សាកសួរយោបល់គូស្នេហ៍ជប៉ុន “តើស្រលាញ់គ្នាយូរប៉ុណ្ណាអាចធ្វើ​ដំណើរ​កំសាន្ត​ជាមួយគ្នា?”

យុវជន​ជប៉ុនមានអាម្មណ៍ព្រួយបារម្ភនៅពេលដែលទំនាក់ទំនងស្នេហារបស់ពួកគេឈានដល់ដំណាក់កាលមួយផ្សេង​។

នៅពេលដែលស្រលាញ់គ្នាមួយរយៈពេល អ្នកប្រាកដជាចង់ធ្វើដំណើរកំសាន្តជាមួយគូស្នេហ៍។ ប៉ុន្តែតើរយៈពេលស្គាល់គ្នាយូរប៉ុណ្ណា?

សំណួរនេះត្រូវបានសាកសួរទៅកាន់បុរស និងស្រ្តីជនជាតិជប៉ុនចំនួន ៥០០ នាក់ដែលចន្លោះពីយុវជនដល់អាយុ ៥០ ឆ្នាំ​ក្នុង​ការ​ស្ទង់​មតិ​របស់ Webster Marketing នាពេលថ្មីៗនេះ។ ការស្ទង់មតិក៏បានស្នើឱ្យអ្នកចូលរួមរៀប​រាប់​ចំណុច​ភ័យ​ខ្លាច ព្រួយបារម្ភមួយចំនួនរបស់ពួកគេក្នុងអំឡុងពេលធ្វើដំណើរលើកដំបូងជាមួយគូស្នេហ៍។

ចាប់ផ្តើមជាមួយនឹងសំណួរ “តើ​ត្រូវ​ចំណាយ​ពេល​យូរប៉ុណ្ណាទើប​អាច​ធ្វើ​ដំណើរ​កំសាន្តជាមួយ​គូស្នេហ៍?” ចម្លើយទូទៅ​បំផុត​ពី “២ ទៅ ៣ ខែ” ជា​មួយ​នឹង​ចំនួន ៤៣,២% ជាបុរស និង ៣៩,២% ស្រ្តីយល់ស្របនឹងគំនិតនេះ។

ចំពោះចំណាត់ថ្នាក់ចម្លើយលេខ ២ ពី “៤ ទៅ ៦ ខែ” ការជ្រើសរើសរបស់បុរសមានចំនួន ២៦,៥% និងស្រ្តីមានចំនួន ៣០,២% ។ ទោះជាយ៉ាងណា ស្រ្តីចំនួន ១៤,១% និងបុរសចំនួន ១២,១% គិតថាគួរតែធ្វើដំណើរកំសាន្តជាមួយគ្នាតាំង​ពី​ខែ​ដំបូង។ បុរស ១២,៩% និងស្រ្តី ១២,២% និយាយថាគួរធ្វើដំណើរកំសាន្តបន្ទាប់ពីស្រលាញ់គ្នាបាន ៧ ខែទៅ ១ ឆ្នាំ។ ទន្ទឹម​នឹង​នេះ បុរស ៥,៣% និងស្រ្តី ៣,៥% មិនមានពេលវេលាជាក់លាក់ឡើយ។ ចម្លើយរបស់ពួកគេគឺ “ពេលណាក៏​បាន” ។

ឃើញថាភាគច្រើនអ្នកចូលរួមការស្ទង់មតិឆ្លើយសំណួររយៈពេលដែលល្អបំផុតចន្លោះពី ២ ទៅ ៦ ខែ។ ចំណុចនេះបង្ហាញ​ថា​ពួក​គេចង់ស្គាល់គ្នាដល់​កម្រិត​ជាក់​លាក់​មួយមុនពេលសម្រេចចិត្តធ្វើដំណើរកំសាន្តលើកដំបូងជាមួយគ្នា។

លើសពីនេះ មនុស្សជាច្រើនបានអោយដឹងថាប្រហែល ៣ ខែជាពេលវេលាដែល “ស្នេហាមានស្ថេរភាព” ដូច្នេះហើយ នេះក៏ជាពេលវេលាសមស្របធ្វើដំណើរកំសាន្តជាមួយគ្នាដែរ ឈានទៅមុខមួយកម្រិតទៀតក្នុងទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរ។ នេះជាឱកាសទទួលបានបទពិសោធនៅជាមួយគ្នា ស្វែងយល់បន្ថែមចំពោះទម្លាប់រស់នៅរបស់ម្នាក់នោះ។

តើចំណុចអ្វីធ្វើអោយអ្នកចូលរួមការស្ទង់មតិព្រួយបារម្ភពេលធ្វើដំណើរកំសាន្តលើកដំបូង? ចំពោះស្រ្តីគឺថា បុគ្គលិក​លក្ខណៈ​អាក្រក់ដែលភាគីទាំងពីរព្យាយាមលាក់កំបាំងពេលស្រលាញ់គ្នា។ ឧទាហរណ៍នារីម្នាក់ខកចិត្តយ៉ាងខ្លាំង ប្រសិន​បើ​មិត្ត​ប្រុស​របស់​នាងធ្វើល្អចំពោះនាង ប៉ុន្តែបែរជាមានអាកប្បកិរិយាមិនល្អចំពោះបុគ្គលិកសណ្ឋា​គារ។

មិនសូវច្រើននោះទេ ជាមួយនឹងចំនួន ៦៧ នាក់យល់ស្របខ្លាចត្រូវគេឃើញមុខមិនទាន់ផាត់ ចំពោះចំណាត់ថ្នាក់​ចម្លើយ​លេខ ៣ ខ្លាចបង្ហាញទម្លាប់អាក្រក់ដូចជាពេលបរិភោគ ដែកស្រមុក សង្កៀតធ្មេញ ។ល។ ចំណែកចំណាត់ថ្នាក់​ចម្លើយលេខ ៤ គឺ​ឈ្លោះ​ប្រកែក​គ្នា​ ដែល​បណ្តាលមកពីធ្វើដំណើរកំសាន្តអស់កម្លាំង ឬនៅពេលដែលគ្រប់យ៉ាងមិនដូចការគ្រោងទុក។

ចំពោះបុរសវិញ ចំណុចភ័យខ្លាចបំផុតរបស់ពួកគេក៏ស្រដៀងនឹងស្រ្តីដែរ ខ្លាចភាគីបង្ហាញបុគ្គលិកលក្ខណៈមួយផ្សេង។ ចំពោះចំណាត់ថ្នាក់ចម្លើយលេខ ២ ស្រដៀង​នឹង​ភាគី​ម្ខាង​ទៀត​ដែរ មនុស្ស​ជា​ច្រើន​ខ្លាច​ទម្លាប់​អាក្រក់​របស់​ខ្លួន​ធ្វើ​ឱ្យ​ភាគី​​ម្ខាង​​ទៀត​មិនចូលចិត្ត។ ចំណែកចំណាត់ថ្នាក់ចម្លើយលេខ ៣ មនុស្សជាច្រើនភ័យខ្លាចថាដៃគូធ្វើដំណើរកំសាន្តមិនទទួលបានបទពិសោធន៍សប្បាយរីករាយ។

តាមការស្ទង់មតិឃើញ​ថា​ទាំង​បុរស និងស្រ្តីមាន​ការ​ព្រួយ​បារម្ភស្រហាក់ប្រហែលគ្នា ទម្លាប់អាក្រក់របស់ភាគីមិនលាតត្រដាងពេលស្រលាញ់គ្នា។ ដូច្នេះជារឿងធម្មតាណាស់ដែលភាគីគិតថា គួរតែរង់ចាំមួយរយៈពេលមុននឹងសម្រេច​​ចិត្ត​ទៅ​ដើរ​លេងជាមួយគ្នា ព្រោះនោះជាពេលដែលអ្នកសម្រេចចិត្តស្វែងយល់បុគ្គលិក​លក្ខណៈ​របស់​ភាគី ហើយ​មើលថាខ្លួនអាចទទួលយកមនុស្សពិតរបស់គេឬអត់។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: