ជប៉ុន​នៅ​តែបង្អែបង្អង់​ការ​បន្ធូរបន្ថយ​ព្រំដែនដោយ​បារម្ភស្មារតីរបស់ភ្ញៀវបរទេស

ជប៉ុនកំពុង​បន្ធូរបន្ថយការហាមឃាត់រយៈពេលពីរឆ្នាំចំពោះភ្ញៀវទេសចរណ៍បរទេស ដើម្បីស្តារផលប្រយោជន៍សេដ្ឋកិច្ច​វិស័យ​ទេសចរណ៍។ ទោះជា​យ៉ាង​ណា មិន​អាច​ពន្លឿន​បាន​ទេ ដោយសារប្រទេសនេះនៅតែមានការព្រួយបារម្ភ​រីក​រាលដាលជំងឺ។

បន្ទាប់មក ជប៉ុននឹងអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍បរទេសក្នុងចំនួនមានកំណត់ធ្វើដំណើរតាមកញ្ចប់ទេសចរណ៍ចាប់ពីថ្ងៃទី ១០ ខែមិថុនា។ កាលពីសប្តាហ៍មុន “ដំណើរទេសចរណ៍សាកល្បង” ដែលភាគច្រើនជាភ្នាក់ងារទេស​ចរណ៍​បរទេស​បានមកដល់ប្រទេសជប៉ុន។

ការ​បន្ធូរបន្ថយ​វិធានការ​ព្រំដែនមួយចំនួនដោយសារការដាក់សម្ពាធជាច្រើនខែរបស់ប្រតិបត្តិករទេសចរណ៍ទៅលើរដ្ឋាភិបាល ព្រោះថារដ្ឋាភិបាលមានការព្រួយបារម្ភបង្កភាពភ័យខ្លាចដល់សាធារណជន ប្រសិនបើស្ថានការណ៍ឆ្លង​កើន​ខ្ពស់ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ក៏​មាន​ការ​ព្រួយ​បារម្ភ​សេដ្ឋកិច្ចធ្លាក់​ចុះបណ្តាលមកពីប្រាក់ចំណូលទេស​ចរណ៍ដែរ។

ប្រតិបត្តិករទេសចរណ៍ម្នាក់បាននិយាយ “មាន​ការ​ព្រួយ​បារម្ភ​ជា​ច្រើនចំពោះអ្នកដំណើរបរទេស ឧទាហរណ៍មិនពាក់​ម៉ាស់ មិន​ប្រើ​ទឹក​អាកុលលាងដៃ ហើយ​ចំណុច​នេះអាចបណ្តាលឱ្យជំងឺឆ្លងរីករាលដាលឡើងវិញ” ។

មនុស្សជាច្រើនក្នុងវិស័យទេសចរណ៍បានដាក់សម្ពាធលើគណបក្សសេរីប្រជាធិបតេយ្យរបស់នាយករដ្ឋមន្ត្រី Fumio Kishida ដៃគូថ្នាក់ក្រោម ក៏ដូចជាក្រសួង រដ្ឋាភិបាល ដើមឡើយមិនមានការឆ្លើយតបអ្វីទេ។

ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាលចាប់ផ្តើមចាត់​វិធានការ​បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក “សប្តាហ៍​មាស” ក្នុងខែឧសភាព ខណៈ​​ដែល​​ចំនួន​​ភ្ញៀវ​ទេសចរ​ណ៍​ក្នុង​ស្រុកមិនកើនឡើងប៉ុន្មាន។

“ប្រសិន​បើ​រដ្ឋាភិបាល​មិន​បើក​ព្រំដែន ក្រុមហ៊ុន​ជាច្រើន​នឹង​ក្ស័យធន ហើយរឿនេះមិន​ល្អ​សម្រាប់​នយោបាយ​ឡើយ” ។

គណបក្សសេរីរបស់លោក Kishida មានការបោះឆ្នោតមួយនៅខែកក្កដា។ ទោះបីជាគោលនយោបាយព្រំដែនមានភាពជឿជាក់ខ្លាំង សាធារណជន​ចង់​បើក​ទ្វារព្រោះ​ជំងឺ​រាតត្បាត​ថយចុះ ក្នុងពេលជាមួយគ្នានេះចំណាយបិទច្រកកាន់តែច្បាស់។ ការស្ទង់មតិរបស់ Nikkei ថ្មីៗនេះបានបង្ហាញថា ៦៧% អ្នកចូលរួមមានអារម្មណ៍ថា “បញ្ហាបើកច្រក​​សម្រាប់​ភ្ញៀវ​ទេសចរណ៍បរទេសសមហេតុ​ផល” ។

ក្រសួងការបរទេសក៏រងសម្ពាធជាច្រើនពីបរទេសផងដែរ ហើយមន្ត្រីមួយចំនួនបានព្យាយាមបញ្ចុះបញ្ចូលនាយករដ្ឋមន្ត្រី Kishida ។ ចំណុចនេះបណ្តាល​ឱ្យ​មាន​ការ​ផ្លាស់ប្តូរសំខាន់ៗជាច្រើន។

ការព្រួយបារម្ភចំពោះភ្ញៀវទេសចរណ៍បរទេសអាចនាំមកនូវហានិភ័យផ្ទុះជំងឺរាតត្បាតឡើងវិញ ដោយសារតែប្រជា​ជន​ជប៉ុន​ប្រកាន់ខ្ជាប់អនាម័យខ្ពស់ ដែលមូលហេតុសំខាន់មួយក្នុងចំណោមមូលហេតុ​សំខាន់ៗធ្វើអោយប្រទេសនេះ​យក​ឈ្នះ​ជំងឺ​កូវីដ ១៩ ។

ក្រៅ​ពី​នេះ ការ​ធ្វើ​ដំណើរ​សាកល្បង​ជួប​ប្រទះ​បញ្ហាលំបាកជាច្រើន។ ភ្នាក់ងារទេសចរណ៍ជប៉ុននិយាយថា មនុស្សម្នាក់ដែលចូលរួមការធ្វើដំណើរទៅកាន់ខេត្ត Oita ធ្វើតេស្តវិជ្ជមាននឹងកូវីដ ១៩ ។ ភ្ញៀវទេសចរណ៍បីនាក់ផ្សេងទៀត​មិន​មានរោគសញ្ញាអ្វីទេ ប៉ុន្តែដំណើរកម្សាន្តត្រូវបានលុបចោល។

វិស័យទេសចរណ៍ជប៉ុនរីកចម្រើនមុនពេលជំងឺរាតត្បាតផ្ទុះ។ ច្រើនបំផុតប្រហែល ៣២ លានភ្ញៀវទេសចរណ៍បរទេស​ទៅ​ជប៉ុន​ក្នុង​ឆ្នាំ ២០១៩ ។ រដ្ឋាភិបាលនៅតែដាក់​គោលដៅ​រហូតដល់ឆ្នាំ ២០៣០ នឹងទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ៦០ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​។ អ្នកដែលអូសឆែកែវនៅ Asakusa ទីក្រុងតូក្យូ បច្ចុប្បន្នកំពុងបន្តការងាររបស់ខ្លួនជា​មួយ​នឹង​ភ្ញៀវ​ទេស​ចរណ៍​ក្នុង​ស្រុក ប៉ុន្តែពួកគេបង្ហាញបំណងចង់អោយភ្ញៀវទេសចរណ៍បរទេសត្រឡប់​មក​វិញ។

“នៅពេលនោះអ៊ូអរ មនុស្សជាច្រើនមកពីជុំវិញពិភពលោកមកដល់ Asakusa ដើម្បីបន់ស្រន់” ។

បច្ចុប្បន្នប្រាក់យ៉េនកំពុងធ្លាក់ចុះនៅកម្រិតទាបបំផុតក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ដែលធ្វើឱ្យប្រទេស​ជប៉ុន​ក្លាយ​ជាគោលដៅទេសចរណ៍តម្លៃទាបសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ។ ទោះជាយ៉ាងណា ភ្ញៀវទេសចរណ៍ចូលប្រទេស​នេះតាមបញ្ចប់ដំណើរកំសាន្ត ហើយកំណត់ត្រឹម​ ២ ម៉ឺននាក់ រួមទាំងអ្នកដែលរស់នៅក្នុងប្រទេស​ជប៉ុន។ នេះ​​ជា​​ឱកាស​មួយ​ដែល​ប្រហែល​ប្រជា​ជន​ជប៉ុន​ខ្ជះខ្ជាយ ប្រទេសអាស៊ីផ្សេងទៀតដូចជាសិង្ហបុរី និងថៃ បានចាប់ផ្តើម​ទទួល​ភ្ញៀវទេសចរណ៍នៅពាក់កណ្តាលឆ្នាំ ២០២១ ហើយនៅខែមេសានេះ ប្រទេសខាងលើបានបន្ធូរបន្ថយព្រំ​ដែន។

ជប៉ុនមិនកំណត់ពេលវេលាជាក់លាក់សម្រាប់ការបើកព្រំដែនទាំងស្រុងនោះទេ។ មិនដឹងថាដល់ពេលណាភ្ញៀវទេស​ចរណ៍​បរទេស​លក្ខណៈ​បុគ្គល​អាច​ចូល​បាន ហើយប្រសិនបើស្ថានភាពកូវីដ ១៩ កាន់តែអាក្រក់ទៅៗនោះការបន្តឹងនឹង​ត្រលប់​មក​វិញ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: