ព្រៃឈើដែលបំផុសគំនិតដល់អ្នកដឹកនាំរឿង Hayao Miyazaki ធ្វើអោយ Totoro ទៅជាតំបន់អភិរក្សធម្មជាតិ

គម្រោងនេះមានតម្លៃ ២,៦ ពាន់លានយ៉េនដើម្បីការពារដើមឈើប្រហែល ៧០០០ ដើម។

ធ្វើដំណើរឆ្លងកាត់តំបន់ជនបទជប៉ុន អ្នកប្រាកដជាមើលឃើញកន្លែងមួយចំនួនរំលឹកដល់ទេសភាពស្អាតក្នុងរឿងគំនូរជីវចល My Neighbor Totoro របស់ Studio Ghibli ។ ទេសភាពតំបន់ជនបទស្ងប់ស្ងាត់ជាការបំផុសគំនិត​សម្រាប់​ខ្សែភាពយន្ត ជាពិសេសព្រៃនៅទីក្រុង Tokorozawa ភាគខាងជើងទីក្រុងតូក្យូ ខេត្ត Saitama ។

អ្នកដឹកនាំរឿង Hayao Miyazaki ត្រូវបានបំផុសគំនិតដោយការដើរជុំវិញតំបន់ Kaminoyama ហើយទំនាក់ទំនងរបស់គាត់នឹងកន្លែងនេះនៅតែបន្តបន្ទាប់ពីចាក់បញ្ចាំងរឿង Totoro ក្នុងឆ្នាំ ១៩៨៨ ។ លោក Miyazaki រស់​នៅ​ក្នុង​ទីក្រុង​នេះតាំងពីឆ្នាំ ១៩៧០ ដូច្នេះហើយគាត់ចាត់ទុកការអភិរក្សធម្មជាតិនៅទីនេះជាតួនាទីផ្ទាល់ខ្លួន។ ភាព​រីក​រាយ​របស់លោក Miyazaki ជម្រុញឱ្យអាជ្ញាធរមូលដ្ឋានធ្វើសកម្មភាពក្រោមទ្រង់ទ្រាយធំ។ នៅ​ពេល​ដើរ​មើលជា​មួយ​អភិបាល​ក្រុង Tokorozawa លោក Masato Fujimoto ក្នុងឆ្នាំ ២០១៨ លោក Miyazaki បានសង្កត់​ធ្ងន់​ថា “ទិដ្ឋភាព​នេះ​បានផ្តល់កំណើតដល់ Totoro មានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ ហើយក៏ជាហេតុ​ផលដែល​ខ្ញុំ​ជ្រើស​រើស​រស់​នៅក្បែរនោះផងដែរ” ។

ពាក្យទាំងនេះ​បាន​បណ្តុះ​គំនិតបង្កើត​ជា​គម្រោង Tokorozawa ដោយធ្វើអោយដីទំហំ ៣,៥ ហិកតា​នៅ Kaminoyama ក្លាយជាតំបន់បៃតងដែល​ត្រូវ​បាន​អភិរក្ស។ ម្ចាស់ដីបានយល់ព្រមលក់ដីរបស់ពួកគេទៅអោយអាជ្ញាធរក្នុងតម្លៃជិត ២,៦ ពាន់លានយ៉េន តំបន់ត្រូវការពារ​មាន​ដើម​ឈើ​ប្រមាណ​ ៧០០០ ដើម។

ក្រៅពីនេះមូលនិធិរបស់រដ្ឋាភិបាល ដែលជាយុទ្ធនាការប្រមូលថវិកាសហគមន៍ ដោយមានការគាំទ្រពី Studio Ghibli នឹង​រៀប​ចំឡើង​ដើម្បីផ្គត់ផ្គង់ការចំណាយមួយផ្នែក។ Ghibli នឹងផ្តល់ background artwork ចំនួន ៥ ដោយ My Neighbor Totoro ជាមួយនឹងឈុតគំនូរទំហំ B4  (25,7 x 36,4 សង់ទីម៉ែត្រ) ជាថ្នូរនឹងការសន្យាចំនួន ២៥,០០០ យ៉េន។ ទាំង​ប្រជាជន Tokorozawa និង​អ្នករស់នៅក្រៅទីក្រុងសុទ្ធតែអាចធ្វើប្រតិបត្តិការនេះ។

យុទ្ធនាការនេះនឹងចាប់ផ្តើមនៅខែកញ្ញា ជាមួយនឹងចំនួនគំនូរដំបូង ១០០០ ផ្ទាំង។ អាស្រ័យលើតម្រូវការ ចំនួននេះនឹងកើនឡើង។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: