មិនដឹងអ្នកណាប្តូរផ្លាកសញ្ញាចរាចរណ៍ពី “Tomare” ទៅជា “Tomato” អាចបណ្តាលអោយមានគ្រោះថ្នាក់

នៅ​ផ្លូវ​ប្រសព្វ​ក្នុង​ប្រទេស​ជប៉ុន អ្នកនឹងមើលឃើញសញ្ញា​ព្រមាន​ដែល​មាន​អក្សរ「トマレ」មាន​ន័យ​ថា “ឈប់” ។ ប៉ុន្តែចំណុចប្រសព្វមួយនៅ Hiroshima អ្វីដែលអ្នកឃើញមិនមែន「トマト」ទេ តែជា「トマト」(ប៉េងប៉ោះ) ។ យោងទៅតាមការិយាល័យសង្កាត់ Minami នៃទីក្រុង Hiroshima ដូចជាមានអ្នកណាម្នាក់មានចេតនាប្តូរអក្សរ「レ」ទៅជាអក្សរ「ト」។

នេះបើតាមការិយាល័យសង្កាត់ Minami ទីក្រុង Hiroshima ការងារ​ក្រាល​កៅស៊ូត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី ២៣ ។ ទោះជាយ៉ាងណា រហូតដល់ពេលដែលផ្លាកសញ្ញាផ្លូវការត្រូវបានលាបពណ៌ ជាបណ្តោះអាសន្នគេប្រើស្កុតបិទសម្គាល់។ ថ្វីត្បិតតែអក្សរដែលត្រូវបានបិទគឺ 「トマレ」ប៉ុន្តែក្រោយមកមិនដឹងនរណាកែអក្សរ「レ」ទៅជា「ト」ឡើយ។

ខាងតំបន់បានកែប្រែស្កុតដែលបិទខុសនោះ។ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​ក៏​បាន​ដាស់តឿន​ថា “សូម​កុំ​ធ្វើបែបនេះ ព្រោះអាច​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់” ។

នាពេលខាងមុខនេះ សង្កាត់នឹងចាប់ផ្តើមលាបពណ៌ផ្លូវការផ្លាកសញ្ញាព្រមាន។ ផ្លាកសញ្ញានឹងប្តូរពី Katakana ទៅ​ជា Kanji 「止まれ」និង Hiragana ដើម្បី​ការពារ​កុំ​អោយមាន​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​កើត​ឡើង​ទៀត​។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: