តើអ្នកជឿអត់??? គ្រាន់តែស្ពាយកាបូបដើរតាមផ្លូវក៏អាចរកប្រាក់បានដែរ

ជប៉ុនមានសេវាកម្មប្លែកៗជាច្រើន ដូច្នេះក៏មានការងារចម្លែកច្រើនដែរ។ មនុស្សជាច្រើនកំពុងស្វែងរក “ការងារស្រាល ប្រាក់​ខែ​ខ្ពស់” ថ្វីត្បិតតែដឹងថារកប្រាក់មិនមែនជារឿងងាយ ប៉ុន្តែការងារបែបនេះនៅតែមាន។

គ្រាន់តែដើរជុំវិញតំបន់ Shibuya ជាកន្លែងដែលអ៊ូអរបំផុតនៅក្នុងប្រទេសជប៉ុន រីករាយនឹងទេសភាព សំឡេងអ៊ូអរ រួមជាមួយលំហាត់ប្រាណបន្តិច​ដូច​ជា​ស្ពាយ​កាបូប អ្នកក៏អាចរកប្រាក់បានដែរ។ នេះជាសេវាកម្មការងារក្រៅម៉ោង ដើម្បី​ផ្សាយ​ពាណិជ្ជកម្ម​កាបូបស្ពាយថ្មីរបស់ Stchar! 

ចំពោះការងារនេះ អ្វីដែលអ្នកត្រូវធ្វើគ្រាន់តែចុចប៊ូតុងពីរបីលើ Ipad ដែលដាក់នៅខាងក្រោយកាបូបស្ពាយ បើកកម្មវិធីផ្សាយពាណិជ្ជកម្ម បន្ទាប់មកដើរក្នុងតំបន់ដែលត្រូវបានកំណត់។ អ្នកត្រូវបិទការផ្សាយពាណិជ្ជកម្មប្រសិន​បើ​ដើរ​ចូល​ហាង​លក់​ទំនិញ ទីតាំងអាជីវកម្ម ឬកន្លែងឯកជន។ ក្រៅពីនេះ អ្នកមិនអាចដើរលេងបានទេ ប្រសិន​បើមាន​ភ្លៀង។

អ្នកអាចប្រើ Ipad ផ្ទាល់ខ្លួនដើម្បីធ្វើរឿងនេះ ម្យ៉ាងវិញទៀត អ្នកត្រូវតែមានកាបូបស្ពាយ Stchar! គួរអោយ​សោក​ស្តាយផលិតផលអស់ពីស្តុក។ បច្ចុប្បន្នផលិតផលឥតគិតថ្លៃដើម្បីអបអរការផលិត ប៉ុន្តែសូមកុំបារម្ភ ព្រោះគណនី Twitter ផ្លូវ​ការ​ប្រកាស​ថា ផលិតផលនឹងមានក្នុងពេលឆាប់ៗនេះ។

លើសពីនេះ ក្រុមហ៊ុនមានព្រឹត្តិការណ៍ជាប្រចាំតាមដំណើរការ ដែលអនុញ្ញាតឱ្យអ្នកខ្ចីទាំងកាបូបស្ពាយ និង Ipad (ឥតគិតថ្លៃ) ដូច្នេះទោះបីជាអ្នកមិនមាន Ipad នៅតែអាចចូលរួមបាន។ កុំភ្លេចពិនិត្យមើលព័ត៌មានព្រឹត្តិការណ៍នៅលើ Twitter ផ្លូវការ។

អត្ថប្រយោជន៍គម្រោង

  • រកប្រាក់តាមរយៈការដើរ
  • អ្នកអាចចាប់ផ្តើមដោយទាញយកកម្មវិធី Stchar! នៅលើ Ipad (មានតែនៅលើ Ipad)
  • ប្រាក់ឈ្នួលនឹងទទួលបានតាមថ្ងៃ (តាមរយៈកាបូបអេឡិចត្រូនិច Kyash) ។
  • ក្រៅពីដើរ ក្រុមហ៊ុនគ្រោងនឹងរៀបចំព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍មួយចំនួនដែលអ្នកអាចចូលរួមក្នុងអំឡុង​ពេល​ធ្វើការ។

ប្រសិនបើអ្នកខាងផ្នែកអាជីវកម្ម ហើយចង់បង្ហាញការផ្សាយពាណិជ្ជកម្មរបស់ខ្លួនក្នុងសេវាកម្មនេះ អ្នកក៏អាចទាក់​ទង​នឹងក្រុម​ហ៊ុន​នៅ​ទី​នេះផង​ដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: