រកឃើញសពនៅចំណតរថយន្ត សមត្ថកិច្ច​សង្ស័យ​ថាស្លាប់ជាង ​២​ ឆ្នាំ​មក​​ហើយ

គ្រោងឆ្អឹងមួយផ្នែកដែលនៅសល់អាចមើលឃើញតាមរយៈបង្អួចខាងក្រោយរថយន្ត។

កាល​ពី​យប់​ថ្ងៃ​ពុធ កម្លាំង​ប៉ូលិស​ទទួលបានការរាយការណ៍មានករណីលួចនៅមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតតូច​ក្នុង​សង្កាត់ Ubagawama ទីក្រុង Niigata ។ ពុំ​មាន​ព័ត៌មាន​លទ្ធផល​ស្រាវជ្រាវ​រក​ជនសង្ស័យលួច​នោះ​ទេ ប៉ុន្តែ​ប៉ូលិស​បាន​រក​ឃើញ​រថយន្ត​ដែល​មាន​សាកសព​នៅ​ចំណត​រថយន្ត​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម។

សាកសពរបស់បុរសម្នាក់ដេកស្លាប់ខាងក្រោយកៅអីរថយន្ត Kei ។ សពមួយផ្នែកនៅសល់តែឆ្អឹង ដែល​បង្ហាញ​ថា​មនុស្ស​​ម្នាក់​​នេះ​​បាន​ស្លាប់​យូរ​មក​ហើយ​។ ទោះបីជា Niigata មិនមានការអភិវឌ្ឍន៍ដូចទីក្រុងផ្សេងទៀតនៅប្រទេស​ជប៉ុន ប៉ុន្តែមជ្ឈមណ្ឌលពាណិជ្ជកម្មនេះមានទីតាំងនៅលើផ្លូវធំ និងមាន​ចំនួន​អតិថិជន​ថេរ។ ករណីមាន​សាក​សព ហើយមិនត្រូវគេប្រទះឃើញក្នុងរយៈពេលយូរមិន​ធម្មតា​ឡើយ។

គ្មាននរណាម្នាក់ក្នុងចំណោមបុគ្គលមជ្ឈមណ្ឌលពាណិជ្ជកម្ម ឬបុគ្គលិកថែទាំចងចាំពេលរថយន្តមកដល់លើកដំបូងទេ ប៉ុន្តែ​ក្រុម​អ្នក​ស៊ើបអង្កេតប៉ាន់ស្មានរថយន្តនៅទីនោះប្រហែល ២ ឆ្នាំកន្លះ។

ប៉ូលិស​បានកំណត់​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ជាអ្នករស់នៅ Niigata អាយុ​ប្រហែល ៥០ ឆ្នាំ ដែល​បាន​បាត់​ខ្លួន​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៩ ។

ពេល​ឆែកឆេរ​រថយន្ត​ ពួកគេ​រក​ឃើញ​កាបូប​លុយ​មួយ​ និង​របស់​របរ​ផ្សេង​ទៀត​ដែល​អាច​ជា​របស់​អ្នក​បាត់​ខ្លួន​ព្រម​ទាំង​​បង្កាន់​​ដៃ​ចាក់​សាំង​មួយ​ចំនួន​ផង​ដែរ​។ បង្កាន់ដៃចុងក្រោយបំផុតនៅខែតុលា ឆ្នាំ ២០១៩ ។

ចំណុចនេះបង្ហាញថាឡានមិនបានផ្លាស់ទីចាប់តាំងពីពេលដែលបុរសនោះត្រូវគេរាយការណ៍ថាបាត់ខ្លួន ទោះបីជាមិនស្របនឹងពេលវេលាស្លាប់ក៏ដោយ។ ប៉ូលិស​​គិត​ថា បុរសម្នាក់នេះ ​រស់នៅ​ខាងក្រៅមួយរយៈពេលយូរទើបស្លាប់។

ក្រៅពីនេះ បង្ហាញអោយឃើញថារថយន្តចតក្នុងបរិវេណរយៈពេល​ជាង ​៣០ ​ខែ​ ដោយ​គ្មាន​អ្នក​ណា​រាយការណ៍​ឡើយ​។ បុរស​នោះ​ក៏​បាន​ស្លាប់​​រយៈពេល​ជា​យូរ​មក​ហើយ ទើប​សាកសព​ចាប់ផ្តើម​រលួយ។ មូលហេតុស្លាប់មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

ថ្វីត្បិតតែចំណតរថយន្តក្នុងតំបន់ទីក្រុងមានច្រកទ្វារ អ្នកយាមទ្វារ និងកន្លែងគិតប្រាក់ ប៉ុន្តែចំពោះកន្លែងដែលនៅ​ខាងក្រៅមជ្ឈមណ្ឌលទីក្រុង មាន​កន្លែង​ចត​ឡាន​ឥត​គិតថ្លៃច្រើនគ្មានច្រកទ្វារ និងអ្នកយាម។ នេះជាករណីមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខាង​លើ។ ប្រហែល​ជា​បុគ្គលិក​គិត​ថារថយន្តជារបស់នរណាម្នាក់ប្រើ​ចំណតដោយ​ឥតគិត​ថ្លៃ ប៉ុន្តែ​​មិន​​ដឹង​​ថា​​ឡាន​មិន​បាន​ផ្លាស់​ទី​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: