The lockup ភោជនីយដ្ឋានបែបពន្ធនាគារ តោះជិតដល់ពេលដែលត្រូវលួចចេញពីគុកហើយ
ប្រសិនបើអ្នកស្វែងរកលើ Google ពាក្យគន្លឹះ “ភោជនីយដ្ឋានចម្លែកនៅទីក្រុងតូក្យូ” អ្នកនឹងទទួលបានលទ្ធផលដំបូងគឺ The Lockup ស្តាប់ទៅដូចជាថប់ដង្ហើមណាស់។
មិនត្រឹមតែថប់ដង្ហើមប៉ុណ្ណោះទេ ថែមទាំងបាត់បង់សេរីទៀតផង ប៉ុន្តែមនុស្សជាច្រើនចូលចិត្តបែបនេះ។
ភ្ញៀវដែលមកដល់ទីនេះត្រូវដាក់ខ្នោះដៃ បន្ទាប់មកមានបុគ្គលិកម្នាក់ដែលក្លែងធ្វើជាប៉ូលិសនាំទៅបន្ទប់ទទួលទានអាហារដែលត្រូវបានរចនាស្រដៀងនឹងពន្ធនាគារ។
ក្រៅពីនេះ ប្រហែល ៣ ដងក្នុងមួយយប់មានករណីលួចចេញពីគុកដោយមិនដឹងមុន ស្រាប់តែបិទភ្លើង ចំណែកឯបុគ្គលិកស្លៀកពាក់ឈុតត្លុក សត្វចម្លែកជាដើម បង្ហាញខ្លួនភ្លាមៗគំរាមកំហែងភ្ញៀវ។
ភោជនីយដ្ឋានចម្លែកនេះមានតាំងពីឆ្នាំ ១៩៩៩ នៅទីក្រុងក្យូតូ និងរីកចម្រើនជាងដប់សាខានៅទូទាំងប្រទេសជប៉ុន ក្នុងនោះមាន ៥ សាខានៅទីក្រុងតូក្យូ។ ក្រោយពេល ២៣ ឆ្នាំបន្ទាប់ពី The Lockup ចាប់ផ្តើម ដល់ពេលដែលបញ្ចប់ Partners Dining ទើបតែប្រកាសថាសាខាចុងក្រោយរបស់ The Lockup នៅ Kabukicho Shinjuku នឹងបិទនៅថ្ងៃទី ៣១ ខែកក្កដាខាងមុខនេះ។
បច្ចុប្បន្នមិនទាន់មានហេតុផលផ្លូវការណាមួយត្រូវបានលើកឡើងចំពោះការបិទទ្វារនេះទេ។ ទោះជាយ៉ាងណា The Lockup ពេញនិយមយ៉ាងខ្លាំងចំពោះភ្ញៀវទេសចរណ៍អន្តរជាតិ ដូច្នេះអាចនិយាយបានថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិធ្លាក់ចុះដោយសារជំងឺរាតត្បាតជាមូលហេតុ។
ថ្វីត្បិតតែដំណឹងនេះធ្វើអោយអ្នកគាំទ្រ ក៏ដូចជាអ្នកមានបំណងទៅលេងកន្លែងនេះអស់សង្ឃឹម ប៉ុន្តែ The Lockup កំពុងរៀបចំព្រឹត្តិការណ៍ធំចុងក្រោយមានឈ្មោះថា 「全員脱獄!ファイナル ザ・ロックアップ」(ប្រែថា៖ ចូលអ្នកទាំងអស់គ្នាលួចចេញពីគុក! Final The Lockup) ។ ព្រឹត្តិការណ៍ចុងក្រោយនេះផ្តល់ជូនឈុតអាហារពិសេស “Goodbye Lockup Course” ជាមួយនឹងម្ហូបក្នុងម៉ឺនុយចំនួន ១៣ មុខ តម្លៃ ៣០០០ យ៉េន។ លើសពីនេះ អ្នកត្រូវចំណាយ ៥៥០ យ៉េនថ្លៃចូលគុក ជាទូទៅឥតគិតថ្លៃ (យ៉ាងណាក៏ហៀបនឹងចេញពីគុក) ។
មុខម្ហូបពិសេសមួយចំនួនមានក្នុងឈុតអាហារព្រឹត្តិការណ៍៖
ព្រឹត្តិការណ៍នេះចាប់ពីថ្ងៃទី ១៣ ខែមិថុនាដល់ថ្ងៃទី ២៤ ខែកក្កដា ពោលគឺមួយសប្តាហ៍មុនពេលភោជនីយដ្ឋានបិទជាផ្លូវការ។ តាំងពីពេលនេះរហូតដល់លួចចេញពីគុក មិនដឹងថាមានព្រឹត្តិការណ៍ពិសេសផ្សេងទៀតដែរអត់ទេ។
The Lockup សង្ឃឹមថាអាចជួបអ្នកទោសនៅថ្ងៃណាមួយវិញ ទោះបីជាបទពិសោធន៍ក្នុងពន្ធនាគារអាចជាការបំភិតបំភ័យចំពោះមនុស្សជាច្រើន យើងប្រាកដជានឹកអ្នកយាមដ៏គួរឱ្យស្រឡាញ់នៅទីនេះ។
ព័ត៌មានភោជនីយដ្ឋាន
“The Lockup TOKYO” / 監獄レストラン「ザ・ロックアップTOKYO」
អាស័យដ្ឋាន៖ Tokyo-to, Shinjuku-ku, Kabukicho 1-16-3 Tokyo Celesa Yoei Shinjuku 7F
東京都新宿区歌舞伎町1-16-3 セレサ陽栄新宿ビル7F
ម៉ោងបើក៖ ៥ៈ០០ ល្ងាចដល់ម៉ោង ១១ៈ០០ យប់ (ថ្ងៃច័ន្ទដល់សុក្រ) ១២ៈ០០ ថ្ងៃត្រង់ដល់ម៉ោង ១១ៈ០០ យប់ (ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ) ។
Sacchan