រឿងអាស្រូវបុគ្គលិកស្ថានីយទូរទស្សន៍លួងលោមស្រ្តីជនភៀសខ្លួនអ៊ុយក្រែនរួមភេទ
បច្ចុប្បន្នព័ត៌មាននេះមិនទាន់ត្រូវបានបញ្ជាក់ឡើយ មិនមានការបង្ហាញអត្តសញ្ញាណបុគ្គលដែលពាក់ព័ន្ធនោះទេ ប៉ុន្តែបើពិត រឿងនេះពិតជាអាក្រក់ណាស់។
បុគ្គលិករបស់ TBS ម្នាក់ដែលជាស្ថានីយ៍ទូរទស្សន៍ជប៉ុនចូលទៅជិតស្ត្រីជនភៀសខ្លួនអ៊ុយក្រែនដើម្បីសុំនាងឱ្យគេងជាមួយខ្លួន។ ចូរយើងហៅបុរសនោះថា O និងស្ត្រីដែលពាក់ព័ន្ធ A ។
ដោយសារតែមានបទពិសោធសម្ភាសន៍ ម្យ៉ាងស្រ្តី A យល់ថាតួនាទីរបស់ខ្លួនគឺបង្ហាញការលំបាកទៅកាន់អន្តរជាតិ ដូច្នេះបានទទួលយកបទសម្ភាសន៍ពីស្ថានីយ៍ទូរទស្សន៍ជប៉ុនជាច្រើនដង។ លោក O ជាបុគ្គលម្នាក់ក្នុងចំណោមអ្នកចូលរួមយកព័ត៌មាន។
លោក O ហៅ A ទៅកាន់បារមួយកន្លែងនៅ Shibuya ដោយមូលហេតុសម្ភាសន៍។ ព្រោះតែជឿទុកចិត្ត O ស្រ្តី A ក៏យល់ព្រម។ រាល់ដងតែងតែមានក្រុមអ្នកយកព័ត៌មាន ប៉ុន្តែលើកនេះមានតែ O ប៉ុណ្ណោះ។
ពួកគេចាប់ផ្តើមសន្ទនាទាក់ទងនឹងជីវិតប្រចាំថ្ងៃ និយាយបានពាក់កណ្តាល O ប្រើមុខងារបកប្រែសំឡេងនៅលើស្មាតហ្វូន ហើយនិយាយទៅកាន់ A ដូចតទៅ៖
តើនាងចង់រួមភេទជាមួយខ្ញុំទេ?
ខ្ញុំនឹងហៅបុរសម្នាក់ទៀតមក យើងទាំងបីនាក់ទៅសណ្ឋាគារ។
ពាក្យទាំងនេះដូចជាទទួចសុំអោយរួមភេទ។ ស្ត្រី A មានអារម្មណ៍មិនល្អ បន្ទាប់មកភ័យស្លន់ស្លោពេលឃើញ O ទាញទូរស័ព្ទហៅទៅកាន់ម្នាក់ទៀត នាងរត់ចេញពីហាង។
រឿងនេះកំពុងត្រូវបានចែករំលែកនៅលើ Twitter ហើយស្រ្តី A បានទទួលសារសុំទោសពី O ។ ស្រ្តី A និយាយថា “ហេតុអ្វីបានជាអ្នកនិយាយពាក្យទាំងនោះដាក់ខ្ញុំ? តាំងពីដើមគោលបំណងរបស់លោកគឺខ្លួនប្រាណរបស់ខ្ញុំឬ?” ប៉ុន្តែមិនទាន់មានការឆ្លើយតប។
ស្រ្តី A ទៅកាន់ស្ថានទូតអ៊ុយក្រែនដើម្បីរាយការណ៍ស្ថានភាព។ ស្ថានទូតបានស្នើឱ្យ O និង TBS សុំទោស A ប៉ុន្តែ A ក្នុងនាមជាអ្នកកំពុងជម្លៀស មិនចង់ធ្វើអោយរឿងធំ។
“ខ្ញុំមិនចង់ទាក់ទងនឹង TBS ទៀតទេ”
ដោយសារ A បានច្រានចោលដំណោះស្រាយរបស់ស្ថានទូត ដូច្នេះពួកគេមិនអាចផ្តល់ជំនួយឡើយ។
តើអ្នកគិតថារឿងនេះពិតដែរទេ? ថ្វីត្បិតតែរឿងនេះកំពុងត្រូវបានចែករំលែក និងក្លាយជាប្រធានបទល្បីលើបណ្តាញអុីនធឺណេត ប៉ុន្តែមិនមានព័ត៌មានផ្លូវការណាមួយផ្សព្វផ្សាយឡើយ។
កម្មវិធីទូរទស្សន៍ដែលផ្សាយជាសាធារណៈគួរតែរក្សាភាពអព្យាក្រឹត និងបង្ហាញទស្សនៈសាធារណៈ។ ប៉ុន្តែប្រសិនបើពួកគេបដិសេធមិនលើកយកបញ្ហាកំពុងល្បីនេះ គ្រាន់តែអាចយល់ក្នុងន័យស្ថានីយ៍ទូរទស្សន៍កំពុងស្វែងរកវិធីការពារខ្លួន។
បុគ្គលម្នាក់ដូចជា O ជាការអាម៉ាស់ចំពោះប្រទេសជប៉ុន ប៉ុន្តែវិស័យទូរទស្សន៍ប្រទេសនេះក៏កំពុងបិទបាំងមនុស្សអាក្រក់។
Kengo Abe