វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង និងសុខុមាលភាពសត្វស្នើឱ្យដាក់បន្ទះឈីបទៅក្នុងសត្វចិញ្ចឹមចាប់ពីខែមិថុនា
មជ្ឈមណ្ឌលលក់សត្វចិញ្ចឹមនៅជប៉ុនស្នើឱ្យដាក់មីក្រូឈីបអេឡិចត្រូនិកទៅក្នុងសត្វ ដោយសារតែវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង និងសុខុមាលភាពសត្វដែលចូលជាធរមានកាលពីថ្ងៃទី ១ ខែមិថុនា។
គោលបំណងវិសោធនកម្មនេះដើម្បីការពារស្ថានភាពម្ចាស់បោះបង់ចោលសត្វចិញ្ចឹម និងជួយកំណត់អត្តសញ្ញាណម្ចាស់សត្វដែលគេបោះបង់ចោលក្នុងករណីមានគ្រោះមហន្តរាយកើតឡង។
បន្ទះឈីបរាងស៊ីឡាំងមានប្រវែងប្រហែល ១០ មីលីម៉ែត្រ អង្កត់ផ្ចិត ២ មីលីម៉ែត្រ។ ជាទូទៅបន្ទះឈីបត្រូវបានបញ្ចូលនៅជិតករបស់សត្វដោយប្រើសឺរ៉ាំង។ បន្ទះឈីបនេះមានលេខសម្គាល់ ១៥ ខ្ទង់ដែលអាចស្កេនដោយប្រើឧបករណ៍ពិសេស ហើយត្រូវបានត្រួតពិនិត្យដោយផ្អែកលើមូលដ្ឋានទិន្នន័យរបស់ក្រសួងបរិស្ថានដើម្បីកំណត់ព័ត៌មានរបស់ម្ចាស់។
ពេទ្យសត្វ ឬគិលានុបដ្ឋាយិកាដែលទទួលខុសត្រូវចំពោះការបញ្ចូលមីក្រូឈីប ការចំណាយចាប់ពី ៣០០០ យ៉េនដល់ ១០,០០០ យ៉េន។ ច្បាប់វិសោធនកម្មតម្រូវឱ្យអ្នកបង្កាត់ពូជ ហាងលក់សត្វចិញ្ចឹមជាដើម ត្រូវបញ្ចូលបន្ទះឈីបទៅក្នុងសត្វដែលលក់ ក៏ដូចជាសត្វបង្កាត់ពូជ ដើម្បីកែលម្អបរិយាកាសចិញ្ចឹម។
វិធានការដាក់ទណ្ឌកម្មចំពោះការបំពានរួមមានទណ្ឌកម្មរដ្ឋបាល។ ច្បាប់នេះក៏តម្រូវឱ្យមានការចុះឈ្មោះទិន្នន័យរបស់ម្ចាស់ រួមមានព័ត៌មានដូចជាឈ្មោះ អាស័យដ្ឋាន និងលេខទូរស័ព្ទ រួមជាមួយនឹងទិន្នន័យសត្វចិញ្ចឹម រួមមានពូជ ថ្ងៃខែឆ្នាំកំណើត ជាដើម នៅលើមូលដ្ឋានទិន្នន័យរបស់រដ្ឋាភិបាល។ នៅពេលទិញសត្វចិញ្ចឹមនៅហាងលក់សត្វចិញ្ចឹម ពួកគេត្រូវតែចុះឈ្មោះធ្វើជាម្ចាស់ក្នុងរយៈពេល ៣០ ថ្ងៃ។
តម្លៃចុះឈ្មោះតាមអនឡាញ ៣០០ យ៉េន។ ទោះយ៉ាងណាក៏ដោយ នឹងមិនមានការផាកពិន័យចំពោះបុគ្គលដែលទិញសត្វចិញ្ចឹមតែមិនបានចុះឈ្មោះឡើយ។ មនុស្សមួយចំនួនមានការព្រួយបារម្ភចំពោះហានិភ័យសុខភាពសត្វដែលត្រូវបញ្ចូលបន្ទះឈីប ដោយសារបន្ទះឈីបនេះត្រូវបញ្ចូលទៅក្នុងខ្លួនសត្វនៅពេលដែលវាមានអាយុប្រហែល ៨ សប្តាហ៍។
លើសពីនេះ មនុស្សជាច្រើនចាត់ទុកថាប្រព័ន្ធនេះមិនអាចអនុវត្តបាន ប្រសិនបើអ្នករាល់គ្នាមិនចុះឈ្មោះព័ត៌មានរបស់ពួកគេក្នុងនាមជាម្ចាស់ពេលទិញសត្វចិញ្ចឹម។
ច្បាប់ស្តីពីសុខុមាលភាពសត្វត្រូវបានធ្វើវិសោធនកម្មនៅឆ្នាំ ២០១៩ ប៉ុន្តែការអនុវត្តត្រូវបានពន្យារពេល។
Sacchan