដៃវែងដើម្បីការពារកម្តៅថ្ងៃ និងការពារកាំរស្មីយូវី។

ម្យ៉ាងវិញទៀត ប៉ុន្មានឆ្នាំថ្មីៗនេះ សាលារៀនកាន់តែច្រើនមិនកំណត់ពណ៌សម្លៀកបំពាក់ហែលទឹក (កាលពីមុនពណ៌ដែលត្រូវបានកំណត់គឺទឹកប៊ិចក្រម៉ៅ) ដូច្នេះប្អូនៗអាចជ្រើសរើសដោយសេរី។

Reiko Sano ខាងផ្នែកអប់រំរបស់សាលានៃក្រុមហ៊ុនផលិតឧបករណ៍ហែលទឹក “Footmark”  បាននិយាយថា “ខ្ញុំពិត​ជា​រីក​រាយ​ណាស់​ដែល​ទទួលបានមតិកែលម្អជាច្រើន។ ខ្ញុំសង្ឃឹមថា ឈុតហែលទឹកមិនបែងចែកភេទនេះនឹងក្លាយជាជម្រើស​ឈុត​ហែល​ទឹក​របស់សាលារៀន ដើម្បីអោយអ្នករាល់គ្នាអាចរៀនហែលទឹកដោយសេរី មិនចាំបាច់បារម្ភពីក្រសែ​ភ្នែក​របស់​អ្នក​ដទៃ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: