សាច់គោដែលផ្គត់ផ្គង់​ដោយសណ្ឋាគារ​លំដាប់​ខ្ពស់នៅជប៉ុន និង​បរិយាកាស​ចិញ្ចឹម​​គោ Wagyu កំពុង​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង

តើអ្នករាល់គ្នាធ្លាប់ភ្លក់សាច់គោជប៉ុនដែរទេ?

សាច់គោជប៉ុន (Wagyu) មានលក្ខណៈពិសេស ខ្លាញ់ជាប់សាច់គោក្រហមនឹងរលាយពេលអាំង មានក្លិនឈ្ងុយ ទន់។

សាច់គោជប៉ុនមានរសជាតិឆ្ងាញ់ណាស់ ដែលមនុស្សជាច្រើនមិនថាចំណាយប្រាក់ប៉ុន្មាននោះទេ សុទ្ធតែចង់ភ្លក់សាច់​គោ​លំដាប់​ខ្ពស់។ មនុស្សជាច្រើនយល់ថា តុល្យភាពរវាងផ្គត់ផ្គង់ និងតម្រូវការពិបាកសម្រេចបាន។

ជាដំបូង ខ្ញុំនឹងនិយាយពី Wagyu ដោយសង្ខេប។

តាំងពីបុរាណកាលមក ជនជាតិជប៉ុនមិនបរិភោគសាច់គោទេ។ វប្បធម៌ទទួលទានសាច់នាំ​ចូល​ពី​បរទេស នៅ​​​សម័យ​​សាមូរ៉ៃ​​បញ្ចប់។ ក្នុងចំណោមប្រភេទសាច់គោយកសាច់ កាត់រវាងគោជប៉ុន និងគោបរទេស អ្វីដែល​លេច​ធ្លោ​គឺគោពណ៌ត្នោតជប៉ុន គោ​ខ្មៅ​ជប៉ុន គោរោមប្រផេះជប៉ុន គោ​គ្មាន​ស្នែង​ជប៉ុន និង​គោរោមខ្លីជប៉ុន។

សាច់គោ Wagyu ដែលមានយីហោដូចជាសាច់គោ Kobe សាច់គោ Omi និង សាច់គោ Sendai ។ យកឈ្មោះតំបន់មួយដាក់អោយយីហោសាច់គោបង្ហាញ​ថា​ផលិតផល​នោះ​ជាមោទនភាព ជាអំណោយ និងជាបេះដូងរបស់មនុស្សជាច្រើន។ ដោយសារត្រូវបានវិនិយោគ និងផលិតតាមដំណើរការតឹងរ៉ឹង ដូច្នេះបរិមាណមានកំណត់ មិនអាច​តាមទាន់តម្រូវការពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសពីបរទេស។

ក្រៅពីនេះ អាចនិយាយពីសាច់គោ Hida សង្កាត់ Gifu សាច់គោអូលីវនៅ Kagawa នាំមកនូវរសជាតិសាច់គោជប៉ុន ប៉ុន្តែ​ដើម្បី​ក្លាយជាតំណាង Wagyu មិន​គ្រប់គ្រាន់​ទេ។

បញ្ហាកង្វះខាតទិន្នផលមិនត្រឹមតែបង្កការខូចខាតយ៉ាងខ្លាំងដល់ក្រុមហ៊ុនផលិតប៉ុណ្ណោះទេ ថែមទាំងជាកង្វល់របស់​សណ្ឋាគារ និងភោជនីយដ្ឋានដែលបម្រើសេវាកម្ម Wagyu ផងដែរ។

ក្នុងចំណោមនោះមានសណ្ឋាគារមួយបានចាប់ផ្តើមសកម្មភាព។

The Okura Tokyo បានសម្រេចចិត្តបង្កើតយីហោសាច់គោផ្ទាល់ខ្លួនដែលហៅថាសាច់គោ Okura ។

Okura Tokyo ជាសណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារលំដាប់ខ្ពស់នៅជប៉ុន។ បើកសម្ភោធក្នុងឆ្នាំ ១៩៦២ សណ្ឋាគារ​នេះ​មានប្រវត្តិយូរលង់ណាស់មកហើយ មុនព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ១៩៦៤ ។

