ម៉ូដសក់ Hime Cut គួរ​ឱ្យ​ស្រលាញ់ទាំង ៦ ដែលគូរដោយ Narumi Hosokawa

រហូតមកដល់ឆ្នាំនេះ ម៉ូដសក់បែបជប៉ុន 姫カット (hime katto) នៅតែពេញនិយមទូទាំងពិភពលោក។ ម៉ូដសក់នេះមានក្នុងកម្មវិធី Fall/Winter show របស់ Prada ដោយត្រូវបានតារា K-pop ដូចជា Lisa របស់ BlackPink និង Momo របស់ Twice ចូលចិត្ត។ កត្តាពេញនិយមមួយផ្សេងទៀត ដោយសារ Hime katto តែងតែបង្ហាញ​ខ្លួន​ក្រោម​រូប​រាង​តួអង្គ Anime ។

Hime មានន័យថា “ព្រះនាង” ក្នុងភាសាជប៉ុន ហើយម៉ូតសក់ Hime ត្រូវបានបំផុសគំនិតដោយម៉ូតសក់របស់នារីរាជវង្សនៅសម័យ Heian ។ ក្នុងពិធីពេញវ័យអាយុ​ ១៦ ​ឆ្នាំ​របស់ខ្លួន នារីមកពីគ្រួសារអភិជននឹងកាត់សក់ចំហៀង (ហៅ​ថា 鬢削ぎ binosogi) ។ ហើយ​ក៏​ជា​លក្ខណៈ​ពិសេស​របស់ Hime katto ផងដែរ។

ម៉ូដ​សក់​នេះ​ពេញ​និយម​ខ្លាំង​ក្នុងឆ្នាំ ១៩៧០ ដោយផ្អែកលើការផ្សព្វផ្សាយរបស់តារាប៉ុប Megumi Asaoka ដែលហាក់​ដូច​ជា​បាត់​បង់កន្លែងឈរក្នុងពិភពមូ៉ដទសវត្សរ៍ ៨០ ប៉ុន្តែ Hime katto បានត្រលប់មកវិញក្នុងឆ្នាំ ២០០០ នៅ​ប្រទេស​ជប៉ុន ហើយចាប់តាំងពីពេលនោះមានការប្រែប្រួលជាច្រើនចំពោះស្ទីលម៉ូដសក់នេះ។

ដើម្បីស្វែងយល់បន្ថែមអំពីស្ទីលមូ៉ដសក់ Hime katto សូមក្រឡេកមើលរូបគំនូររបស់ Narumi Hosokawa (@giRly_darkness) ល្បី​លើ Twitter កាល​ពី​ប៉ុន្មាន​ឆ្នាំមុន។

នេះបើតាម Hosokawa ដំបូងឡើយម៉ូដសក់ hime នេះមិនត្រូវបានគេទទួលស្គាល់ទូលំទូលាយក្នុងពិភពម៉ូដនោះទេ ប៉ុន្តែ​គ្រាន់​តែជា​លក្ខណៈ​ពិសេស​នៃ​វប្បធម៌ lolita Gothic ។ គ្រប់យ៉ាងបានផ្លាស់ប្តូរនៅឆ្នាំ ២០០៤ ជាមួយនឹងការ​ចេញ​ផ្សាយ​ខ្សែភាពយន្ត 下妻物語 shimotsuma monogatari (ឈ្មោះ “Kamikaze Girls” មាននៅលើ Netflix) ដែល​សម្តែង​ដោយតារាស្រីល្បីពីររូបគឺ Kyoko Fukada និង Anna Tsuchiya ។

មូ៉ដសក់ Hime katto ទាំង ៦ ខាងក្រោម។

ម៉ូដសក់ Hime katto ដំបូង

“នេះជាម៉ូដសក់ដំបូងបំផុត ពិតជាសមប្រសិនបើអ្នកមានទម្រង់មុខក្មេង ប៉ុន្តែពិបាកក្នុងការបិទបាំងទម្រង់មុខ” ។

Hime katto សក់ចំហៀងវែង

សក់ចំហៀងវែង ក្រាស់ មិនត្រឹម​តែស្អាត ថែមទាំងមានលក្ខណៈបែបប្រពៃណីជប៉ុន។ ងាយស្រួលបិទបាំងស្នាមលើទម្រង់មុខ។

Hime katto សក់ចំហៀងខ្លី

“សក់ចំហៀងខ្លីស្តើងបង្កើតបានអារម្មណ៍ស្អាតធម្មជាតិ បើទោះបីជាអ្នកចងសក់កន្ទុយសេះក៏ដោយ ​អ្នក​មើល​ទៅ​មិន​ដូច​សាមូរ៉ៃ ស្អាតលក្ខណៈគួរ​ឱ្យ​ស្រលាញ់ សមនឹងការតុបតែងមុខបែបធម្មជាតិ” ។

Hime katto សក់ចំហៀងមូល

“សក់ចំហៀងមូលសមនឹងពណ៌សក់ភ្លឺ មើលទៅគួរ​ឱ្យ​ស្រឡាញ់ ទោះបីជាអ្នកមិនមានទម្រង់មុខបែបជប៉ុន” ។

Hime katto សក់ចំហៀងវែង លាតក្រាស់

“សក់ចំហៀងវែង លាតក្រាស់ធ្វើអោយម៉ូដសក់ Hime katto កាន់​តែ​លេចធ្លោ ជាពិសេស​នៅ​ពេល​អ្នក​មើល​ពី​ខាង​មុខ” ។

Hime katto សក់ចំហៀងវែងដល់ចង្កា

“សក់ចំហៀងវែងដល់ចង្កាជាប់នឹងទម្រង់មុខ ដែលស័ក្តិសមបំផុតសម្រាប់នារីចូលចិត្តបែប Lolita” ។

ជាការពិតណាស់ នៅមានម៉ូដសក់ជាច្រើនផ្សេងទៀត ហើយការច្នៃប្រឌិតមិនបញ្ឈប់ធ្វើអោយ Hime katto ពេញ​និយម​យ៉ាងខ្លាំង​ក្នុង​ពិភព​​ម៉ូដ​សកល។

ដើម្បីរកមើលរូបគំនូរលេចធ្លោផ្សេងទៀតរបស់ Narumi Hosokawa អ្នកអាចចូលមើល Instagram របស់វិចិត្រកររូប​នេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: