មកដល់ទៀតហើយផលិតផលជប៉ុនថ្មីប្លែក “ភួយដណ្តប់រដូវក្តៅត្រជាក់ស្រួល”
រដូវរងាមកដល់ គ្រាន់តែពាក់អាវ ដណ្តប់ភួយជាការស្រេច ប៉ុន្តែរដូវក្តៅបើក្តៅពេក ទោះបីជាបើកកង្ហារក៏នៅតែក្តៅ ចំណែកម៉ាសុីនត្រជាក់ចំណាយច្រើន។
ក្រុមហ៊ុនជប៉ុនមួយឈ្មោះថា Thanko–yes អាចជួយដោះស្រាយបញ្ហានេះដោយផលិតផលពិសេសប្លែកដែលមានឈ្មោះថា Fanneru ។
ឈ្មោះផលិតផល Fanneru ជាការរួមបញ្ចូលគ្នារវាង Fan (កង្ហារ) និង Neru (កិរិយាសព្ទ“ដេក”) ក្នុងភាសាជប៉ុន។ នេះជាប្រភេទ Futon មានខ្យល់ចេញចូលរួមជាមួយកង្ហារពីរ។ គោលបំណង Thanko បង្កើតផលិតផលនេះ ដើម្បីដោះស្រាយបញ្ហាដែលមនុស្សជាច្រើនជួបប្រទះនៅយប់នារដូវក្តៅ ភ្ញាក់កណ្តាលយប់ព្រោះតែក្តៅពេក ប៉ុន្តែពេលបើកកង្ហារញើសក៏ហួត ហើយមានអារម្មណ៍ថាត្រជាក់ត្រូវដណ្តប់ភួយ ធ្វើបែបនេះពេញមួយយប់អាចប៉ះពាល់ដល់ការគេង។
ទិញភួយមួយនេះ អ្នកមិនចាំបាច់បើកម៉ាស៊ីនត្រជាក់ពេញមួយយប់ទៀតទេ សន្សំសំចៃណាស់។
ជាមួយនឹងការបញ្ចូលកង្ហារពីរ Fanneru មានឧបករណ៍បញ្ជាពីចម្ងាយ ដូច្នេះអ្នកអាចកំណត់ល្បឿនកង្ហារដោយមិនចាំបាច់ក្រោកឡើង។ ផលិតផលនេះក៏មានប្រព័ន្ធកំណត់ម៉ោងក្នុងករណីអ្នកជាមនុស្សងាយនឹងត្រជាក់នៅពេលយប់។
បែកញើសតិច បាត់បង់ជាតិទឹកតិច
Fanneru មានរន្ធខ្សល់ចេញចូលនៅស្រទាប់ខាងក្នុងចំនួន ៦ ដូច្នេះទោះបីជាអ្នកមិនបើកកង្ហារ ក៏អ្នកនៅតែអាចបញ្ចេញខ្យល់ក្តៅ។ វត្ថុធាតុដើម Futon ក៏ត្រជាក់ស្រួល ហើយស្ងួតរហ័ស។ ភួយអាចបោកដោយម៉ាស៊ីន (តែត្រូវយកកង្ហារចេញពេលបោក) ងាយស្រួលក្នុងការសម្អាត។
Fanneru មានលក់នៅលើហាងអនឡាញរបស់ Thanko ក្នុងតម្លៃ ៩៨០០ យ៉េន។ ជាការពិតណាស់ តម្លៃខ្ពស់បើធៀបទៅនឹងភួយធម្មតា ប៉ុន្តែចូរគិតថាផលិតផលអាចជំនួសម៉ាស៊ីនត្រជាក់ អ្នកប្រាកដជាឃើញថា “សន្សំសំចៃ” ជាងមុន។
Sacchan