ចំនួនយុវជនជប៉ុនមិនធ្លាប់មានស្នេហាកាន់តែច្រើនឡើង

ចំនួន​យុវជនមិនមានមិត្តប្រុស ឬមិត្តស្រីនៅជប៉ុនកំពុងកើនឡើង។ យោងទៅតាមការស្ទង់មតិដោយការិយា​ល័យ​ខុទ្ទកា​ល័យ ប្រហែល ៤០% បុរស​ជប៉ុន​វ័យ ២០ ឆ្នាំមិនដែលមានបទពិសោធន៍ណាត់ជួបឡើយ។

អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀត ស្រ្តី ៥០% និងបុរស ៧០% ដែលមានអាយុប្រហែល ២០ ឆ្នាំ មិនមានស្នេហា ឬ​ដៃ​គូទេ។

ទន្ទឹមនឹងនេះ បញ្ហាអត្រាកំណើតថយចុះ និងចំនួនប្រជាជនចំណាស់នៅតែបន្ត។ ជា​ការ​ពិត​ណាស់ យុវជន​ជប៉ុនយល់​ច្បាស់​ចំពោះ​បញ្ហា​នេះ ប៉ុន្តែតើ​បំណង​ពិត​​ប្រាកដ​របស់ពួកគេជាអ្វី?

មូលហេតុ​ដំបូងគេដែលមិនចង់មាន “ស្នេហា” ដោយសារតែស្ថានភាពសេដ្ឋកិច្ចជាប់គាំង បណ្តាល​ឱ្យ​យុវជន​រក​ចំណូល​​​មិន​បាន​ច្រើន មិនអាចស្វែង​រក​ការ​ងារ​ដែលខ្លួនចូលចិត្ត។ នៅពេលដែលពួកគេមិនមានមោទនភាពចំពោះ​​វិជ្ជា​ជីវៈ ឬប្រាក់ខែរបស់ខ្លួន យុវជនមានទំនោររស់នៅដើម្បីខ្លួន ចូលចិត្តពេលវេលានៅម្នាក់ឯង។ ប្រសិន​បើ​រក​​មិត្ត​ប្រុស ឬមិត្តស្រីត្រូវចំណាយប្រាក់លើការណាត់ជួប ជាងនេះទៅទៀត បើចង់រៀបការត្រូវគិតដល់ចំណាយផ្សេងៗ ដូចជាថ្លៃរៀបការ ថ្លៃផ្ទះ ថ្លៃកូនជាដើម។

រដ្ឋាភិបាលជប៉ុនមិនមានដំណោះស្រាយគ្រប់គ្រាន់ចំពោះបញ្ហានេះទេ។ ហើយ​លទ្ធផល​​ការ​ស្ទង់មតិ​ខាង​លើ​បាន​ឆ្លុះ​បញ្ចាំង​​យ៉ាង​​ច្បាស់។

នៅលើពិភពលោកអាយុជាមធ្យមគឺ ៣០,៩ ប៉ុន្តែនៅប្រទេសជប៉ុនចំនួននេះដល់ទៅ ៤៨,៤ ។

ម្យ៉ាងវិញទៀត អាយុជាមធ្យមរបស់បុរសជប៉ុនគឺ ៨១,៦៤ និងស្រ្តី ៨៧,៧៤ ។ នេះជាកំណត់ត្រាមួយផ្សេងបើប្រៀបទៅ​នឹង​កាល​ពី​មុន ហើយជប៉ុននៅតែជាប់ចំណាត់ថ្នាក់ខ្ពស់ចំពោះអាយុជាមធ្យមនៅទូទាំងពិភពលោក។

សុរបទៅ ចំនួនយុវជននៅក្នុងប្រទេសជប៉ុនកំពុងធ្លាក់ចុះយ៉ាងលឿន ខណៈដែលមនុស្សចាស់កំពុងកើនឡើង ប្រហែល​ជា​មិនយូរប៉ុន្មានប្រទេសជប៉ុននឹងនៅសល់តែមនុស្សចាស់ ដូច្នេះហើយ ជប៉ុនមិននៅសល់នរណាម្នាក់ឡើយ។

ក្រោមស្ថានភាព​បែប​នេះ ជប៉ុន​ត្រូវ​បង្ខំ​ចិត្ត​ទទួល​ជន​អន្តោប្រវេសន៍​ពី​ប្រទេស​ផ្សេង អ្វីដែលមិននឹកស្មាន ជប៉ុន​មិន​មាន​ចំណង​មិត្ត​ភាព​ជា​មួយ​បរទេសទេ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: