ពាក់កណ្តាលក្រុមហ៊ុននៅជប៉ុនតែងតែមាន “បុគ្គលិកម្នាក់មិនព្រមធ្វើការ”

គ្មានអ្វីអាចសម្រេចបានដោយខ្លួនឯងទេបើគ្មានអ្នកធ្វើ។

នៅពេលចូលរួមក្រុមមួយ គ្មាននរណាម្នាក់ចង់ក្លាយជាមនុស្សខ្សោយនោះទេ។ ផ្ទុយទៅវិញ បន្ទាប់ពីធ្វើការមួយ​រយៈ​ពេល​យូរ មនុស្សជាច្រើនមានអារម្មណ៍ធុញទ្រាន់ ហើយធ្វើការល្មមមិនត្រូវបណ្តេញចេញប៉ុណ្ណោះ ចំណុចនេះធ្វើ​ឱ្យ​​មនុស្ស​​ជា​​ច្រើន​ដែលកំពុងខិតខំ​ធ្វើការមានអារម្មណ៍មិនល្អ។

ដើម្បីស្វែងយល់បន្ថែមអំពីបាតុភូតនេះ ក្រុមហ៊ុនប្រឹក្សា Shikigaki បានធ្វើការស្ទង់មតិលើបុគ្គលិកជាង ៣០០ នាក់​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន ជាមួយនឹងសំណួរថា “ក្នុងក្រុមហ៊ុនរបស់អ្នកមាន (បុគ្គលិកមិនព្រមធ្វើការ) ដែរ​ទេ?”

ក្នុង​ករណី​នេះគេ​ប្រើ​ពាក្យ “Ojisan” ភាសាជប៉ុនន័យចំសំដៅលើ “ពូ” ។ បុគ្គលដែលក្រុមហ៊ុន Shikigaki ចោទ​សួរ​ជា​កម្មករ​ដែលមានអាយុចន្លោះពី ២០ ទៅ ៣៩ ឆ្នាំ ដូច្នេះ “Ojisan” ក្នុងសំណួរសំដៅលើអាយុ ៤០ ឆ្នាំឡើង។

លទ្ធផលអ្នកចូលរួមស្ទង់មតិចំនួន ៤៩,២ បានឆ្លើយថាមាន។

សំណួរបន្ទាប់៖ បើពួកគេមិនធ្វើការ តើពួកគេធ្វើអ្វី?

ចម្លើយដែលនិយមទាំង ៣ រួមមាន “សម្រាក ជក់បារី ញ៉ាំអាហារសម្រន់” ។ ចម្លើយសូវមានច្រើនដូចជា “សញ្ជឹងគិត និយាយ​លេង មើល​បណ្តាញ​សង្គម” ជាដើម។

ក្រុមហ៊ុន Shikigaki ចង់ស្វែងរកមូលហេតុ​អ្នកទាំងនេះមិនធ្វើការ ហើយសាកសួរគំនិតបុគ្គលដែលចូលរួមការស្ទង់​មតិ។ មូលហេតុ​ទូទៅបំផុតគឺ “អ្នកទាំងនេះគ្មានបំណងចង់ធ្វើការ” “ក្រុមហ៊ុនទូទាត់ប្រាក់ខែផ្អែកលើអតីតភាពការ​ងារ​តែ​មិន​ខ្វល់​ពី​ផលិតភាព” “គ្មាន​អ្នក​ណា​ទុក​ចិត្ត​ប្រគល់ការងារអោយពួកគេ” ។ល។

មនុស្សជាច្រើនក៏បានត្អូញត្អែរថាក្រុមហ៊ុនមិនមានគោលនយោបាយសុខុមាលភាពច្បាស់លាស់ ដើម្បីអោយបុគ្គលិកខិតខំប្រឹងប្រែងបន្ថែមទៀត។ ពួកគេស្នើឱ្យមានបទប្បញ្ញត្តិវាយតម្លៃច្បាស់លាស់ ក៏ដូចជាការរឹតបន្តឹង​បទ​ប្បញ្ញត្តិ​ស្តី​ពី​ការ​បណ្តេញ​ចេញ។

តើវត្តមានរបស់បុគ្គលិកបែបនេះប៉ះពាល់យ៉ាងណាដល់បុគ្គលិកផ្សេងទៀត?

ភាគច្រើនគិតថាពួកគេធ្វើឱ្យប៉ះពាល់ស្មារតីការងាររបស់អ្នកដទៃ បន្ថែមបន្ទុកការងារដល់បុគ្គលិកដែលបានធ្វើការ និង​បង្កើត​បន្ទុកបន្ថែមលើថ្លៃពលកម្ម។

តើអ្នកយល់យ៉ាងណាចំពោះការស្ទង់មតិនេះ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: