ពេល​សម្លឹង​មើល​មនុស្ស​ស្រី តើកន្លែងណាទាក់ទាញ​ចំណាប់​អារម្មណ៍របស់អ្នកមុនគេ?

សំណួរសម្រាប់សុភាពបុរស ពេល​សម្លឹង​មើល​មនុស្ស​ស្រី តើកន្លែងណាទាក់ទាញ​ចំណាប់​អារម្មណ៍របស់អ្នកមុនគេ? មុខ? បបូរមាត់? ឬដើមទ្រូង?

សព្វថ្ងៃនេះមានសម្លៀកបំពាក់លើកសម្រស់ជាច្រើន ដូច្នេះហើយបានជានារីដែលចង់បង្ហាញសម្រស់មិនពិបាកទេ។ ប៉ុន្តែ​កាល​ពី​មុន សម្លៀកបំពាក់រលុង បិទបាំងជិត តើនៅពេលនោះលើដងខ្លួនមនុស្សស្រីកន្លែងណាទាក់ទាញ​ភ្នែក​បុរស​?

នៅសម័យមុន Kimono ដែល​ស្ត្រី​ជប៉ុន​ពាក់​គ្រប​លើ​រាងកាយ​ទាំងមូល ឃើញ​តែ​មុខ និង​ម្រាមជើង​ប៉ុណ្ណោះ។ ដូច្នេះហើយ មិន​ថា​ស្ត្រី​មាន​ដើមទ្រូងធំ ឬចង្កេះតូចប៉ុណ្ណាទេ មិនអាចបង្ហាញបានឡើយ។

ហេតុ​ដូច្នេះ តើ​បុរស​ជប៉ុន​សម័យ​មុនវាយតម្លៃមនុស្សស្រីស្អាតដោយផ្អែកលើអ្វី?

ពាក្យចាស់ពោលថា៖

小股の切れ上がったいい女!

តើ​ត្រូវយល់​យ៉ាង​ណា​ចំពោះ​ប្រយោគ​នេះ? នេះជាប្រយោគដែលសូម្បីតែប្រជាជនជប៉ុន ជាពិសេសយុវវ័យមិនយល់ទេ។

នៅពេលរកមើលវចនានុក្រម ប្រយោគនេះត្រូវបានពន្យល់ដូចខាងក្រោម៖ រូបរាងស្តើង ជើងវែងស្រលូន។

ប៉ុន្តែបើស្លៀក Kimono ធ្វើយ៉ាងណាអាចមើលឃើញថាធាត់ ស្គម ជើងវែង​ប៉ុណ្ណា?

ដូច្នេះសូមក្រឡេកមើលការពន្យល់ផ្សេងទៀត។

គំនូរដ៏ល្បីល្បាញរបស់ Ihara Saikaku បានក្លាយជានិយមន័យមនុស្សស្រីស្អាតសម្រាប់​ប្រយោគ​ខាង​លើ។ មើលរូបគំនូរទាំងមូលមិនល្អប៉ុន្មានទេ ដូច្នេះយើង​ពង្រីកត្រឹម​ជើងប៉ុណ្ណោះ។

មូលហេតុដែលយើងមិនអាចមើលរូបភាពទាំងមូល ព្រោះជើងរបស់ស្រី្តខាងលើបង្ហាញថានាងកំពុង “high” ពេលរួមភេទ។ អ្នកប្រហែលជាគិតថា Saikaku Ihara ជាមនុស្សព្រាន។

ក្រៅពីនេះមានការពន្យល់ផ្សេងទៀត។

នៅពេលស្លៀក Kimono រួមជាមួយ Tabi ដែលអាចយល់បានថាជាស្រោមជើងញែកមេដៃ និងម្រាមជើងផ្សេងទៀត ក្នុងអំឡុងពេលផលិត Tabi ផ្នែកញែកមេជើងដោយឡែកគេហៅថា “小股を切る” ដូច្នេះមនុស្សជាច្រើនសន្មត់​ថា​ពាក្យ​ចាស់​ដែលបានរៀបរាប់ខាងលើទាក់ទងនឹង Tabi ។

លើសពីនេះនៅមានរឿងពាក់ព័ន្ធនឹង Oiran Douchuu ។

ក្នុងក្បួនដង្ហែរបស់ Oiran នាងពាក់ស្បែកជើងឈើខ្ពស់ ដើរយឺតៗ ដោយគូរពាក្យ “ចាន” ។

របៀបដើរមួយនេះពិសេសខ្លាំងណាស់ មិនងាយធ្វើបាននោះទេ។ ប្រសិនបើដើរមិនបានល្អត្រូវគេហៅថា 股が切れない ។

សរុបទៅ អ្នកគិតថាជប៉ុនជាប្រទេសចម្លែក។

លើស​ពី​នេះ​ក៏​មាន​អ្នក​គិត​ថា​មនុស្ស​ស្រី​ស្អាត​ពេល​បង្ហាញ​កំភួន​ជើង។ ជាទូទៅស្លៀក Kimono មិន​ងាយ​ឃើញកំភួន​​ជើង​​ឡើយ ប៉ុន្តែ​ពេល​មនុស្ស​ស្រីប្តូរឥរិយាបថក្រោកឈរអាចនឹងបង្ហាញរាង។

មនុស្សប្រុសចូលចិត្តមើលអ្វីដែលមិនងាយមើលឃើញ។ ដូច្នេះហើយ ជើងរបស់ស្រ្តីធ្វើឱ្យពួកគេមានអារម្មណ៍ទាក់​ទាញ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: