ភាពអស្ចារ្យ​របស់​បុគ្គល​អាថ៌កំបាំង Ota Dokan ដែល​ជា​អ្នកក​សាង​រាជ​វាំង​អធិរាជ

នេះជាសំណួរសម្រាប់អ្នកដែលចូលចិត្តប្រវត្តិសាស្ត្រ​ជប៉ុន។

អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថា រាជវាំងអធិរាជពីមុនជាប្រាសាទ Edo ប៉ុន្តែតើអ្នកដឹងថាបុគ្គលនៅពីក្រោយ​ស្ថាបត្យកម្ម​នេះ​ជា​នរណា​ដែរទេ?

ចម្លើយគឺតួអង្គដែលមានឈ្មោះថា Dokan Ota ។ បើនិយាយពីការប្រយុទ្ធ Dokan Ota ជា​មនុស្ស​ដែល​មិន​ចេះចាញ់ ហើយ​គាត់​ក៏ជា​មនុស្ស​ពូកែ​ខាង​​ផ្នែក​សាងសង់ផងដែរ។

https://mag.japaaan.com/archives/171841

ថ្វីត្បិតតែគាត់ជាមនុស្សអស្ចារ្យម្នាក់ ប៉ុន្តែរឿងរ៉ាវរបស់បុគ្គលរូបនេះមិនបានកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្ត្រជប៉ុននោះ​ទេ។ តោះចូរស្វែងយល់អាថ៌កំបាំងតួអង្គម្នាក់នេះ។

ឪពុករបស់លោក Dokan Ota ឈ្មោះ Michizane Ota ជាមនុស្សឈ្លាសវៃម្នាក់ ដែលហាក់ដូចជាមិនដែលចាញ់នៅ​លើ​សមរភូមិឡើយ។ ក្នុងនាមជាកូនប្រុសរបស់តួអង្គដែលអស្ចារ្យបែបនេះ លោក Dokan Ota ក៏បានបង្ហាញពីទេពកោសល្យតាំង​ពី​ក្មេងដែរ ដោយផ្តោតលើការរៀនសូត្រ និងបណ្តុះបណ្តាលជំនាញ។

ភាពវៃឆ្លាត និង​ប្រាជ្ញា​របស់ Dokan Ota បានធ្វើឲ្យ​កេរ្តិ៍ឈ្មោះ​របស់​គាត់ល្បីគ្រប់ទីកន្លែង។ សាមូរ៉ៃជាច្រើនទៀត​និយាយ​ថា “វត្តមានរបស់លោកមានតម្លៃគ្មានអ្វីប្រៀបបាន” ។

នៅពេលពេញវ័យ គាត់បន្តគ្រប់គ្រងអាជីវកម្មគ្រួសារ ចំណែកទេពកោសល្យកាន់តែរីកចម្រើនឡើង។

នៅពេលនោះ ជប៉ុននៅតែបន្តដោយសង្រ្គាមតូចៗយ៉ាងច្រើន។ លោក Dokan សាងសង់ប្រាសាទ Iwtsuki និងប្រាសាទ Kawagoe (ដែលសព្វថ្ងៃនៅ Saitama) ដើម្បីការពារទឹកដី។ ក្រៅពីនេះ មានប្រាសាទពិសេសមួយគឺប្រាសាទ Edo (ដែលសព្វថ្ងៃជារាជវាំងអធិរាជ) ប៉ុន្តែមុននោះមិនត្រូវបានដាក់ឈ្មោះថាប្រាសាទ Edo ឡើយ។

មុនពេលសាងសង់ប្រាសាទ Edo លោក Dokan ធ្លាប់មានបទពិសោធន៍សាងសង់ប្រាសាទដ៏រឹងមាំផ្សេងទៀត ហើយ​ត្រូវ​គេ​ចាត់ទុកដូចជាគ្រូ​ផ្នែក​សាង​សង់។

ក្រៅពីនេះ លោក Dokan ក៏ទទួលបានជ័យជំនះជាច្រើននៅលើសមរភូមិ។ ទន្ទឹមនឹងនេះ កំណាព្យ Waka របស់លោក​ក៏​មាន​មនុស្សជាច្រើនចូលចិត្តផងដែរ។

លោកជាមនុស្សដែលមានបទពិសោធន៍ខាងផ្នែកសាងសង់ វីរជនក្បាច់គុណ និងកវីដ៏ប៉ិនប្រសប់។

ទោះជាយ៉ាងណា មនុស្ស​ដែល​មាន​ទេព​កោសល្យច្រើនអាយុខ្លី។ នៅ​ទី​បំផុតលោក Dokan ត្រូវគេធ្វើឃាត។

នៅជ្រុងម្ខាងនៃ Arakawa-ku ទីក្រុងតូក្យូមានកន្លែងមួយឈ្មោះថា Dokanyama ។ ប្រហែលប្រជាជនជប៉ុនជាច្រើន​មិន​ដឹង​ទេ ប៉ុន្តែឈ្មោះនេះផ្តើមមកពី Ota Dokan ។

ហេតុ​អ្វី​បាន​ជា​កេរ្តិ៍​ឈ្មោះ​របស់​លោកមិនតំណាលដល់មនុស្សជំនាន់ក្រោយ? ដោយសារតែលោក Dokan Ota កើតនៅឆ្នាំ ១៤៣២ ប្រហែល ១០០ ឆ្នាំមុន នៅពេលដែលការប្រយុទ្ធរវាងសាមូរ៉ៃកើតឡើងយ៉ាងសាហាវបំផុត។ បន្ទាប់​មក ប្រវត្តិ​សាស្ត្រ​ជប៉ុន​មានការផ្លាស់ប្ដូរជាច្រើន យុគសម័យមនុស្សមានទេពកោសល្យកាន់តែច្រើនឡើង។ នៅទីបំផុត Ieyasu Tokugawa ជាអ្នកដែលយកឈ្នះសមរភូមិបង្រួបបង្រួមប្រទេសជប៉ុន ប្តូរឈ្មោះប្រាសាទដែល​សាង​សង់​ដោយ​លោក Dokan Ota ទៅ​ជា​ប្រាសាទ Edo ។

ដូច្នេះហើយការភ័ន្តច្រឡំប្រវត្តិសាស្ត្រដោយអះអាងថាប្រាសាទ Edo ជារបស់ Ieyasu Tokugawa ចាប់ផ្តើមផ្សព្វ​ផ្សាយ។

ប្រសិនបើលោក Dokan ចាប់កំណើតក្រោយ ១០០ ឆ្នាំ ប្រហែលជារឿងរបស់បុគ្គលអស្ចារ្យរូបនេះមិនក្លាយជាអាថ៌កំបាំង​ឡើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: