ករណីនិស្សិតជប៉ុនសុីសាច់នារីជនជាតិហូឡង់ “ព្រោះតែនាងមើលទៅឆ្ងាញ់” ក្រោយមកក្លាយជាអ្នកនិពន្ធប្រលោមលោកល្បីបន្ទាប់ពីចេញពីមន្ទីរពេទ្យ
“ព្រោះតែនាងមើលទៅឆ្ងាញ់” ។
តើអ្នកគិតថានេះជាមូលហេតុត្រឹមត្រូវក្នុងការសម្លាប់ ឬសុីសាច់មនុស្សម្នាក់ដែរទេ? យ៉ាងណាមិញ មនុស្សជាច្រើនបែរជាដើរតាមឃាតករប្រៀបដូចតារាល្បី ព្រោះតែឧក្រិដ្ឋកម្មរបស់ជននេះ។
ហេតុការណ៍នេះបានកើតឡើងនៅទីក្រុងប៉ារីសប្រទេសបារាំង។
នៅឆ្នាំ ១៩៨១ លោក Issei Sagawa អាយុ ៣២ ឆ្នាំ ដែលកំពុងសិក្សាក្នុងសាលាជាន់ខ្ពស់មួយនៅទីក្រុងប៉ារីស ត្រូវចាប់ខ្លួនពីបទសម្លាប់នារីជនជាតិហូឡង់ ថែមទាំងស៊ីសាច់ជនរងគ្រោះទៀតផង។
ទោះជាយ៉ាងណាឃាតករមិនត្រូវសង្គមស្អប់ខ្ពើម ភ័យខ្លាច ប៉ុន្តែបានក្លាយជាអ្នកនិពន្ធប្រលោមលោកដ៏ល្បីល្បាញដោយបោះពុម្ពសៀវភៅនិយាយពីរឿងរបស់ខ្លួន។
កាលពីខែមិថុនាឆ្នាំ ១៩៨១ លោក Sagawa បានអញ្ជើញនិស្សិតជនជាតិហូឡង់ម្នាក់ អាយុ ២៥ ឆ្នាំទៅផ្ទះរបស់ខ្លួន ប្រើកាំភ្លើងបាញ់ពីក្រោយបណ្តាលឱ្យជនរងគ្រោះស្លាប់។ បុគ្គលនេះត្រូវគេចាប់បានពេលកំពុងលុបបំបាត់ភស្តុតាង ហើយពេលនោះសាកសពត្រូវកាប់ជាច្រើនបំណែក។
ថ្វីត្បិតតែរឿងគួរឱ្យភ័យខ្លាច ករណីឃាតកម្មបែបនេះកើតឡើងញឹកញាប់នៅបណ្តាប្រទេសជាច្រើន ប៉ុន្តែចំពោះករណីនេះ មានបាតុភូតមួយដែលធ្វើឱ្យកក្រើកពិភពលោកទាំងមូល។
ជនដៃដល់មិនត្រឹមតែសម្លាប់នារីនោះ មុននោះគាត់រំលោភសាកសព រួចសុីសាច់ មួយផ្នែកសុីឆៅ មួយផ្នែកទៀតអាំង។
“សម្រាប់ខ្ញុំចំណង់ផ្លូវភេទមិនដូចជាការចង់ស៊ីមនុស្សឡើយ។ ពេលខ្ញុំមើលឃើញនារីវ័យក្មេងម្នាក់ ខ្ញុំចង់ស៊ីនាង” ។
នោះជាអ្វីដែល Sagawa បានសារភាព។
ជាដំបូង ជននេះស៊ីគូទខាងស្ដាំរបស់នារីនោះ ដោយខាំសាកសពផ្ទាល់ ប៉ុន្តែពេលនោះសាច់ស្វិតពេក ទើបជនកំណាចបង្ខំចិត្តកាប់។ បន្ទាប់ពីធុញទ្រាន់នឹងសុីសាច់ឆៅ គាត់ក៏កាប់សាច់ដាក់ចូលខ្ទះ ថែមអំបិល និងម្រេចដើម្បីបន្ថែមរសជាតិផងដែរ។
គាត់បានសាកល្បងរបៀបចម្អិនខុសៗគ្នា ក៏ដូចជាកន្លែងផ្សេងៗលើរាងកាយរបស់នារីនោះ។ Sagawa ចែករំលែកថា គាត់រំភើបរីករាយនឹងរសជាតិដែលខ្លួនចម្អិន។
បន្ទាប់ពីចាប់ខ្លួន Sagawa ត្រូវគេធ្វើរោគវិនិច្ឆ័យថាមានជំងឺផ្លូវចិត្ត មិនអាចគ្រប់គ្រងទង្វើរបស់ខ្លួន។ ដូច្នេះការកាត់ទោសត្រូវបានទម្លាក់ចោល ហើយកន្លែងដែលជននេះទៅគឺមន្ទីរពេទ្យផ្លូវចិត្តមិនមែនពន្ធនាគារទេ។
បីឆ្នាំក្រោយហេតុការណ៍នេះ Sagawa បានត្រឡប់ទៅប្រទេសជប៉ុនវិញ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យផ្លូវចិត្តនៅជប៉ុន។ ជាមួយនឹងឧក្រិដ្ឋកម្មដែលជននេះបានប្រព្រឹត្ត ក្រោយពេលចេញពីមន្ទីរពេទ្យ ១៥ ខែ គាត់ត្រូវអ្នកសារព័ត៌មានដើរតាមប្រៀបដូចជាអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ។ មិនត្រឹមតែប៉ុណ្ណឹង ជននេះក៏បង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ ថ្លែងសុន្ទរកថា ហើយរកចំណូលបានច្រើន។
ប៉ុន្តែដូចជា “បាតុភូតដទៃទៀត” Sagawa ត្រូវប្រព័ន្ធផ្សព្វផ្សាយបំភ្លេចចោលបន្តិចម្តងៗ ហើយធ្លាក់ក្នុងភាពក្រីក្រ។ គាត់មានបញ្ហាពិបាកដើរ ហើយស្ទើរតែដាច់សរសៃឈាមក្នុងឆ្នាំ ២០១៣ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។ ប៉ុន្តែមិនដឹងហេតុអ្វី ជននេះនៅមានជីវិតនៅឡើយ។
ឃាតករដែលគួរអោយខ្លាចបែបនេះ បានធ្វើអោយកក្រើកពិភពលោក កំពុងរស់នៅដោយផ្អែកលើសុខុមាលភាពជាតិ និងប្រាក់សោធននិវត្តន៍។
Kengo Abe