ភាពខុសគ្នារវាង “កៅអីអាទិភាព” នៅតំបន់ Kanto និង Sapporo

នៅតំបន់ Kanto អ្នករាល់គ្នាអាចប្រើប្រាស់កន្លែង “កៅអីអាទិភាព” ប៉ុន្តែនៅ Sapporo កន្លែងនេះត្រូវបានរចនាឡើងសម្រាប់តែក្រុមមនុស្សមួយចំនួនប៉ុណ្ណោះ។ ហើយជាទូទៅអ្នកដែលមិនស្ថិតក្នុងក្រុមនោះនឹងទុកទំនេរ ដូច្នេះ​មិន​អាច​ហៅ​ថា “អាទិភាព” (優先席) ទេ ប៉ុន្តែជាកន្លែង “ឯកទេស” (専用席) ។

យោងទៅតាមការស្ទង់មតិដោយសាស្រ្តាចារ្យ Katsunori Suzuki នៃសាកលវិទ្យាល័យ Hokusei Gakuen បានឱ្យដឹង​​ថា ៩៣,៤% កៅអីអាទិភាពនៅ Sapporo ប្រើប្រាស់ដោយក្រុមអ្នកត្រូវបានកំណត់។ ខណៈពេលដែលនៅ Kanto តួលេខ​​នេះ​ត្រឹម​តែ ១៩,៩% ប៉ុណ្ណោះ។

ក្រៅពីនេះ អត្រាទុកទំនេរកន្លែងអង្គុយអាទិភាពនៅ Sapporo មានចំនួន ៥៥,៤% ខណៈពេលដែលតំបន់ Kanto ត្រឹម ២២,១% ប៉ុណ្ណោះ។ នៅ Sapporo កន្លែងនេះត្រូវបានទុកចោលទាំងពេលដែលរថភ្លើងមានមនុស្សច្រើន។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយមើលឃើញពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៧ លើខ្សែរថភ្លើងក្រោមដីទាំង ៣ នៅទីក្រុង Sapporo និងខ្សែរថភ្លើងក្រោមដីទាំង ៣ នៅតំបន់ Kanto ។ កន្លែងអង្គុយអាទិភាពត្រូវបានធ្វើឡើងសម្រាប់​ក្រុម​មនុស្ស​ដូចជា មនុស្សចាស់ ជនពិការ គ្រួសារមានទារក និងស្ត្រីមានផ្ទៃពោះ។

រថភ្លើងក្រោមដីនៅ Sapporo បានសាកល្បងកន្លែងអង្គុយអាទិភាពក្នុងឆ្នាំ ១៩៧៤ បន្ទាប់ពីបើកដំណើរការស្ថានីយ៍​ជា​ផ្លូវ​ការ។ នៅ​ពេល​នោះ មនុស្សចាស់មួយចំនួនបានបញ្ចេញមតិថា “ថ្វីត្បិតតែស្ថិតក្នុងក្រុមគោលដៅ ប៉ុន្តែ​កម្រ​នឹង​អង្គុយ​នៅ​ទីនោះ​ណាស់” ។ ដូច្នេះក្នុងឆ្នាំ ១៩៧៥ កន្លែងនេះលែងចាត់ទុកថា “អាទិភាព” ទៀតហើយ ប៉ុន្តែបានក្លាយ​ជា “ឯកទេស” ។

សាស្ត្រាចារ្យ Suzuki ជឿជាក់ថា ការបង្កើតបទបញ្ជាបន្ទាប់ពីអនុវត្តអាចជ្រៀតចូលគំនិតរបស់ប្រជាជនយូរអង្វែង។ បុរសចំណាស់អាយុ ៨២ ឆ្នាំមកពីទីក្រុង Ebetsu, Hokkaido តែងតែប្រើកន្លែងអង្គុយឯកទេស បន្ទាប់​ពី​ឈឺ​កាល​ពី​ប៉ុន្មានឆ្នាំមុនបាននិយាយថា “ខ្ញុំពិតជាដឹងគុណដែលតែងតែមានកៅអី ហើយខ្ញុំអាចអង្គុយបានភ្លាមៗពេលឡើងរថភ្លើង” ។

ប៉ុន្តែក្រោមទស្សនៈមួយផ្សេងទៀត រថភ្លើងនៅ Sapporo ក៏សង្ឃឹមថាប្រជាជនអាចប្រើប្រាស់កន្លែងអង្គុយឯក​ទេស​នៅ​ពេល​ដែល​រថភ្លើងមានមនុស្សច្រើន ដើម្បីប្រើប្រាស់កន្លែងទំនេរនៅលើរថយន្តប្រកបដោយប្រសិទ្ធ​ភាព មិន​ថាមនុស្សមានសុខភាពល្អក៏ដោយ។ JR Hokkaido Bus ណែនាំអោយប្រើកៅអីអាទិភាពពេលមានកៅអីទំនេរ ដើម្បី “ការពារគ្រោះថ្នាក់នៅលើរថភ្លើង” ។

កិច្ចខិតខំប្រឹងប្រែង និងការលំបាកទាក់ទងនឹងករណីជម្លោះកន្លែងអង្គុយអាទិភាព

ក្រុមហ៊ុនផ្លូវដែកបានចាត់វិធានការជាច្រើនជួយដល់ក្រុមមនុស្សអាទិភាពអាចប្រើប្រាស់យានជំនិះបានយ៉ាងងាយ​ស្រួល។ នៅកន្លែងរថភ្លើងក្រោមដីទីក្រុង Yokohama និងផ្លូវដែក Hankyu (ទីក្រុង Osaka) កៅអីទាំងអស់សុទ្ធ​តែ​ចាត់​ទុកជាកៅអីអាទិភាព និងការខិតខំប្រឹងប្រែងជាច្រើនដើម្បីលើកទឹកចិត្តអ្នកដំណើរផ្តល់អាទិភាព។ ការខិតខំប្រឹងប្រែងទាំងនេះត្រូវបានអនុវត្តប្រហែល ១០ ឆ្នាំ ក្រោយមក ប្រភេទ “កៅអីអាទិភាព” និង “កៅអី Yuzuriai សម្រប​សម្រួល” ជាក់​ស្តែង​ត្រូវបានដំឡើង។

ទន្ទឹមនឹងនេះ នៅលើរថភ្លើងក្រោមដីក្នុងទីក្រុង Sapporo ចំពោះករណីអ្នកដែលស្ថិត​ក្នុង​ក្រុមគោលដៅតែមើលមិនដឹង ដូចជាស្ត្រីមានផ្ទៃពោះក្នុងដំណាក់កាលដំបូងត្រូវស្តីបន្ទោសព្រោះអង្គុយកៅអីឯកទេស ទោះបីជាពួកគេពាក់ “ផ្លាក​សញ្ញា​ជំនួយ” (help mark) ក៏ដោយ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: