រកឃើញតុក្កតាចំបើងដាក់បណ្តាសាដែលមានរូបថតប្រធានាធិបតីនៅទីសក្ការបូជាជប៉ុន

ប្រហែលជាអ្នកធ្លាប់ស្គាល់បណ្តាសាប្រភេទនេះ ជាប្រភេទពិធីប្រើតុក្កតាចំបើងបួងសួងសុំអោយនរណាម្នាក់សំណាង​អាក្រក់។ ទោះជាយ៉ាងណា អ្នកត្រូវប្រាកដថាកន្លែងដំដែកគោលតុក្កតានៅក្នុងទីសក្ការបូជា Shinto ប្រហែល​​ចន្លោះ​ពី​ម៉ោង ១ ដល់ ៣ ព្រឹក។

ស្វែងយល់បន្ថែមអំពីរបៀបដាក់បណ្តាសានៅទីនេះ

នៅពេលអានអត្ថបទនេះ អ្នកទាំងអស់គ្នាប្រាកដជាគិតថាគ្មាននរណាទំនេរមកធ្វើរឿងបែបនេះទេ។

កាល​ពី​ដើម​ខែ​មុន គេប្រទះឃើញតុក្កតាដាក់បណ្តាសាជាច្រើនឆ្កាងក្នុង​បរិវេណទីសក្ការបូជាទាំង ៧ នៃក្រុង Matsudo ចម្ងាយពីទីក្រុងតូក្យូប្រហែល ២០ នាទីនៅភាគខាងកើត។ តាមទំនោរសព្វថ្ងៃ តុក្កតានីមួយៗបិទរូបមនុស្ស​ពិត​ជាប់​ក្បាល។

តើរូបថតនរណាត្រូវគេប្រើក្នុងពិធីដាក់បណ្តាសាបុរាណនេះ?

គឺប្រធានាធិបតីរុស្ស៊ី Putin ។

យ៉ាងហោចណាស់មានតុក្កតាមួយដែលត្រូវបានគេរកឃើញនៅទីសក្ការៈ Kanegasaku Kuamano មានក្រដាសបត់មួយសន្លឹកខាងក្នុងសរសេរឈ្មោះពេញរបស់លោក Putin អាយុ ថ្ងៃខែឆ្នាំកំណើតជាភាសាជប៉ុន និង 抹殺祈願 ។

ដោយសារប្រាសាទជាកន្លែងពិសិដ្ឋ ចំណែកដើមឈើគេដំដែកគោលនោះ​គឺ​ដើម Camphor ដែលមានអាយុកាល​ជាង ២០០ ឆ្នាំ អ្នក​មើលថែប្រាសាទសង្ឃឹមថាអ្នកដែលកំពុងធ្វើពិធីនេះបញ្ឈប់។ ក្រៅពីនេះ ប៉ូលិស​មូលដ្ឋាន​កំពុង​​ស្រាវ​ជ្រាវ​​រក​​បុគ្គល​លួច​ចូល និង​បំផ្លិចបំផ្លាញ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: