រកឯណាបានឈុតអាហារធំក្នុងតម្លៃ ៩៨០ យ៉េនធ្វើអោយអ្នកប្រើគណនី Twitter ជប៉ុនភ្ញាក់ផ្អើលយ៉ាងខ្លាំង
ទទួលបានច្រើនជាងការចំណាយជាអ្វីដែលអតិថិជនស្វែងរក ជាអ្វីដែលអ្នកប្រើគណនី Twitter @momorineko ចង់និយាយ។
ថ្មីៗនេះអ្នកប្រើ Twitter បានចែករំលែករូបភាព “ឈុតអាហារធំ” នៃមុខម្ហូប Cari Torikatsu ដែលបានបញ្ជាទិញនៅ food court នៅចំណត Mayonosato Takaoka, Toyama ក្នុងតម្លៃ ៩៨០ យ៉េន។ @momorineko គិតថាតម្លៃនេះសមហេតុផលណាស់ ព្រោះឈុតអាហារច្រើនពេកហើយ។
980円の量じゃないって!!!!
騙された…死ぬ… pic.twitter.com/htKDEfqsZh— く (@momorineko) May 31, 2022
Caption ៖ នេះមិនមែនជាឈុតអាហារដែលមានតម្លៃ ៩៨០ យ៉េននោះទេ ខ្ញុំត្រូវគេបោកហើយ ខ្ញុំស្លាប់ឥឡូវនេះហើយ…
មុខម្ហូបក្នុងតម្លៃ ៩៨០ យ៉េននៅចំណតសមហេតុផលណាស់ ប៉ុន្តែជាទូទៅមួយឈុតអាហារត្រឹមប៉ុន្មានក្រាមប៉ុណ្ណោះ។ ដូច្នេះហើយបានជាគណនី @momorineko មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់ទទួលបានឈុតអាហារជាង ២ គីឡូក្រាម។
មើលទៅមិនដូចឈុតអាហារសម្រាប់មនុស្សម្នាក់នោះទេ ប៉ុន្តែដូចឈុតអាហារជាលក្ខណៈគ្រួសារជាង។
គណនី @momorineko ក៏កត់សម្គាល់ឃើញថាអាហារដ្ឋាននៅចំណតមានឈុតអាហារធំចំនួន ៥ ហើយទំហំក៏មិនដូចគ្នាដែរ រួមមានមុខម្ហូប Torikatsu ខាងលើ។ ទោះជាយ៉ាងណាចំនួនមុខម្ហូបក្នុងមួយថ្ងៃមានកំណត់ ប្រសិនបើអ្នកចង់ទទួលទានឈុតអាហារធំក្នុងតម្លៃពិសេសនេះ សូមប្រញាប់ឡើង។
Sacchan