អាយុ ៥ ឆ្នាំរៀនសម្លាប់ឆ្កែ ដល់ ១៥ ឆ្នាំរៀនសម្លាប់មនុស្ស ការបង្វីកយ៉ាងសាហាវឃោរឃៅដើម្បីក្លាយជាសាមូរ៉ៃមួយរូប

តើអ្នកគិតថាដាវរបស់សាមូរ៉ៃទុកសម្រាប់ធ្វើអ្វី? សម្រាប់សម្លាប់មនុស្សឬ?

ក្នុងនាមជាសាមូរ៉ៃមួយរូប ត្រូវឆ្លងកាត់ការហ្វឹកហាត់យ៉ាងតឹងរ៉ឹង។

ជាការពិតណាស់ អ្នកកាន់ដាវជៀសមិនផុតរឿងសម្រាប់មនុស្សឡើយ ប៉ុន្តែមុននោះ ត្រូវឆ្លងកាត់ដំណើរការទទួល​យក​ចំណេះ​ដឹង ហើយ​រឹង​មាំ​គ្រប់​ស្ថានភាព។

សៀវភៅសិក្សារបស់សាមូរ៉ៃដែលហៅថា Hagakure ។

សាមូរ៉ៃ Yamamoto Kichizaemon ត្រូវបានបង្រៀនដោយសៀវភៅនេះ ក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់ឪពុក​ឈ្មោះ Yamamoto Jinemon ។

កាលគាត់អាយុ ៥ ឆ្នាំ ឪពុករបស់គាត់បញ្ជាឲ្យ​សម្លាប់​ឆ្កែមួយក្បាល។ រហូតដល់អាយុ ១៥ ឆ្នាំ គាត់ត្រូវកាត់ក្បាលអ្នកទោសប្រហារជីវិតម្នាក់។

ប្រសិនបើសម្លាប់មនុស្សបាន ១០ នាក់ ការសម្លាប់មនុស្សជាបន្តបន្ទាប់លែងស្ទាក់ស្ទើរ​ទៀតហើយ។ ដូច្នេះហើយ សាមូរ៉ៃ​ត្រូវ​ឆ្លង​កាត់​ការ​បង្វឹក​យ៉ាង​​សាហាវ​គឺ​កាត់​ក្បាល​មនុស្ស។

គាត់ត្រូវបានផ្តែផ្តាំថា៖

“ក្នុងនាមជាសាមូរ៉ៃមិនត្រូវខ្លាចឈាម និងសរីរាង្គរបស់មនុស្សឡើយ។

អ្វី​ដែល​គួរ​ឲ្យ​ខ្លាចនោះគឺមនុស្សកំសាកម្នាក់” ។

ច្បាស់ណាស់ វាមិនមែនជាប្រយោគប្រើសម្រាប់អប់រំនៅសម័យនេះបានទេ។

ទោះជាយ៉ាងណា អត្ថន័យនៅពីក្រោយពាក្យនេះដែលសាមូរ៉ៃគ្រប់រូបត្រូវតែចងចាំ “ក្នុងគ្រាសំខាន់ ប្រសិនបើមិនអាចសម្លាប់សត្រូវ អ្នកនឹងមិនអាចការពារអ្វីដែលមានតម្លៃសម្រាប់ខ្លួនបានឡើយ” ។

របស់មានតម្លៃទាំងនោះរួមមានគ្រួសារ ទ្រព្យសម្បត្តិ ជីវិតផ្ទាល់ខ្លួន ហើយសំខាន់បំផុតជាជីវិតរបស់ម្ចាស់ ដែល​សាមូរ៉ៃ​ស្មោះ​ត្រង់​មួយ​រូប​ត្រូវ​ការ​ពារ។

នៅពេលនោះ ការបណ្តុះបណ្តាលឲ្យ​ក្លាយជាសាមូរ៉ៃ ដែលរាប់បញ្ចូលទាំងការសម្លាប់មនុស្ស មិន​ត្រឹម​តែ​ជា​ផ្នែក​មួយ​​នៃ​​ការ​​បណ្តុះ​​បណ្តាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែជាប្រភេទទំនួលខុសត្រូវធ្ងន់មួយ។

ប៉ុន្តែ​អ្វី​ដែល​គួរឲ្យ​អាណិត​នោះគឺថា កុមារជាច្រើនគ្មានជម្រើសអ្វីក្រៅពីក្លាយជាសាមូរ៉ៃមួយរូបទេ ដោយ​សារ​តែ​គោល​គំនិត “ឪពុក​ផ្ទេរ​ទៅឲ្យ​កូន” ។ ទោះ​បី​ជាមិន​ចង់​កាត់​ក្បាលរបស់អ្នកដទៃ ពួកគេត្រូវតែសម្លាប់ ដោយ​សារ​ប្រព័ន្ធអប់​រំ​ដ៏​ឃោរ​ឃៅ​បែប​នេះ។

យ៉ាងណាមិញ ការដែលសាមូរ៉ៃត្រូវតែមានម្ចាស់ និងចូលរួមការតស៊ូដណ្តើមអំណាចរបស់ស្តេចក្រាញ់បានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងឆ្នាំ ១៦០៣ ។

នៅសម័យ Edo អូសបន្លាយរយៈពេលប្រហែល ៣០០ ឆ្នាំ ជាដំណាក់កាលសន្តិភាព។ តាមទ្រឹស្តី ក្នុងសម័យនេះសាមូរ៉ៃស្ទើរតែគ្មានអ្វីដែលត្រូវសម្លាប់មនុស្សឡើយ ប៉ុន្តែគ្រួសារសាមូរ៉ៃនៅតែអប់រំកូនរបស់ពួកគេតាមរបៀបនេះ ដើម្បីកុំឲ្យ​បាត់​បង់​ស្មារតី​សាមូរ៉ៃ។

រហូតដល់សម័យនេះអាជីព​សាមូរ៉ៃ​ក៏រលាយបាត់ ​មាន​ន័យ​ថា​ការ​អប់រំ​បែបនេះក៏​បាត់​ទៅ​ដែរ។ តាមរយៈរឿងនេះ ឃើញ​ថា​មិន​មែន​ឲ្យ​តែ​ជា​កូន​​របស់​សាមូរ៉ៃ​សុទ្ធ​តែ​ទទួល​បានភាពរុងរឿងនោះទេ។

បើ​ដូច្នេះពេលខ្លះធំដឹងក្តីក្នុងគ្រួសារក្រីក្រល្អជាង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: