ចង់ឃើញភ្លៀងធ្លាក់ខ្លាំង តោះមកទទួលយកបទពិសោធភ្លៀងធ្លាក់ខ្លាំងដោយបច្ចេកវិទ្យា VR នៅសាកលវិទ្យាល័យ Yamaguchi
មុនពេលរដូវវស្សាមកដល់ សាកលវិទ្យាល័យ Yamaguchi ជាមួយដៃគូអភិវឌ្ឍ Video VR ដែលអនុញ្ញាតឱ្យអ្នកទទួលបានបទពិសោធកម្រិតទឹកភ្លៀង។
នេះជាព្រឹត្តិការណ៍សហការជាមួយវិទ្យាស្ថានជាតិស្រាវជ្រាវវិទ្យាសាស្ត្រផែនដី និងការពារគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយការខូចខាតដែលបណ្តាលមកពីភាពយឺតយ៉ាវពេលទឹកជំនន់កើតឡើង។ Video VR ជួយអោយអ្នកដឹងអំពីអាំងតង់ស៊ីតេទឹកភ្លៀង។
ព្រឹត្តិការណ៍ទទួលយកបទពិសោធន៍វីដេអូ VR នេះត្រូវបានធ្វើឡើងក្នុងបរិវេណទីក្រុង Ube ហើយនិស្សិតបញ្ចប់ការសិក្សាចូលរួម។
ឯកសារដែលប្រើប្រាស់ក្នុង VR ត្រូវបានកត់ត្រាដោយ “មជ្ឈមណ្ឌលពិសោធភ្លៀងធ្លាក់ខ្លាំង” នៃវិទ្យាស្ថានស្រាវជ្រាវជាតិស្តីពីវិទ្យាសាស្ត្រផែនដី និងការពារគ្រោះមហន្តរាយ។ កម្រិតទឹកភ្លៀងជាង ៦០ មីលីម៉ែត្រដល់ ៣០០ មីលីម៉ែត្រក្នុងមួយម៉ោងត្រូវបានបង្ហាញដោយកាមេរ៉ា ៣៦០ ដឺក្រេតាមទស្សនៈរបស់មនុស្សកាន់ឆ័ត្រម្នាក់។
តាមបទពិសោធន៍ រូបភាពត្រូវបានបញ្ចាំងនៅលើអេក្រង់ dome ហើយនៅពេលដែលកម្រិតទឹកភ្លៀងក្នុងមួយម៉ោងខ្ពស់ជាង ១៨០ មីលីម៉ែត្រ។ អ្នកចូលរួមភ្លឹកនឹងសំឡេងភ្លៀងធ្លាក់យ៉ាងខ្លាំងដែលពួកគេមិនធ្លាប់ឃើញ។
និស្សិតដែលធ្លាប់ទទួលយកបទពិសោធន៍និយាយថា “មានអារម្មណ៍ជាក់ស្តែងជាជាងមើលអេក្រង់រាបស្មើ។ ខ្ញុំមានអារម្មណ៍ថា ពួកគេបង្ហាញបានយ៉ាងល្អ” ។
សាស្ត្រាចារ្យ Yoshihisa Akamatsu នៃសាកលវិទ្យាល័យ Yamaguchi អ្នកចូលរួមក្រុមអភិវឌ្ឍន៍បាននិយាយថា “ប្រសិនបើប្រើវ៉ែនតា VR នោះអេក្រង់នឹងស្រអាប់។ ម្យ៉ាងដោយសារជំងឺកូវីដ ១៩ ចាំបាច់ត្រូវសម្លាប់មេរោគលើកញ្ចក់ ប៉ុន្តែប្រសិនបើប្រើអេក្រង់មិនចាំបាច់ព្រួយបារម្ភបញ្ហាទាំងនេះឡើយ។ ខ្ញុំក៏ចង់ឆ្ពោះទៅការបញ្ចេញ VR នេះដោយឥតគិតថ្លៃផងដែរ” ។
Sacchan