ជាមួយនឹងសណ្ឋាគារ Imperal (១៨៩០) និង Hotel New Otani (១៩៦៤) Okura Tokyo ត្រូវបានរាប់បញ្ចូលជា​សណ្ឋាគារ​កំពូល​ទាំង​បី​នៅក្នុងប្រទេសជប៉ុន។

Masakichi Ono ដែលជាមេចុងភៅនៅពេលបើកសម្ភោធ The Okura Tokyo ជាអ្នកផ្តើមនាំយកមុខម្ហូបបារាំងចូលប្រទេសជប៉ុន។ សព្វថ្ងៃនេះម្ហូបបារាំងជាសញ្ញានៃភាពប្រណីតនៅក្នុងប្រទេសជប៉ុន។ ភោជនីយដ្ឋាន​របស់​សណ្ឋាគារ​នេះ​រួមចំណែកយ៉ាងខ្លាំង​ដល់​ម្ហូប​ជប៉ុន អញ្ជើញមេចុងភៅល្បីៗមកពីបរទេស ក៏ដូចជាផ្សព្វផ្សាយវប្បធម៌នៃការទទួលទានអាហារពីលោកខាងលិច ដូច្នេះ​អាហារ​ដែល​បម្រើ​នៅ​សណ្ឋាគារ​ក៏​ត្រូវ​បាន​គេ​ហៅថា “អាហារ Okura” ។

យីហោសាច់គោ Okura ត្រូវបានចិញ្ចឹមនៅ Shimane ជាកន្លែងដែលមានធម្មជាតិសម្បូរបែប វាលស្មៅធំទូលាយ។ ប្រហែល​ជាមនុស្សជាច្រើនមិនដឹង Shimane ជាតំបន់ផលិតសាច់គោ Wagyu ដ៏ល្បីឈ្មោះ ធ្លាប់យកឈ្នះពានរង្វាន់របស់​នាយក​រដ្ឋមន្ត្រី​ពីរ​ដងសម្រាប់ការផលិតសាច់គោ Wagyu ។

សាច់គោ Okura ត្រូវបានជ្រើសរើសពីសត្វគោដែលកើតក្នុងកសិដ្ឋាន ហើយត្រូវបានបង្កាត់ពូជរហូតដល់អាយុ ៣២ ខែ។ បើធៀបទៅនឹងសាច់គោខ្មៅធម្មតាដែលចិញ្ចឹមប្រហែល ៣ ទៅ ៥ ខែការចំណាយលើការផលិតខ្ពស់ជាង ទោះ​ជា​យ៉ាង​ណា នេះជាវិធីបង្កើនសារធាតុ Umami ក៏ដូចជាអាសុីតអាមីណូក្នុងសាច់។ ខ្លាញ់សាច់គោមានសីតុណ្ហភាពរលាយ​ទាប ហើយងាយនឹងរលាយ ស្រមៃមើលសាច់គោដែលមានជាតិខាញ់ ជាមួយនឹងសារធាតុ Umami រលាយក្នុងមាត់ គ្រាន់​តែ​គិត​ក៏​ឃ្លាន​ទៅ​ហើយ។

https://gunosy.com/articles/efChl?s=s

ការចិញ្ចឹម​គោ Okura បង្កើតយីហោ Wagyu ផ្ទាល់ខ្លួន ដែលជាគម្រោងតែមួយគត់ដើម្បីលើកកម្ពស់សណ្ឋាគារ ផ្គត់​ផ្គង់​ដោយ​ខ្លួន​ឯង មិនអាស្រ័យលើការផ្គត់ផ្គង់ណាមួយឡើយ។ សណ្ឋាគារ ភោជនីយដ្ឋាន Okura Tokyo ប្តេជ្ញាផ្តល់សាច់​គោ Wagyu ដែលមានគុណភាពខ្ពស់ ជាមួយនឹងសាច់គោដែលចិញ្ចឹមក្នុងបរិយាកាសល្អបំផុត ត្រូវបានត្រួតពិនិត្យ​ជា​ប្រចាំ។ បើមានឱកាសសូមមកកាន់ប្រទេសជប៉ុន ដើម្បីទទួលយកបទពិសោធន៍នេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: