មើលទៅស្វាងអារម្មណ៍ភ្លាមតែម្តង ទូរស័ព្ទធ្លាក់ក្នុងកំប៉ុងមីជាគំនិតផលិតឆ្នាំងសាកថ្មីរបស់ជប៉ុន
កាលពីប៉ុន្មានខែថ្មីៗនេះ ផលិតផល Cup Noodle របស់ Nissin បានធ្វើឱ្យមនុស្សជាច្រើនចូលចិត្ត ព្រោះតែការប្រែប្រួលគួរឱ្យចាប់អារម្មណ៍។
គំនិតថ្មីបំផុតនេះដាក់ចេញកាលពីថ្ងៃទី ១០ ខែមិថុនា ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពោលគឺ …
朝起きたら「なんでこうなった?」と脳がバグるスマホの充電器を作ってみました。#カップヌードル充電器 pic.twitter.com/qmbOVlluSG
— カップヌードル (@cupnoodle_jp) June 10, 2022
Caption:
យើងសាកល្បងផលិតឆ្នាំងសាកទូរស័ព្ទដែលធ្វើឱ្យខួរក្បាលរបស់អ្នកពេលក្រោកពីដំណេកគិតថា “ហេតុអ្វីទៅជាយ៉ាងនេះ?”
មើលទៅដូចជាខូចខាតដែលមិនមាននរណាម្នាក់ចង់អោយកើតឡើងចំពោះខ្លួនឡើយ។
ទោះជាយ៉ាងណា មិនមែនត្រូវពន្លិចក្នុងកំប៉ុងមីដូចអ្វីដែលយើងមើលឃើញផ្ទាល់ភ្នែកទេ គ្រាន់តែជាឆ្នាំងសាកថ្មដែលមានរូបរាងដូចមីកំប៉ុងប៉ុណ្ណោះ។
ខួរក្បាលចង់តែវិលក្បុង។
បន្ទាប់ពីអ្នកមើលឃើញទិដ្ឋភាពនេះពេលភ្ញាក់ពីគេង ទាំងខួរក្បាលមិនទាន់ស្វាង ប្រហែលជាយើងនឹងភ្ញាក់ផ្អើល ហើយទាញទូរស័ព្ទចេញភ្លាមៗ។
មតិយោបល់មួយចំនួនដែលទាក់ទងនឹងផលិតផលនេះ៖
- ប្រសិនបើមានចង្កឹះដោតពីលើទៀត ខ្ញុំប្រាកដជាតក់ស្លុតជាមិនខាន។
- ប្រសិនបើរឿងនេះល្បី ខ្ញុំប្រហែលជាច្រឡំដៃដាក់ទូរស័ព្ទចូលកំប៉ុងមីមែនហើយ។
- បើខ្ញុំឃើញទិដ្ឋភាពនេះពេលព្រឹកបន្ទាប់ពីផឹកយប់មិញ ខ្ញុំនឹងភ្ញាក់ភ្លាម។
ហាក់ដូចជា “មីកំប៉ុង” នេះមិនត្រឹមតែអាចសាកថ្មទូរស័ព្ទប៉ុណ្ណោះទេ ថែមទាំងមានមុខងារដូចនាឡិការោទិ៍ដែលមិនបញ្ចេញសំឡេងទៀតផង។
Sacchan