ការរួមបញ្ចូលយ៉ាងល្អឥតខ្ចោះរវាងបារី​អេឡិចត្រូនិក និង Kimono

យុវជនជប៉ុនចាប់ផ្តើមធុញនឹងការជក់បារី ចំពោះបារីអេឡិចត្រូនិកអាចជួយកាត់​បន្ថយ​ផល​ប៉ះពាល់​ដល់មនុស្សនៅ​​ជុំវិញ  កន្លែងជាច្រើនក៏ដាក់កម្រិត​លើ​ការ​ជក់​បារី​ផងដែរ។

ដោយផ្ទាល់ខ្ញុំជាអ្នកជក់បារីដូចជាមិនសប្បាយទេ។

ខ្ញុំធ្លាប់សាកល្បងជក់បារី​អេឡិចត្រូនិក ប៉ុន្តែយល់ថាមិនចាប់អារម្មណ៍។ ប្រហែលដោយសារការរចនាបារី​អេឡិច​ត្រូនិក​​មើលទៅមិនឡូយដូចបារីធម្មតា។ ទោះជាយ៉ាងណា ការ​រចនា​បារី​អេឡិច​ត្រូនិក​កាន់​តែ​ប្រសើរ​ឡើង។ ក្នុងអត្តបទ​ថ្ងៃនេះខ្ញុំនឹងណែនាំប្រភេទបារីអេឡិចត្រូនិកមានឈ្មោះថា Kiseru ។

បើនិយាយពី Kiseru ជាឈ្មោះបារីមួយប្រភេទដែលប្រើនៅជប៉ុននាសម័យបុរាណ។

https://ameblo.jp/ensemblerose/entry-10616397919.html

មើលទៅឡូយណាស់មែនទេ សាកស្រមៃមើលទិដ្ឋភាព Oiran កំពុងអង្គុយជក់បារី។ ផលិតផល Kiseru ជាប្រភេទបារី​​អេឡិច​​ត្រូនិក​​រំលឹក​​ដល់​ទិដ្ឋភាព​នេះ។

https://mag.japaaan.com/archives/178565

ចំពោះរូបរាងខាងក្រៅដូច Kiseru និយាយតាមត្រង់មិនមានប្រភេទបារីណាសមនឹង Kimono ជាងនេះឡើយ។

ដោយសាររូបរាងវែងរបស់ Kiseru ត្រូវបានបំពាក់ថ្ម Lithium កាត់បន្ថយបន្ទុកថាមពល និងអាចប្រើប្រាស់បានយូរ។

បំពង់បឺតមានរាងដូច Kiseru​ សម័យមុន ប៉ុន្តែត្រូវបានបំពាក់​ដោយ​ឧបករណ៍​កម្តៅ ដើម្បីធ្វើអោយបារីក្តៅ និង​បញ្ចេញ​​ផ្សែង។

ចុងបំពង់បារីគេហៅថា Hizara ប្រសិនបើ Kiseru ធម្មតាជាកន្លែងអុជភ្លើង នៅពេលដែលបឺតចូលអំពូល LED ខាង​​ក្នុង​​នឹង​​បញ្ចេញ​​ពន្លឺ។

ដងបារីត្រូវបានឆ្លាក់ដោយអាលុយមីញ៉ូម ធ្វើអោយមានអារម្មណ៍ថ្លៃថ្នូរ។ ដោយសារតែដងបារីវែង ដូច្នេះបើកាន់​រយៈ​ពេល​យូរ​អាច​នឹង​បាត់​បង់​តុល្យភាព។ បញ្ហានេះក៏ត្រូវបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ផងដែរ។ លើសពីនេះ Kiseru អាច​គ្រប់​គ្រង​បរិមាណផ្សែងដែលស្រូបចូលក្នុងខ្លួន។

មិនត្រឹមតែរូបរាងថ្មីប៉ុណ្ណោះទេ លក្ខណៈពិសេសរបស់ Kiseru ក៏អាចលើកកម្ពស់បារីអេឡិចត្រូនិកផងដែរ។

ផលិតផលមានប្រវែងសរុប ៣៣០ មីលីមែ៉ត្រ។

អ្នកប្រហែលជា​មិន​នឹក​ស្មាន​ថា​បំពង់បារី និង Kimono អាចរួមបញ្ចូលយ៉ាងល្អបែបនេះទេ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: