ប្រជាជនជប៉ុនប្រយុទ្ធនឹងជំងឺដែលបង្កឡើងដោយ “ដង្កូវតេនញ៉ា” ជិត ១០០ ឆ្នាំ
吸血鬼 (kyuuketsuki) – បិសាចជញ្ជក់ឈាមតែងតែបង្ហាញខ្លួនក្នុងខ្សែភាពយន្ត។ ជាទូទៅបិសាចជញ្ជក់ឈាមមានរូបរាងជាបុរសសង្ហា ឬនារីដែលមានភាពទាក់ទាញ។
ក្នុងជីវិតជាក់ស្តែង “បិសាចជញ្ជក់ឈាម” ជាព្រឹត្តិការណ៍ជំងឺចម្លែកមួយដែលបានរីករាលដាលនៅ Nagano ប្រទេសជប៉ុន។
តាមពិតទៅមិនមែន “បិសាចជញ្ជក់ឈាម” នោះទេ ប៉ុន្តែគឺជា “ដង្កូវតេនញ៉ា” ។
តេនញ៉ាជប៉ុនតាមឈ្មោះវិទ្យាសាស្រ្តហៅថា Schistosoma japonicum ជាប្រភេទតេនញ៉ាដែលមានគ្រោះថ្នាក់បំផុត អាចចូលក្នុងសរសៃឈាមមនុស្ស និងបង្កជាជំងឺរហូតដល់ស្លាប់។ ប្រភពជំងឺនៅក្នុងទន្លេ ឬវាលស្រែ។
https://mag.japaaan.com/archives/172072
រោគសញ្ញាបន្ទាប់ពីត្រូវដង្កូវតេនញ៉ាចូលក្នុងខ្លួនមានដូចជា កន្ទួលរមាស់នៅលើដៃ ជើង គ្រុនក្តៅ រាគ លាមកមានឈាម ទឹកនោមមានឈាម។ល។ រោគសញ្ញាទាំងនេះកើតមានម្តងហើយម្តងទៀត ស្នាមរលាកហើមប៉ោង ដៃ និងជើងមិនអាចកម្រើកបាន ហើយនៅទីបំផុតគឺស្លាប់។
នៅក្រៅប្រទេសរហូតមកដល់ពេលនេះនៅតែមានករណីឆ្លងជំងឺមួយចំនួន ប៉ុន្តែជំងឺនេះត្រូវបានលុបចោលទាំងស្រុងនៅក្នុងប្រទេសជប៉ុន។ ទោះជាយ៉ាងណា ដំណើរការប្រយុទ្ធប្រឆាំងនឹងជំងឺនេះត្រូវចំណាយពេល ១០០ ឆ្នាំ។
Junsaku Yoshioka ជាវេជ្ជបណ្ឌិតនៅសម័យ Meiji បានធ្វើការស្រាវជ្រាវ និងពន្យល់ចំពោះជំងឺចម្លែកនេះដោយផ្អែកលើចំណេះដឹងផ្នែកវេជ្ជសាស្ត្រសព្វថ្ងៃ។ ជាដំបូងគាត់បន្តប្រមូលព័ត៌មាន។
គាត់បានរកឃើញថាមានករណីឆ្លងជាច្រើនបន្ទាប់ពីទៅចាប់សត្វអំពិលអំពែកនៅពេលយប់ ដូច្នេះហើយគាត់សន្និដ្ឋានថាជំងឺអាចបណ្តាលមកពីទន្លេ។
ដើម្បីស្វែងយល់កាន់តែច្បាប់ពីមូលហេតុ ត្រូវធ្វើកោសល្យវិច័យសាកសពជនរងគ្រោះ។ ទោះជាយ៉ាងណា នៅសម័យនោះដំណើរការធ្វើកោសល្យវិច័យមិនងាយឡើយ ហើយក៏មិនមានអ្នកដែលមានសមត្ថភាពច្រើនដែរ។ ជាងនេះទៅទៀត ទោះបីជាទទួលមរណៈភាព ប៉ុន្តែការសុំអនុញ្ញាតពីក្រុមគ្រួសារដើម្បីធ្វើកោសល្យវិច័យសពមិនមែនជារឿងងាយនោះទេ ហើយក៏មិនអាចបង្ខំបានដែរ។
ក្នុងឆ្នាំ ១៨៩៧ នៅពេលដែលគាត់ហាក់ដូចជាអស់សង្ឃឹម មានកសិករអាយុ ៥០ ឆ្នាំម្នាក់យល់ព្រមជួយលោកគ្រូពេទ្យ។ កសិកររូបនេះបានឆ្លងជំងឺ រាងកាយទាំងមូលហើម ជិតស្លាប់។ គាត់មានបំណងបរិច្ចាគសាកសពអោយលោកវេជ្ជបណ្ឌិតវះកាត់ ស្រាវជ្រាវ។
លទ្ធផលធ្វើកោសល្យវិច័យបានបង្ហាញថា ក្នុងថ្លើមកសិករមានពងប៉ារ៉ាស៊ីតដែលមិនអាចកំណត់សម្គាល់។ ប្រភេទប៉ារ៉ាស៊ីតនេះត្រូវបានគេដាក់ឈ្មោះថាតេនញ៉ាជប៉ុន។
ភាគច្រើនប៉ារ៉ាស៊ីតរស់ក្នុងពោះវៀន ប៉ុន្តែប្រភេទប៉ារ៉ាស៊ីតចម្លែកនេះបែរជានៅក្នុងថ្លើម។
បន្ទាប់មក លោកគ្រូពេទ្យបានសន្និដ្ឋានថា ត្រូវកាត់ផ្តាច់ប្រភពចម្លងប៉ារ៉ាស៊ីតនេះ។ ជាដំបូង ជំងឺអាចបណ្តាលមកពីប្រភពទឹកប្រើប្រាស់ ដូច្នេះលោកស្នើឱ្យដាំទឹកមុនពេលផឹក។ ត្រង់ចំណុចនេះមានន័យថានៅតែមានប្រភពចម្លងផ្សេងទៀត។
នៅពេលដែលប្រភេទប៉ារ៉ាស៊ីតនេះស្ថិតក្រោមទម្រង់ជាដង្កូវចូលទៅក្នុងខ្លួនតាមរយៈស្បែក បន្ទាប់មកពេលលូតលាស់បង្កើតពងក្នុងថ្លើមមនុស្ស។
តើប្រភេទប៉ារ៉ាស៊ីតដើមនេះមុនពេលចូលក្នុងខ្លួនមនុស្សជាអ្វី? បន្ទាប់ពីបានស្រាវជ្រាវជាច្រើនដង លទ្ធផលត្រូវបានកំណត់ជាប្រភេទសត្វមានសំបកហៅថា Miriya-gai ។ ដើម្បីកម្ចាត់ប្រភពជំងឺនេះ ត្រូវកម្ចាត់វា។
ជំងឺនេះផ្ទុះឡើងនៅឆ្នាំ ១៨៧៨ ហើយត្រូវបានគ្រប់គ្រងទាំងស្រុងនៅឆ្នាំ ១៩៩៦ ជិត ១០០ ឆ្នាំមនុស្សរងទុក្ខព្រោះជំងឺនេះ ហើយនៅទីបំផុតមនុស្សជាតិបានយកឈ្នះ។
Kengo Abe